ហ្គេមបាល់ទាត់ PES នឹងប្តូរឈ្មោះទៅ eFootball ហើយនឹងត្រូវដាក់ឲ្យលេងឥតគិតថ្លៃមិនថាលើម៉ាស៊ីនហ្គេម ឬកុំព្យូទ័រនោះទេ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បើនិយាយដល់ហ្គេមបាល់ទាត់ យើងប្រាកដជានឹកឃើញដល់ FIFA ឬក៏ PES ជាមិនខាន ព្រោះថានេះជាហ្គេមបាល់ទាត់ ដែលមានប្រជាប្រិយភាពច្រើន នាពេលកន្លងមក។ EA បានបង្ហាញឲ្យឃើញខ្លះៗពីវត្តមាន FIFA 22 ជំនាន់ថ្មីរបស់គេជាមុនហើយ ខណៈពេលពេលនេះវិញ Konami ដែលជាក្រុមហ៊ុនផលិតហ្គេម PES ក៏បានបញ្ចេញហ្គេមបាល់ទាត់ជំនាន់ថ្មីមកដែរ ប៉ុន្តែលើកនេះមិនហៅថា PES ឬ Pro Evolution Soccer ទៀតឡើយ ដោយបានប្តូរទាំងស្រុងទៅជា eFootball វិញតែម្ដង។

មិនត្រឹមតែប្តូរឈ្មោះធម្មតានោះទេ ប៉ុន្តែ Konami បានធ្វើការបង្កើតហ្គេមនេះជាថ្មី ដោយប្រើប្រាស់ Unreal Engine ហើយចំណុចកែប្រែធំទាក់ទងនឹងផ្នែកក្រាហ្វិកក្នុងហ្គេមនោះគឺ លើកនេះគេបានដាក់បញ្ចូលបច្ចេកវិទ្យា Motion Matching ថ្មី ដែលត្រូវបានធ្វើឡើង ដើម្បីឲ្យចលនារបស់កីឡាករក្នុងហ្គេម កាន់តែដូចនឹងចលនារបស់មនុស្សពិតជាងមុនថែមទៀត។ មិនខុសទេ លើកនេះវាជាប្រភេទហ្គេម Free-To-Play ដែលមានន័យថា យើងអាចទាញយកវាមកលេងបានដោយឥតគិតថ្លៃគ្រប់ Platform ទាំងអស់ រួមបញ្ចូលទាំងម៉ាស៊ីនហ្គេម និងកុំព្យូទ័រផងដែរ។ ដោយសារតែវាបានប្តូរទៅជាប្រភេទ Free-To-Play ដូច្នេះប្រាកដណាស់ អ្នកលេងនឹងទទួលបានកំណែអាប់ដេតថ្មីៗ នៅពេលដែលហ្គេមនោះបញ្ចេញផ្លូវការ ហើយនឹងតម្រូវឲ្យការចំណាយលុយ នៅពេលត្រូវការទិញ Items ផ្សេងៗក្នុងហ្គេម។ 

បើតាមការបញ្ជាក់ចេញពី Konami គឺថា មានតែក្នុង Local Matches ប៉ុណ្ណោះ ដែលនឹងមានក្រុម FC Barcelona, Juventus, FC Bayern, Manchester United និងក្រុមហ៊ុនមួយចំនួនទៀត ដាក់ឲ្យមកដោយឥតគិតថ្លៃ ខណៈពេលដែល Game Modes ដែលដូចពិតប្រាកដពេញលេញវិញ នឹងត្រូវដាក់លក់តាមរយៈជាជម្រើសឲ្យទាញយកបន្ថែម ដែលការធ្វើបែបនេះ គឺដើម្បីផ្តល់ឲ្យអ្នកលេង នូវជម្រើសបទពិសោធន៍ណាមួយ ដែលគេត្រូវការ (ការអះអាងរបស់ Konami)។

ហ្គេមថ្មី eFootball នឹងចេញផ្លូវការនៅដើមរដូវស្លឹកឈើជ្រុះខាងមុខ ដែលអាចស្ថិតក្នុងអំឡុងខែកញ្ញាហ្នឹងឯង ហើយក្នុងអំឡុងពេលនោះដែរ យើងនឹងទទួលបានរបៀបនៃការលេងដូចជា Team Building Mode, Online Leagues ក៏ដូចជា Match Pass System ជាដើម ដែលនឹងឲ្យអ្នកលេងនូវរង្វាន់ផ្សេងៗ ក៏ដូចជាកីឡាករ ក្រោយចប់ការប្រកួត។ 

បន្ទាប់មកទៀត Konami ក៏នឹងបើកឲ្យមានការលេងឆ្លង Platform រវាងម៉ាស៊ីនហ្គេម និងកុំព្យូទ័របានដែរ ហើយក្រោយពីនោះ នឹងមានការបើកឲ្យលេងឆ្លងកាត់គ្រប់ Platform ទាំងអស់តែម្ដង មិនថាម៉ាស៊ីនហ្គេម, PC និងទូរសព្ទឆ្លាតនោះទេ ទន្ទឹមគ្នានេះគេក៏ចាប់ផ្តើមបើកឲ្យ eFooball លើ Mobile គាំទ្រជាមួយដៃហ្គេមបានដូចគ្នា។

ប្រភព ៖ Engadget
អត្ថបទទាក់ទង