Apple បានបញ្ចេញ iOS 14.7 សម្រាប់គាំទ្រ MagSafe Battery Pack និងជួសជុលបញ្ហាមួយចំនួនផ្សេងទៀតផងដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបានធ្វើការតេស្តសាកល្បងអស់មួយរយៈរួចមក ទីបំផុត នៅក្នុងថ្ងៃនេះ Apple បានបញ្ចេញកំណែអាប់ដេត iOS 14.7 ឲ្យអ្នកប្រើប្រាស់ទាញយកជាផ្លូវការហើយ។ សម្រាប់កំណែអាប់ដេតនេះដែរ បានផ្តោតសំខាន់ទៅលើការគាំទ្រ MagSafe Battery Pack សម្រាប់ iPhone 12 Series តែម្តង។ មានន័យថា ដើម្បីអាចប្រើប្រាស់ MagSafe Battery Pack បាន Apple តម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការអាប់ដេតឡើងទៅ iOS 14.7 ជាដាច់ខាត។

ក្រៅពីគាំទ្រមុខងារ MagSafe Battery Pack ហើយ iOS 14.7 ក៏បានបន្ថែមជម្រើស (Option) ថ្មី អនុញ្ញាឲ្យអ្នកប្រើប្រាស់ Apple Card Family ពីរនាក់ អាចបញ្ចូល Account ដើម្បីច្របាច់ Credit Limits របស់ពួកគេ ផងដែរ។ ជាមួយគ្នានេះ Home App នៅលើ iOS 14.7 ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងម៉ោងនៅលើ HomePod ផងដែរ។ មិនទាន់អស់នោះទេ តាមរយៈកំណែអាប់ដេត iOS 14.7 ដដែលនេះ Apple ក៏បានជួសជុលបញ្ហាមួយចំនួនផ្សេងទៀត ដែលកើតមាននៅលើ iOS 14 ជំនាន់មុនៗ ផងដែរ ៖

- ជួសជុលបញ្ហាបាត់ជម្រើស Share Playlist នៅក្នុងកម្មវិធី Apple Music 

- ជួសជុលបញ្ហាចាក់ចម្រៀង Dolby Atmos និង Apple Music Loseless សុខៗក៏ឈប់ដោយខ្លួនឯង

- ជួសជុលបញ្ហាសារដំណឹងអំពី Battery Service មិនបង្ហាញ បន្ទាប់ពី Reboot នៅលើ iPhone 11 មួយចំនួន

- ជួសជុលបញ្ហា និងចន្លោះប្រហោងតូចៗផ្សេងៗទៀត។

ដូច្នេះសម្រាប់ប្រិយមិត្តដែលមានបំណងចង់ដំឡើងទៅ iOS 14.7 អាចធ្វើការដំឡើងដោយខ្លួនឯងបាន ដោយគ្រាន់តែចូលទៅក្នុង Settings នៅលើ iPhone របស់អ្នក បន្ទាប់មកចូលទៅកាន់ General -> Software Update ហើយចុចទាញយក iOS 14.7 និងដំឡើងជាការស្រេច។ យ៉ាងណាមិញ ត្រូវប្រាកដថា iPhone របស់អ្នកបានភ្ជាប់ទៅកាន់អ៊ីនធើណេត ក៏ដូចជាមានថ្មចាប់ពី 50% ឡើងទៅ ឬកំពុងតែដោតសាកបញ្ចូលថាមពល។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង