Galaxy A52 និង A72 ទទួលបានកំណែរអាប់ដេតថ្មី ពង្រឹងលើគុណភាពកាមេរ៉ាឲ្យកាន់តែប្រសើរជាងមុន​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

សម្រាប់វត្តមានទូរសព្ទរបស់ Samsung ម៉ូឌែល Galaxy A52 និង Galaxy A72 ពេលនេះ គឺកំពុងមានចរាចរណ៍លើទីផ្សារប្រទេសយើង បានមួយរយៈធំហើយ ក្នុងនោះ ក្រុមការងារ ខេមបូ រីផត ក៏បានធ្វើការបង្ហាញជាវីដេអូ Review ចែករំលែកដល់អ្នកទាំងអស់គ្នា ទស្សនាទុកជាការពិចារណា រួចរាល់ដែរ។ ចំណែកតម្លៃ Galaxy A52 ត្រូវបានខាងក្រុមហ៊ុនក្នុងស្រុកយើង វ៉ៃផ្លាកលក់ប្រមាណ 369 ដុល្លារ រីឯ Galaxy A72 វិញ មានតម្លៃប្រមាណ 469 ដុល្លារ។

យ៉ាងណា ទោះបីជាទូរសព្ទទាំងពីរនេះ ចេញលក់បានមួយរយៈធំហើយក្តី តែថ្មីៗនេះ Samsung ក៏បានបញ្ចេញកំណែអាប់ដេត Software ថ្មី ទៅមក Galaxy A52 និង Galaxy A72 ដែរ ដើម្បីឲ្យអ្នកប្រើប្រាស់ អាចទាញយកទៅតម្លើងបាន ដោយកំណែអាប់ដេតថ្មីមួយនេះ មានឈ្មោះសម្គាល់ថា A525MUBU2AUF3 សម្រាប់ Galaxy A52 និងមួយទៀត មានឈ្មោះសម្គាល់  A725FXXU2AUF3 សម្រាប់ Galaxy A72។ ចំពោះកំណែអាប់ដេតនេះ វាមានរួមបញ្ចូលទាំងជម្រើសបន្ថែម ដើម្បីកែលម្អរូបថត ដែលយើងបានថត ដោយស្វ័យប្រវត្តិ ដោយមុខងារថ្មីនេះ វាផ្តោតទៅលើគុណភាពបង្ហាញរូប, ពន្លឺភ្លឺថ្លាជាងមុន និងមានកម្រិតមុតច្បាស់ជាងមុន ហើយវាក៏នឹងធ្វើឲ្យរូបភាព មានលក្ខណៈកាន់តែប្រសើរជាងមុន ផងដែរ។ លើសពីនេះ ការរក្សាលំនឹងថតក៏នឹងមានស្ថេរភាពជាងមុនដែរ ពិសេស ទាំងមុខងារ Face Recognition និងគុណភាពលើការ Call ក៏ត្រូវបានពង្រឹងបន្ថែម ដូចគ្នា។

ដូច្នេះ នេះអាចនិយាយបានថា វាជាដំណឹងល្អមួយ សម្រាប់ម្ចាស់ទូរសព្ទ Samsung ទាំងពីរម៉ូឌែលនេះ។ គួរបញ្ជាក់ផងថា ដើម្បីដឹងថា តើ Galaxy A52 និង Galaxy A72 របស់អ្នកទាំងអស់គ្នាទទួលបានកំណែអាប់ដេតថ្មីមួយនេះ ហើយក៏ឬនៅ! អ្នកទាំងអស់គ្នាអាចចូលទៅឆែកមើលនៅក្នុង Settings បន្ទាប់មក ស្វែងរកពាក្យ Software Update នោះវានឹងប្រាប់ថា Galaxy A52 និង Galaxy A72 របស់អ្នកទទួលបានកំណែអាប់ដេតថ្មីនេះ ឬក៏នៅ។

• វីដេអូ Review ពី Galaxy A52

• វីដេអូ Review ពី Galaxy A72

ដោយ​ ៖ GSM Arena
អត្ថបទទាក់ទង