Kaspersky ប្រកាសប្រាប់ពីការទាញយកប៉ះចំ Windows 11 ក្លែងក្លាយ ធ្វើឲ្យឆ្លងមេរោគបាន
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

អ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើន នឹងធ្លាប់បានដឹងអំពី កម្មវិធីកំចាត់មេរោគដ៏ល្បីឈ្មោះមួយហៅថា Kaspersky មកពីប្រទេសរុស្ស៊ី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1997 មកម្ល៉េះ។ ដោយសារតែ ពួកគេប្រទះឃើញមាន Windows 11 ជំនាន់សាកល្បង មានប្រភេទភ្លែងក្លាយច្រើនពេក ក៏បានប្រកាសព្រមានប្រាប់ អ្នកដែលទាញយកមកពី វេបសាយមិនច្បាស់លាស់ និងណែនាំឲ្យទាញយកពី វេបសាយផ្លូវការរបស់ Microsoft ផ្ទាល់វិញ។

ក្រុមហ៊ុន Kaspersky បាននិយាយប្រាប់ថា បន្ទាប់ពីអ្នកបានដំឡើង Windows 11 ក្លែងក្លាយ នោះវានឹងចម្លងមេរោគចូលកុំព្យូទ័រ ដោយស្វ័យប្រវត្តិតែម្ដង ដែលធ្វើឲ្យប៉ះពាល់ដល់ឯកសារសម្ងាត់ និងបាត់បង់ប្រព័ន្ធសុវត្ថិភាព ជាដើម។ នាពេលបច្ចុប្បន្ននេះ Microsoft មិនទាន់ប្រកាសចេញ Windows 11 ជំនាន់ផ្លូវការនៅឡើយទេ ហេតុដូច្នេះហើយ អ្នកមួយចំនួនដែលចង់សាកល្បងប្រើមុន អាចស្វែងរកវិធីងាយស្រួល តាមរយៈការទាញយកពី វេបសាយខាងក្រៅផ្លូវការ និងមិនព្រមចុះឈ្មោះតាម Microsoft ផ្ទាល់នោះទេ។

អ៊ីចឹង ដើម្បីធ្វើការទាញយក Windows 11 ជំនាន់សាកល្បងផ្លូវការ ដូច្នេះតម្រូវឲ្យកុំព្យូទ័ររបស់អ្នកកំពុងប្រើប្រាស់ Windows 10 ស្រាប់ ហើយចូលទៅកាន់វេបសាយ Windows Insider រួចចុះឈ្មោះ “Register” និងរង់ចាំធ្វើការទាញយក។ បន្ទាប់ពីចូលទៅកាន់ Settings លើ Windows 10 > Update & Security > Windows Insider Program > Dev Channel ដើម្បីធ្វើការដំឡើងសាកល្បង។

ជាការពិតណាស់ ព្រោះតែ Windows 11 កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ហេតុនេះហើយ វានឹងនៅមានបញ្ហាមួយចំនួនដដែល ដោយណែនាំឲ្យធ្វើការដំឡើង ប្រើប្រាស់ការងារប្រចាំថ្ងៃឡើយ។ ប្រសិនបើអ្នកអាចរង់ចាំបាន នោះគឺអាចធ្វើការដំឡើង Windows 11 ជំនាន់ផ្លូវការ នៅអំឡុងពេលចុងឆ្នាំ 2021 នេះតែម្ដងក៏បានដូចគ្នា។

ប្រភព ៖ Kaspersky
អត្ថបទទាក់ទង