Apple លែងឲ្យអ្នកប្រើ iPhone ដំណើរការដោយ iOS 14.7 និង 14.7.1 ទម្លាក់ទៅ iOS 14.6 ទៀតហើយ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 កន្លងទៅ Apple បានធ្វើការបញ្ចេញកំណែអាប់ដេត iOS 14.7 ដើម្បីបន្ថែមជម្រើស (Option) ថ្មីមួយចំនួន ចូលទៅក្នុង Apple Card ក៏ដូចជាគាំទ្រ MagSafe Battery Pack សម្រាប់ iPhone 12 Series ផងដែរ។ ដោយឡែក នៅក្នុងថ្ងៃនេះ Apple បានបញ្ចេញកំណែអាប់ដេតថ្មីមួយផ្សេងទៀត គឺ iOS 14.7.1 ដើម្បីជួសជុលបញ្ហា និងចន្លោះប្រហោង ដែលកើតមានឡើងនៅលើ iOS 14.7។

ជាទម្លាប់បន្ទាប់ពីបានបញ្ចេញកំណែអាប់ដេត iOS ជំនាន់ថ្មីចុងក្រោយជាផ្លូវការហើយ យ៉ាងយូរត្រឹម 3 ទៅ 4 សប្តាហ៍បន្ទាប់ពីនោះ Apple នឹងលែងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone ទាំងអស់ ដែលដំណើរការដោយ iOS ជំនាន់ថ្មីចុងក្រោយ ទម្លាក់ទៅ iOS ជំនាន់ក្រោមវិញទៀតហើយ។ ជាក់ស្តែង បន្ទាប់ពីបានបញ្ចេញកំណែអាប់ដេត iOS 14.7 បានប្រហែលជា 1 សប្តាហ៍ ក៏ដូចជា iOS 14.7.1 បានប៉ុន្មានម៉ោងរួចមក ឥឡូវនេះ Apple លែងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទម្លាក់ទៅ iOS 14.6 ទៀតហើយ។ ដូច្នេះមានន័យថា អ្នកប្រើប្រាស់ iPhone ទាំងអស់ ដែលដំណើរការដោយ iOS 14.7 ឬ 14.7.1 គឺមិនអាចទម្លាក់ទៅ iOS 14.6 វិញ បានទៀតនោះទេ។

សម្រាប់មូលហេតុដែល Apple តែងតែបិទលែងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone / iPad ទាំងអស់ ដែលដំណើរការដោយ iOS / iPadOS ជំនាន់ថ្មីចុងក្រោយ ទម្លាក់ទៅ iOS ជំនាន់ក្រោមវិញនោះ គឺដើម្បីជំរុញឲ្យអ្នកប្រើប្រាស់ iPhone / iPad ទាំងអស់ ស្ថិតនៅលើកំណែអាប់ដេត iOS / iPadOS ជំនាន់ថ្មីចុងក្រោយជានិច្ច ព្រោះដើម្បីធានាបានសុវត្ថិភាព ក៏ដូចជាស្ថេរភាពនៃការប្រើប្រាស់ iPhone / iPad របស់ពួកគេផងដែរ។

ប្រភព ៖ 9to5Mac
អត្ថបទទាក់ទង