ច្បាស់ការហើយ Galaxy Unpacked 2021 ថ្មីមួយផ្សេងទៀតរបស់ Samsung នឹងត្រូវធ្វើឡើងនៅថ្ងៃទី 11 ខែសីហា ខាងមុខ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បន្ទាប់ពីលេចឮព័ត៌មានទាក់ទងទៅនឹងកាលបរិច្ឆេទនៃព្រឹត្តិការណ៍ Galaxy Unpacked 2021 ថ្មីមួយផ្សេងទៀតរបស់ Samsung អស់មួយរយៈរួចមក ទីបំផុត នៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គមល្បីៗ ក៏ដូចជា YouTube Channel ផ្លូវការរបស់ខ្លួន Samsung បានបង្ហាញវីដេអូ Teaser ខ្លីមួយ ដែលបញ្ជាក់ឲ្យយើងបានដឹងពីកាលបរិច្ឆេទនៃព្រឹត្តិការណ៍ Galaxy Unpacked 2021 ថ្មីមួយផ្សេងទៀតរបស់ខ្លួនហើយ។

យោងទៅតាមវីដេអូ Teaser ខ្លី ដែលបង្ហោះដោយ Samsung ផ្ទាល់ បានធ្វើឲ្យយើងដឹងថា ព្រឹត្តិការណ៍ Galaxy Unpacked 2021 ថ្មីមួយផ្សេងទៀតរបស់ Samsung នឹងត្រូវធ្វើឡើងនៅថ្ងៃទី 11 ខែសីហា ខាងមុខ។ គួរបញ្ជាក់ផងថា ខណៈពេលនេះ Samsung មិនទាន់បានបង្ហើបឲ្យយើងបានដឹងពីផលិតផល ដែលនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2021 ដែលនឹងត្រូវរៀបចំធ្វើឡើងនៅខែក្រោយនោះទេ។ យ៉ាងណាមិញ តាមរយៈព័ត៌មានដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា នៅនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2021 ដែលនឹងត្រូវរៀបចំធ្វើឡើងនៅខែក្រោយនេះ Samsung នឹងប្រកាសចេញទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold3 និង Galaxy Z Flip3 ជាផ្លូវការ។

ក្រៅពីទូរសព្ទឆ្លាតអេក្រង់បត់ទាំង 2 ខាងលើហើយ នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2021 ដែលនឹងត្រូវរៀបចំធ្វើឡើងនៅខែក្រោយនេះ Samsung ក៏អាចនឹងប្រកាសចេញនាឡិកាឆ្លាតវៃ Galaxy Watch4 និងកាសឥតខ្សែ Galaxy Buds2 ថែមទៀតផង។ ដូច្នេះសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ Samsung កុំភ្លេចរង់ចាំតាមដានការផ្សាយផ្ទាល់ទាំងអស់គ្នា។

ប្រភព ៖ Samsung
អត្ថបទទាក់ទង