លេងហ្គេម Minecraft Classic លើកម្មវិធី Browser ដោយឥតគិតថ្លៃតាមរយៈវេបសាយនេះ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ទោះបីជាហ្គេម Minecraft ត្រូវបានប្រកាសចេញតាំងពីឆ្នាំ 2009 មកយ៉ាងណាក្ដី ក៏នៅតែមានអ្នកលេងជាប្រចាំថ្ងៃដដែល រហូតមកដល់ឆ្នាំ 2021 នេះ និងបានអាប់ដេតបន្ថែមជាច្រើនបន្ដបន្ទាប់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកលេងទាំងថ្មីទាំងចាស់។ ប្រសិនបើអ្នកមិនទាន់ធ្លាប់សាក លេងហ្គេមនេះពីមុនមកទេ ឬក៏មិនចង់ចំណាយប្រាក់ទិញមកលេង នោះគឺអាចសាកលេងហ្គេម Minecraft ប្រភេទ Classic ដោយឥតគិតថ្លៃជាមុនសិនបាន ហើយមិនចាំបាច់តម្រូវឲ្យ ទាញយកមកដំឡើងទៀត។

គួរបញ្ជាក់ផងដែរថា ហ្គេម Minecraft ប្រភេទ Classic នេះ គឺមិនមានលក្ខណៈពេញលេញដូចជា ហ្គេម Minecraft ប្រភេទបង់ប្រាក់ឡើយ ប៉ុន្ដែទទួលបានរបៀបលេងដូចគ្នា។ សម្រាប់ដំណាក់កាលដំបូង អ្នកទាំងអស់គ្នា ត្រូវការបើកកុំព្យូទ័ររបស់អ្នក និងចូលទៅបើកកម្មវិធី Browser (Chrome ឬ Firefox ជាដើម) ហើយចូលទៅកាន់វេបសាយ Minecraft Classic ឬ អាចចុចត្រង់នេះ ក៏បានដែរ។ បន្ទាប់ពីចុចបើកវេបសាយនោះរួចហើយ នោះអ្នកនឹងអាចដាក់ឈ្មោះ ហើយចុចលើប៊ូតុង “Start” ដើម្បីចាប់ផ្ដើមលេងបានជាការស្រេច។ ប្រសិនបើអ្នកចង់ឲ្យវាបង្ហាញពេញអេក្រង់ ដូច្នេះអាចចុចលើគ្រាប់ F11 លើក្ដារចុច ឬចុចម្ដងទៀត ដើម្បីបង្រួមមកធម្មតាវិញ។

នាពេលបច្ចុប្បន្ននេះ ហ្គេម Microsoft សម្រាប់ Windows 10 គឺមានតម្លៃដាក់លក់ជាផ្លូវការខ្ទង់ 29.99 ដុល្លារ ប៉ុន្ដែជាមួយនឹងហ្គេម Minecraft ប្រភេទ Classic នេះ គឺដាក់ឲ្យលេងដោយមិនបាច់បង់ប្រាក់ គ្រាន់តែវាមិនសូវធំទូលាយប៉ុណ្ណោះ។ បើអ្នកចូលចិត្តលេងហ្គេមណាមួយ គួរតែធ្វើការទិញយកមកលេង ដើម្បីជាការជួយគាំទ្រ និងឲ្យកម្លាំងចិត្ត ទៅលើក្រុមអ្នកបង្កើតហ្គេមទាំងនោះ។

ប្រភព ៖ Minecraft
អត្ថបទទាក់ទង