ឯកសារថ្មីរបស់ Intel បង្ហើបថា Windows 11 គ្រោងនឹងចេញឲ្យអាប់ដេតនៅខែតុលា ឆ្នាំ 2021 នេះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ប្រព័ន្ធប្រតិបត្តិការ Windows 11 ត្រូវបានដាក់ឲ្យតេស្ដសាកល្បង ប៉ុន្មានជាជិតមួយខែមកហើយ និងទទួលបានការគាំទ្រច្រើនជាងការរិះគន់ ពីអ្នកមានឱកាសបានប្រើប្រាស់ដំបូងៗគេ។ ពេលនេះ ក៏បានប្រទះឃើញកាលបរិច្ឆេទ គ្រោងនឹងបញ្ចេញជាសាធារណៈហើយ តាមរយៈឯកសារចេញពី Intel ផ្ទាល់តែម្ដង។

Microsoft បានដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការ Windows 11 លើកដំបូងកាលពីថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2021 កន្លងទៅ បន្ទាប់ពីមានការលេចធ្លាយ អស់រយៈពេលប៉ុន្មានសប្ដាហ៍មក ក៏ប៉ុន្ដែមិនបានប្រាប់បញ្ជាក់ថា នឹងបើកឲ្យអាប់ដេតនៅពេលណានោះទេ។ ខណៈពេលដែល ប្រភពមួយចំនួនរំពឹងទុកថា Windows 11 អាចដាក់ឲ្យដំឡើងជាផ្លូវការនៅឆ្នាំ 2022 ឯណោះ ដោយឡែក ឯកសារនៅលើវេបសាយរបស់ Intel គឺបានចង្អុលបង្ហាញថា វានឹងមកដល់ឆាប់ៗនេះហើយ។ បើយោងទៅតាមវេបសាយផ្លូវការមួយនោះ គឺបានដាក់បង្ហាញអំពី កំណែអាប់ដេត Windows 10 (64-bit) ជំនាន់ 21H1 នៅខែឧសភា ឆ្នាំ 2021 និងកំណែអាប់ដេត Windows 11 (64-bit) ជំនាន់ 21H2 នៅខែតុលា ឆ្នាំ 2021 ផងដែរ។

***ដើម្បីចូលទៅកាន់វេបសាយបង្ហាញពី ពេលវេលាអាប់ដេតរបស់ Intel សូមចុចទីនេះ

គួរបញ្ជាក់ផងដែរថា Microsoft នឹងនៅតែបញ្ចេញកំណែអាប់ដេតថ្មីៗទៅឲ្យ Windows 10 ដដែល រហូតដល់ពេលចូលនិវត្តន៍នៅឆ្នាំ 2025 ខាងមុខនេះ។ អ៊ីចឹង តើអ្នកទាំងអស់គ្នាត្រៀមខ្លួន ដើម្បីអាប់ដេតឡើង Windows 11 ហើយនៅ? ឬក៏នៅចង់បន្ដប្រើប្រាស់ Windows 10 ដដែលមួយរយៈសិន?

ដោយ​ ៖ Intel
អត្ថបទទាក់ទង