Dell Inspiron 5406 ជាកុំព្យូទ័រ 2-in-1 អេក្រង់ 14 អ៊ីញ ជម្រើសដ៏ល្អសម្រាប់ការសិក្សា និងការងារទូទៅប្រចាំថ្ងៃ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

សព្វថ្ងៃនេះ យើងគ្រប់គ្នាត្រូវបន្តនិងរៀនរស់នៅក្នុងបរិបទថ្មីមួយបែប ដោយនៅក្នុងនេះ ការសិក្សាក៏ដូចជាការងារទូទៅភាគច្រើន តម្រូវអោយធ្វើតាមអនឡាញជាប្រចាំ ដូចនេះតម្រូវការកុំព្យូទ័រយួរដៃដ៏សមរម្យមួយ ជារឿងដែលយើងគ្រប់គ្នាសឹងតែមិនអាចខ្វះបាន។ កុំព្យូទ័រយួរដៃគឺជាតម្រូវការចាំបាច់មួយ ដើម្បីបត់បែនទៅតាមកាលៈទេសៈនៃការសិក្សា ឬក៏ធ្វើការពីចម្ងាយ ឬកិច្ចប្រជុំនានា ដូចដែលយើងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ។ ដូច្នេះហើយពេលនេះ យើងមកមើលកុំព្យូទ័រយួរដៃមួយរបស់ Dell មានឈ្មោះថា Inspiron 5406 ស្ថិតត្រកូល Inspiron 14 5000 Series ដែលអាចបំពេញតម្រូវការខាងលើបាន ជាមួយនឹងតម្លៃសមរម្យផងដែរ។

សម្រាប់ការរចនារូបរាង Inspiron 5406 គឺត្រូវបានឌីហ្សាញមកបែបសាមញ្ញ មានទំហំតូច ជាមួយកម្រាស់ 18mm និងទម្ងន់ស្រាលល្មម 1.4kg ធ្វើអោយវាងាយស្រួលក្នុងកាន់ឬយកតាមខ្លួន ឬក៏ដាក់ចូលក្នុងកាតាបស្ពាយមិនងាយឈឺស្មាឡើយ។ បន្ថែមពីនេះ តួខ្លួនរបស់វាធ្វើឡើងពីអាលុយមីញ៉ូម ធ្វើឲ្យងាយស្រួលចាប់កាន់ រឹងមាំល្អ និងអាចប្រើប្រាស់បានយូរទៀតផង។ Dell ក៏បានធ្វើការឌីហ្សាញគន្លាក់បត់របស់វាឲ្យប្រសើរដែរ ជាក់ស្ដែងពេលបើកអេក្រង់របស់កុំព្យូទ័រយួរដៃនេះឡើង គន្លាក់បត់របស់វានឹងកល់ ដើម្បីលើកកម្ពស់ក្តារចុច ជួយឲ្យការ Typing មានភាពងាយស្រួល ព្រមទាំងជួយដល់ប្រព័ន្ធបន្ថយកម្តៅរបស់វា ស្រូបខ្យល់បានល្អផងដែរ។

Dell Inspiron 5406 បំពាក់អេក្រង់ទំហំ 14 អ៊ីញ មានកម្រិតបង្ហាញ FHD+ និងមានគែមខាងកៀន និងខាងលើខ្លីគួរសម។ វាអាចបង្ហាញរូបភាពបានដិតល្អ និងបង្ហាញពណ៌បានត្រឹមត្រូវផងដែរ។ មិនខុសទេ វាជាកុំព្យូទ័រយួរដៃ 2-in-1 អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើវាបានច្រើនរបៀបដូចជា Laptop Mode ធម្មតា, Tablet Mode, Tent Mode ឬ Stand Mode ក៏បាន ដែលវាល្អសម្រាប់ការកម្សាន្តនានា ក្រៅពីការងារនិងការសិក្សារបស់យើង។

កុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ Dell ខាងលើនេះ បានប្រើប្រាស់ CPU ជំនាន់ទី 11 របស់ Intel មានចំនួន 2 ជម្រើសរួមមាន Intel® Core™ i5 Processor និង Intel® Core™ i7 Processor ដែលសុទ្ធតែមានភ្ជាប់ជាមួយ GPU ជំនាន់ថ្មី Intel® Iris® Xe Graphics មកស្រាប់។ កម្លាំងម៉ាស៊ីនបែបនេះ វាអាចកំដរអ្នកប្រើប្រាស់លើការសិក្សា ក៏ដូចជាការងារទូទៅបានល្អ។ លើសពីនេះ Inspiron 5406 មានរ៉េមទំហំ 8GB 3200MHz DDR4 និងមានអង្គផ្ទុកប្រភេទ PCIe SSD ។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថាមពលថ្មបានយ៉ាងរហ័សដែលមានឈ្មោះថា ExpressCharge™ ដោយក្រុមហ៊ុន Dell បានអះអាងថាការសាកថាមពលពី 0 ទៅ 80% ចំណាយពេលខ្ទង់តែ 60 នាទីប៉ុណ្ណោះ (https://dell.to/3kqddiY)។ កុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ ក៏មានភ្ជាប់មកនូវសេនស័រស្កេនស្នាមម្រាមដៃ នៅលើប៊ូតុង Power ផងដែរ វាអាចដោះសោរបានរហ័ស និងមានសុវត្ថិភាព វាថែមទាំងទាន់សម័យនិង ចំណេញពេលវេលាបានច្រើនជាងការវាយលេខសម្ងាត់។

សរុបមក សម្រាប់សិស្សានុសិស្ស បុគ្គលិកស្ថាប័នឯកជន និងរដ្ឋនានា ឬក៏អ្នកដែលកំពុងតែស្វែងរកកុំព្យូទ័រយួរដៃមានតម្លៃល្អ ជាមួយសមត្ថភាពអាចបំពេញការងារប្រចាំថ្ងៃ ការសិក្សា និងកិច្ចប្រជុំនានាក្នុងបរិបទនៃការរស់នៅថ្មីនេះ អាចពិចារណា Dell Inspiron 5406 នេះបាន។ វាមានរូបរាងទាក់ទាញ កម្លាំងម៉ាស៊ីនល្អ និងទម្ងន់ស្រាល ដែលអាចបំពេញតម្រូវការទូទៅរបស់យើងបានគ្រប់កាលៈទេសៈ។ ដូចនេះប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ អាចស្វែងរកជាវបាននៅតាមបណ្តាហាងកុំព្យូទ័រ ដែលមានអជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Dell (https://ptc-computer.com.kh/)។ បន្ថែមពីនេះ អ្នកទាំងអស់គ្នាកុំភ្លេចស្វែងរកស្ទីកគ័រ ដែលមានបិតជាប់នៅលើកុំព្យូទ័រ ដើម្បីទទួលបាននូវសេវាកម្មល្អ និងប័ណ្ណធានាដែលអាចទុកចិត្តបាន។ គ្រាន់តែប្រាប់ពីអ្វីដែលអ្នកចង់បានដល់បុគ្គលិកក្នុងហាង នោះក្រុមការងារនឹងផ្តល់ជូននូវកុំព្យូទ័រ ដ៏សាកសមសម្រាប់តម្រូវរបស់អ្នកជាក់ជាមិនខាន។

***សម្រាប់លក្ខណៈសម្បត្តិលម្អិតបន្ថែមទាក់ទងនឹង Dell Inspiron 5406 ប្រិយមិត្តអាចចុចត្រង់នេះបាន - https://www.dell.com/en-us/shop/dell-laptops/inspiron-14-2-in-1-laptop/spd/inspiron-14-5406-2-in-1-laptop

ដោយ​ ៖ Dell Cambodia
អត្ថបទទាក់ទង