នាឡិកាឆ្លាតវៃ OPPO Watch 2 នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 នេះ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ត្រលប់ទៅកាលពីខែមីនា ឆ្នាំ 2020 កន្លងទៅ OPPO បានប្រកាសចេញនាឡិកាឆ្លាតវៃ OPPO Watch ជំនាន់ទី 1 ជាផ្លូវការ ហើយទល់មកដល់ពេលនេះ យើងអាចចាត់ទុក OPPO Watch ទទួលបានភាគជោគជ័យគ្រាន់បើ។ ហេតុដូច្នេះហើយ OPPO បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញ OPPO Watch 2 ក្នុងពេលឆាប់ៗខាងមុខ។ ជាក់ស្តែង កាលពីល្ងាចម្សិលមិញ OPPO បានបញ្ជាក់ពីកាលបរិច្ឆេទប្រកាសចេញរបស់ OPPO Watch 2 ឲ្យមហាជនបានដឹង។

យោងទៅតាមរូបភាព Poster ដែលបង្ហោះនៅលើគណនីបណ្តាញសង្គម Weibo របស់ OPPO បានធ្វើឲ្យយើងដឹងថា នាឡិកាឆ្លាតវៃ OPPO Watch 2 នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 នេះតែម្តង។ តាមរយៈរូបភាព Poster មួយនោះ មិនបានបង្ហើបឲ្យយើងបានដឹងអ្វីច្រើនពី OPPO Watch 2 នោះទេ។ យ៉ាងណាមិញ បើផ្អែកទៅរូបភាពបែកធ្លាយនៅលើគេហទ័រលក់ទំនិញអនឡាញ JD បានធ្វើឲ្យយើងដឹងថា OPPO Watch 2 មានរចនាបថរូបរាងខាងក្រៅស្រដៀងគ្នាទៅ OPPO Watch ជំនាន់ទី 1 អញ្ចឹងដែរ។ ដោយវាបានបំពាក់មកជាមួយអេក្រង់ 3D Flexible Hyperboloid ក៏ដូចជាមានជម្រើសខ្សែជាប្រភេទជ័រ និងស្បែកផងដែរ។

តាមរយៈដំណឹងដែលទទួលបានថ្មីៗនេះ បានបង្ហាញឲ្យយើងដឹងថា នាឡិកាឆ្លាតវៃ OPPO Watch 2 នឹងបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ខៀវ និងពណ៌ខ្មៅ ក៏ដូចជាប្រើប្រាស់បន្ទះឈីប Snapdragon Wear 4100 គួបផ្សំជាមួយបន្ទះឈីប Apollo4s ថែមទៀតផង។ ជាងនេះទៅទៀត OPPO Watch 2 ក៏អាចនឹងភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 16GB និងគាំទ្រ eSIM ក៏ដូចជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Watch VOOC Flash Charging ផងដែរ។

ដោយ​ ៖ OPPO
អត្ថបទទាក់ទង