iPad mini 6 ជាមួយរចនាបថរូបរាងថ្មី ត្រូវបានគេបញ្ជាក់ថា នឹងប្រើបន្ទះឈីបលំដាប់កំពូល A15​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

Apple ត្រូវបានប្រភពល្បីៗជាច្រើនរំពឹងថា នឹងប្រកាសចេញ iPad mini ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPad mini 6 នៅក្នុងអំឡុងឆ្នាំ 2021 នេះតែម្តង។ ពាក់ព័ន្ធទៅនឹង iPad mini 6 នេះដែរ កាលពីល្ងាចម្សិលមិញ សារព័ត៌មានល្បីឈ្មោះ 9to5Mac ទទួលបានព័ត៌មានផ្ទៃក្នុងថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា iPad mini 6 (មានឈ្មោះសម្គាល់ J310) នឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A15 ទំហំ 5nm។

តាមរយៈព័ត៌មានផ្ទៃក្នុងដែល 9to5Mac ទទួលបាននេះដែរ ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា iPad mini 6 នឹងភ្ជាប់មកជាមួយរន្ធ USB-C ក៏ដូចជា Smart Connector សម្រាប់តភ្ជាប់ជាមួយគ្រឿង Accesory ផងដែរ។ ក្រៅពីបន្ទះឈីប A15, រន្ធ USB-C និង Smart Connector ហើយ iPad mini 6 ក៏ត្រូវបានគេបញ្ជាក់ថា នឹងទទួលបានរចនាបថរូបរាងថ្មី ខុសប្លែកពីជំនាន់មុនរបស់វា ថែមទៀតផង។ ដោយ iPad Mini 6 នឹងបំពាក់មកជាមួយអេក្រង់លាត មានគែមអេក្រង់ទាំង 4 ជ្រុងស្មើគ្នា ក៏ដូចជាលុបបំបាត់ចោលប៊ូតុង Home ហើយប្រើប្រាស់បច្ចេកវិទ្យា Touch ID បង្កប់ជាប់ជាមួយប៊ូតុង Power ជំនួសវិញ ផងដែរ។

បន្ថែមពីនេះ iPad mini 6 ក៏អាចនឹងបង្ហាញខ្លួនមកជាមួយ RAM ទំហំ 4GB ជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/256GB អេក្រង់ទំហំចន្លោះពី 8.5 និង 9 អ៊ីញ ក៏ដូចជា Speaker ដែលមានសមត្ថភាពធ្វើការបានប្រសើរជាងមុនផងដែរ។ ក្រៅពី iPad mini 6 ហើយ Apple ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសចេញ iPad លំដាប់ថវិកា (មានឈ្មោះសម្គាល់ J181) ប្រើប្រាស់បន្ទះឈីប A13 Bionic ទំហំ 7nm នៅក្នុងអំឡុងឆ្នាំ 2021 នេះ ថែមទៀតផង។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង