ប្រទេសចិនកំពុងមានគម្រោងផលិតរ៉េអាក់ទ័រនុយក្លេអ៊ែរ ជាមួយធាតុផ្សំមានសុវត្ថិភាពជាងមុន
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីទប់ស្កាត់ការសាយភាយ ឬការពាររ៉េអាក់ទ័រនុយក្លេអ៊ែរពីការផ្ទុះ គេត្រូវការប្រើប្រាស់ទឹកសម្រាប់បន្ថយកំដៅ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពខ្ពស់ផងដែរ។ យ៉ាងណាមិញ បើយោងទៅតាមរបាយការណ៍ថ្មី ដែលទទួលបានពីគេហទំព័រ Engadget បានបង្ហាញឲ្យយើងដឹងថា អ្នកវិទ្យាសាស្ត្រចិនបានរកឃើញវីធីសាស្រ្ត ដើម្បីទប់ស្កាត់ការសាយភាយ ឬការពាររ៉េអាក់ទ័រនុយក្លេអ៊ែរពីការផ្ទុះ ដោយមិនត្រូវការប្រប្រាស់ទឹកសម្រាប់បន្ថយកំដៅទៀតនោះទេ។

មិនខុសនោះទេ ខណៈពេលនេះ ប្រទេសចិនកំពុងតែសម្ងំផលិតរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលប្រើធាតុផ្សំមានសុវត្ថិភាពជាងមុន គឺអេទីមីនរាវ និងអំបិលរលាយ។ ដូច្នេះមានន័យថា ប្រសិនបើមានគ្រោះថ្នាក់ចៃដន់ណាមួយកើតឡើង ហើយបណ្តាលឲ្យរ៉េអាក់ទ័រនុយក្លេអ៊ែរផ្ទុះ វានឹងសាយភាយវិទ្យុសកម្ម ក៏ដូចជាផ្តល់ផលប៉ះពាល់តិចជាងរ៉េអាក់ទ័រនុយក្លេអ៊ែរអ៊ុយរ៉ាញ៉ូម។ គួរបញ្ជាក់ផងថា រ៉េអាក់ទ័រនុយក្លេអ៊ែរអ៊ុយរ៉ាញ៉ូមផលិតនូវកាកសំណល់ ដែលមានជាតិវិទ្យុសកម្មយ៉ាងខ្លាំងរហូតដល់ 10,000 ឆ្នាំ ហើយទាមទារឲ្យមានធុងទុកដាក់ ដែលមានសុវត្ថិភាពខ្ពស់ថែមទៀតផង។ ជាងនេះទៅទៀត នៅពេលដែលមានការសាយភាព ឬផ្ទុះនោះ វានឹងបញ្ចេញកម្រិតវិទ្យុសកម្មយ៉ាងច្រើន ដែលបង្កឲ្យមានផលប៉ះពាល់ ក៏ដូចជាគ្រោះថ្នាក់ខ្លាំងមែនទែន។

យោងទៅតាមព័ត៌មានដែលទទួលបាន បានធ្វើឲ្យយើងដឹងថា រ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលប្រើធាតុផ្សំអេទីមីនរាវ និងអំបិលរលាយ ដែលយើងបាននិយាយពីខាងលើ នឹងត្រូវផលិតនៅក្នុងទីក្រុង Wuwei នៃខេត្ត Gansu របស់ប្រទេសចិន។ សម្រាប់គំរូ (Prototype) ដំបូងរបស់រ៉េអាក់ទ័រនុយក្លេអ៊ែរមួយនេះ អាចនឹងរួចរាល់នៅក្នុងខែសីហា ហើយសម្រាប់ការធ្វើតេស្តសាកល្បងដំបូង អាចនឹងត្រូវឡើងនៅក្នុងខែកញ្ញា ឆ្នាំ 2021 នេះ។ ដោយឡែក សម្រាប់រ៉េអាក់ទ័រនុយក្លេអ៊ែរពេញលេញ និងផ្លូវការ អាចនឹងរួចរាល់ត្រឹមឆ្នាំ 2030 ខាងមុខ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង