បាសបំពងសម្លេងរបស់ម៉ាក Louis Vuitton ទើបបង្ហាញខ្លួនថ្មីៗមានតម្លៃ 2890 ដុល្លារ​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ ក្រុមហ៊ុន Louis Vuitton បានធ្វើការបង្ហាញផលិតផលបន្ទាប់មួយរបស់ខ្លួន ចូលទៅក្នុងផលិតផលបច្ចេកវិទ្យា នោះគឺជាបាសបំពងសម្លេង ដែលវាមានតម្លៃដល់ទៅ 2890 ដុល្លារឯណោះ  ហើយគេបានឲ្យឈ្មោះហៅថា Horizon Light Up Speaker។ លើសពីនេះ សូម្បីតែការរចនារូបរាង ក៏មានលក្ខណៈមិនដូចគេដែរ ពោលគឺវាមានទម្រង់ដូចគ្រាប់ត្បូងពេជ្យបន្តិច ដូចប្រអប់ដាក់របស់របរ ក្នុងសម័យបុរាណបន្តិច មើលទៅទាក់ទាញ គួរឲ្យចាប់អារម្មណ៍មែនទែន ប្រៀបដូចជាការច្នៃបញ្ចូលគ្នា ពីទម្រង់បុរាណលាយមួយរបបគំហើញបច្ចេកវិទ្យា ក្នុងសម័យទំនើបអញ្ចឹង។ 

ជាការពិតណាស់ ការប្រើពាក្យ Light Up លើបាសបំពងសម្លេង គឺនៅត្រង់ពន្លឺអំពូល ក្នុងកងរង្វង់ មានដាំឡូហ្គូ Louis Vuitton ដែលវាភ្លឺចាក់ស្រេះចូលគ្នា មើលទៅ ប្រៀបបាននឹងគ្រាប់ត្បូង Infinity Stones ចម្រុះពណ៌ទាំងអស់ ដែល Thanos ចង់បានបំពេញក្តីបំណងរបស់ខ្លួន ក្នុងភាពយន្តចក្រវាឡ Marvel ចឹង គឺពិតជាស្អាតមែនទែន។ សម្រាប់ Horizon Light Up Speaker នេះ ត្រូវបានលាយបញ្ចូលគ្នា ពីធាតុផ្សំមួយចំនួន ដូចជា កញ្ចក់, ដែកអ៊ីណុក ក៏ដូចជាស្បែកដែលមានគុណភាពខ្ពស់របស់កាបូប Toupie និងមានញាត់អំពូល LED ដល់ទៅ 35 គ្រាប់ ពាសបិទដោយឡូហ្គូ Louis Vuitton មួយជុំ និងមានផុសអណ្តែត លើតួខ្លួនទាំងមូល ផងដែរ។ វាជាការច្នៃមួយបែប នៃសិល្បៈ Fashion ល្អដោយភាពទាក់ទាញ ងាយចាប់អារម្មណ៍ ក្នុងទម្រង់បុរាណ លាយទំនើបសម័យបែបនេះ ហើយបើយើងកាន់តែពិនិត្យទៅ វាក៏ស្រដៀងទៅនឹង  វត្ថុបុរាណនៃរូបរាងយាន្តអវកាសចំណាស់ អញ្ចឹងដែរ។

យោងតាមលោក Louis Vuitton បង្ហាញថា គំនិតនៃការបង្កើត Horizon Light Up Speaker នេះឡើង គឺដើម្បីដើរតួនាទី ជាផ្នែកនៃសិល្បៈ អាចតាំងប្រើប្រាស់បាន ដាក់ក្នុងបន្ទប់ទទួលភ្ញៀវឬកន្លែងណាមួយល្អបំផុត សម្រាប់បង្ហាញទៅកាន់អ្នកដទៃ ពិសេស វាក៏ជា Speaker អាចចាក់ស្តាប់កំដរអារម្មណ៍ និងបរិយាកាស ផងដែរ។ សម្រាប់ Horizon Light Up Speaker មានបំពាក់ Subwoofer ទំហំ 3 អ៊ីញ, Tweeter 0.75 អ៊ីញ, Microphone ចំនួន 3 សម្រាប់ការហៅជាសំឡេងបាន និងសាកម្តង អាចស្តាប់បានដល់ 15 ម៉ោង ជាមួយរន្ធសាកថ្ម ជាប្រភេទ USB-C។

ចំពោះ Speaker នេះ វាប្រើប្រាស់ Bluetooth ជំនាន់ 5.1 និងអាចភ្ជាប់សម្លេង ស្តាប់តន្ត្រី ដោយមិនប្រើខ្សែតាមរយៈ AirPlay 2 ក៏បាន ហើយចំនុចទាំងនេះ ជាអ្វីដែលយើងបានឃើញ ចេញពី Speaker មានតម្លៃជិត 3 ពាន់ដុល្លារ។

សូមបញ្ជាក់ថា ខាងក្រុមហ៊ុន Louis Vuitton បានបើកឲ្យអតិថិជន អាចធ្វើការ Pre-Order បានហើយ ដើម្បីបញ្ជាទិញ Horizon Light Up Speaker នេះ តាមរយៈវេបសាយ Louis Vuitton របស់គេផ្ទាល់។ 

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង