ក្រុមហ៊ុន OPPO ប្រារព្ធកម្មវិធី OPPO Reno6 Z 5G Media Experience កាលពីព្រឹកមិញនេះ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ថ្មីៗនេះ បន្ទាប់ពីហ៊្វេសប៊ុកផេកផ្លូវការរបស់ ក្រុមហ៊ុនទូរសព្ទឆ្លាតបច្ចេកវិទ្យា OPPO បានចាប់ផ្តើមបញ្ចេញរូបរាងពិត និងលក្ខណៈពិសេសៗមួយចំនួន នៃទូរសព្ទឆ្លាត Reno Series ស៊េរីថ្មី នោះគឺម៉ូឌែល OPPO Reno6 Z 5G ដែលឃើញថាពិតជាទទួលបាន ការចាប់អារម្មណ៍ខ្លាំង ទោះបីជាមិនទាន់ដាក់លក់ នៅលើទីផ្សារប្រទេសកម្ពុជាក្តី។

ចំណែកឯកាលពីព្រឹកនាថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2021 នេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធី “OPPO Reno6 Z 5G Media Experience” ប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ជាន់ទី 1 (ក្បែរវត្តភ្នំ) ដោយនៅក្នុងកម្មវិធីនោះឃើញមាន ការចូលរួមពីអ្នកតំណាងឲ្យក្រុមហ៊ុន OPPO ពិធីករពូកែខាងវោហាស័ព្ទ ជា វណ្ណារិទ្ធិ និងលោក Raven Blaze ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗ នៅក្នុងប្រទេសកម្ពុជាផងដែរ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាល អំពីហាមការជួបជុំគ្នាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19) បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់លើទូរសព្ទឆ្លាតម៉ូឌែលថ្មី OPPO Reno6 Z 5G ជាផ្លូវការ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

តួយ៉ាង កញ្ញា ទួត ពិសីវលក្ខណ៌ ជាប្រធានផលិតផលនៃក្រុមហ៊ុន OPPO បានឡើងធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពី លក្ខណៈពិសេសៗនៃទូរសព្ទឆ្លាតត្រកូល Reno ម៉ូឌែលថ្មី OPPO Reno6 Z 5G យ៉ាងដូច្នេះថា “OPPO Reno6 Z 5G បានបំពាក់កាមេរ៉ាមុខទំហំ 32MP + មុខងារ Portrait ជំនួយសម្រស់ រីឯកាមេរ៉ាក្រោយមានទំហំធំ 64MP+8MP+2MP ដែលអាចថតរូប ថតវីដេអូបានភ្លឺច្បាស់ល្អ និងមានភាពទាក់ទាញ ដែលក្នុងនោះវាក៏បានបំពាក់មកជាមួយនឹង មុខងារថ្មីប្លែកដូចជា មុខងារ Portrait ជំនួយសម្រស់ អាចបង្កើនពន្លឺភ្នែកចែងចាំង និងបង្កើនចំណុចសម្គាល់លើផ្ទៃមុខ និងបង្ហាញកម្រិតភ្លឺស្អាតម៉ត់រលោង ដោយរក្សាភាពពិតនៃផ្ទៃមុខរបស់អ្នក ឲ្យស្រស់ស្អាតតាមបែបធម្មជាតិ។

រីឯមុខងារ Bokeh Flare Portrait វិញ អាចផ្តិតយកថតរូបភាពរបស់អ្នក បានគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ឲ្យចេញផ្ទៃខាងក្រោយព្រាលៗ ឬមានគ្រាប់អំពូលភ្លើងតូចៗនាពេលរាត្រី។ បន្ថែមពីនេះ Reno6 Z 5G ក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើនដូចជា មុខងារ AI Palette, AI Color Portrait, Dual View Video ជាដើម។ បើងាកចូលដល់កម្លាំងម៉ាស៊ីន Reno6 Z 5G វាបំពាក់មកជាមួយនឹងបន្ទះឈីប 5G Media Tek Dimensity 800U ដែលជំរុញឲ្យកម្លាំងម៉ាស៊ីនដំណើរការកាន់តែខ្លាំង និងគ្របដណ្តប់សេវាអ៊ីនធើណែតកាន់តែលឿន។

ចំណែកឯថាមពល និងកម្លាំងថ្មរបស់ទូរសព្ទឆ្លាតនេះ គឺមានទំហំ 4,310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 និងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅ 10 ស្រទាប់ឯណោះ ដែលទប់ស្កាត់មិនងាយឲ្យ ទូរសព្ទឆាប់ក្តៅ ពេលកំពុងលេងហ្គេម និងទស្សនាវីដេអូ ឬភាពយន្តឡើយ។ ដោយឡែក អ្វីដែលកាន់តែធ្វើឲ្យ Reno6 Z 5G ជាប់ក្នុងបេះដូងដកចិត្តមិនរួច នោះគឺរូបរាងរបស់វាមានកម្រាស់ស្តើង 7.92mm និងទម្ងន់ស្រាលត្រឹមតែ 173g ជាមួយនឹងជម្រើស 2 ពណ៌គឺ Aurora និង Stellar Black ហើយមិនងាយជាប់ស្នាមដៃស្ទើរតែ 100%។”

ទន្ទឹមជាមួយគ្នាផងដែរ ពិធីករ ជា វណ្ណារិទ្ធិ និង Raven Blaze ក៏បានលើកនូវ ចំណុចពិសេសៗបន្ថែម ដោយសង្កត់ធ្ងន់ថា “សម្រាប់ទូរសព្ទឆ្លាត Reno Series ត្រូវបានគេកក់សម្គាល់ថា ជាអ្នកជំនាញ Portrait ឈានមុខគេមួយ។ ជាក់ស្តែងដូច Reno6 Z 5G គឺ OPPO កាន់តែផ្តោតខ្លាំងលើការថតរូប Portrait ដែលអាចនិយាយបានថា វាពិតជាស័ក្កសម សម្រាប់អ្នកចូលចិត្តថតរូប ថតវីដេអូនៅកាមេរ៉ាមុខ និងកាមេរ៉ាក្រោយមានទំហំធំ ដែលអាចផ្តិតយករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក រួមទាំងមុខងារលើកសម្រស់ថ្មីៗ រួមមាន Portrait Beautification, Bokeh Flare Portrait ជាដើម។

ហើយបើងាកទៅមើលកម្លាំងម៉ាស៊ីន OPPO Reno6 Z 5G គឺវាបំពាក់មកជាមួយនឹងបន្ទះឈីប 5G ដែលជាបច្ចេកវិទ្យានាពេលអនាគត រួមជាមួយនឹងអង្គចងចាំ 8GB(+5GB) RAM + 128GB ROM ដែលជំរុញឲ្យល្បឿនម៉ាស៊ីន កាន់តែលឿនរហ័សទាន់ចិត្ត ជាពិសេសអ្នក Gamers ដឹងតែពេញចិត្ត។ មួយវិញទៀត សម្រាប់បងប្អូនដែលនិយមតាមដានរឿងភាគ ឬភាពយន្ត ក៏ដូចជាអ្នកលេងហ្គេម OPPO Reno6 Z 5G នឹងពឹងផ្អែកលើកម្លាំងថ្មទំហំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 ជាស្រេច។”

ដូច្នេះ ដើម្បីទទួលបានព័ត៌មានលម្អិត និងកាន់តែច្បាស់ស៊ីជម្រៅ ពីទូរសព្ទឆ្លាតម៉ូឌែលថ្មី OPPO Reno6 Z 5G លោកអ្នកអាចចូលទៅកាន់ ហ្វេសប៊ុកផេកផ្លូវការ OPPO។ អ្នកគាំទ្រទាំងអស់គ្នា កុំភ្លេចរង់ចាំទស្សនាកម្មវិធី “សម្ពោធទូរសព្ទឆ្លាត OPPO Reno6 Z 5G” នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021 វេលាម៉ោង 7:00 ដល់ 9:00 យប់ ព្រមទាំងមានការផ្សាយបន្ដផ្ទាល់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងហ្វេសប៊ុកផេកផ្លូវការ OPPO ដូច្នេះកុំភ្លេចចូលរួមទស្សនាឲ្យបានគ្រប់ៗគ្នា។

ប្រភព ៖ OPPO Cambodia
អត្ថបទទាក់ទង