មុខងារថត Portrait ជំនាន់ថ្មីនៅលើ Reno6 Z 5G កំពុងត្រៀមមកដល់ទីផ្សារស្រុកយើងឆាប់ៗនេះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

សម្រាប់អ្នកនិយមប្រើប្រាស់ ស្រលាញ់ និងគាំទ្រម៉ាកទូរសព្ទឆ្លាត OPPO ប្រាកដជាកំពុងទន្ទឹងរង់ចាំនូវ អ្វីដែលប្លែក និងថ្មីហើយ ជាក់ការពិតណាស់ OPPO ក៏មិនធ្វើឲ្យអតិថិជន និងហ្វេនៗខកបំណង អន្ទះសាររង់ចាំយូរដែរ។ ពេលនេះ OPPO ក៏កំពុងអន្ទះសារដូចគ្នា ក្នុងការបង្ហាញនូវ រូបរាងពិត និងលក្ខណៈពិសេសៗរបស់ទូរសព្ទឆ្លាតត្រកូល Reno Series នោះគឺម៉ូដែលថ្មី OPPO Reno6 Z 5G ដែលនឹងរៀបចំបញ្ចេញ នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាម ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានបង្ហោះបង្ហើបម្តងបន្តិចៗកាលពីថ្មីៗនេះ ជាមួយនឹងបច្ចេកវិទ្យាថតរូប Portrait បែបអាជីពលើ OPPO Reno6 Z 5G ពិសេសនៅលើមុខងារ “Portrait ជំនួយសម្រស់” ដែលបង្ហាញភាពស្រស់ស្អាតបានភ្លាមៗ ដោយរក្សាភាពពិតនៃផ្ទៃមុខរបស់អ្នក។

ជាមួយគ្នានេះផងដែរ នៅលើទូរសព្ទឆ្លាតម៉ូឌែលថ្មី OPPO Reno6 Z 5G នៅតែបន្តនាំមុខលើបច្ចេកវិទ្យាថតរូបជំនួសម្រស់ AI និងបច្ចេកវិទ្យា Portrait បែបអាជីពដ៏កំពុងពេញនិយមខ្លាំង សម្រាប់អ្នកចូលចិត្តថតរូប និងថតវីដេអូ។ ជាក់ស្តែងនៅលើ OPPO Reno6 Z 5G នេះ រួមមានមុខងារថ្មីៗដូចជា “Portrait ជំនួយសម្រស់” លើបច្ចេកវិទ្យាបង្កើនពន្លឺភ្នែក ដែលធ្វើឲ្យភ្នែករបស់អ្នក ចែងចាំងស្រស់ស្អាតដូចតារា និងបង្កើនចំណុចសម្គាល់លើផ្ទៃមុខ ព្រមទាំងជំនួយដល់ កម្រិតរូបអ្នកឲ្យកាន់តែភ្លឺស្អាត ស្បែកម៉ត់រលោង ដោយរក្សាភាពពិតនៃផ្ទៃមុខ ឲ្យស្រស់ស្អាតតាមបែបធម្មជាតិ។

រីឯមុខងារ “Bokeh Flare Portrait” គាំទ្រទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលអាចផ្តិតយកថតរូបភាពរបស់អ្នក បានគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដូចជា ការថតជាមួយនឹងសម្រស់ទីក្រុង ការថតជាមួយទេសភាពស្អាតៗស្រស់បំព្រង និងការថតក្នុងកម្មវិធីផ្សេងៗ ដើម្បីឲ្យរូបភាពទាំងនោះ ចេញផ្ទៃខាងក្រោយព្រាលៗ ឬមានគ្រាប់អំពូលភ្លើងតូចៗ ព្រាលនាពេលរាត្រី។

ហើយសម្រាប់មុខងារស្រដៀងទាំងនេះ គឺឃើញថាមានតែនៅលើ កាមេរ៉ាថតរូបបែបអាជីពតម្លៃថ្លៃៗប៉ុណ្ណោះ ទើបជំរុញឲ្យ OPPO អាប់ដេតលើបច្ចេកវិទ្យា Portrait ក៏ដូចជាបន្តស្វែងរកអ្វីថ្មីៗប្លែកៗ ដែលកំពុងពេញនិយម ពិសេសជាតម្រូវការរបស់អ្នកប្រើប្រាស់ ដោយមិនធ្វើឲ្យអតិថិជន និងអ្នកគាំទ្រខកចិត្ត ខកបំណងឡើយ។

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង