ប្រែក្លាយទូរសព្ទឆ្លាតទៅជាកាមេរ៉ាសុវត្ថិភាព តាមរយៈការដំឡើងកម្មវិធីមួយនេះ
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

អ្នកទាំងអស់គ្នា អាចប្រើប្រាស់ទូរសព្ទឆ្លាត (ទាំង Android និង iPhone) ឲ្យធ្វើជាកាមេរ៉ាសុវត្ថិភាពប្រចាំ ឬជាបណ្ដោះអាសន្នបាន តាមរយៈកម្មវិធីមួយនេះ។ អ្វីដែលជាតម្រូវការសំខាន់ សម្រាប់ការដំឡើងនេះ គឺរួមមានដូចជា ទូរសព្ទឆ្លាតចំនួន 2 គ្រឿង, គណនី Google Gmail ផ្ទាល់ខ្លួនចំនួន 1 និងប្រព័ន្ធអ៊ីនធើណេត។ ក្រុមការងារយើង ណែនាំឲ្យប្រើប្រាស់ទូរសព្ទឆ្លាតណាមួយ ដែលអ្នកមានទុកចោល ឬស៊េរីជំនាន់មុន ទុកឲ្យធ្វើជាកាមេរ៉ាសុវត្ថិភាព ហើយមួយទៀតជា ទូរសព្ទឆ្លាតប្រចាំថ្ងៃរបស់អ្នក ដើម្បីឆែកមើលសកម្មភាព ជាដើម។

ដំណាក់កាលដំឡើង

- ចូលទៅកាន់ Play StoreApp Store ដើម្បីទាញយកកម្មវិធី Alfred

- ដំឡើងនៅលើទូរសព្ទឆ្លាតទាំង 2 គ្រឿងរបស់អ្នក

- រួចហើយធ្វើការចុះឈ្មោះ Google Gmail របស់អ្នកចូលកម្មវិធីនោះ (ប្រើគណនីតែមួយដូចគ្នា)

- កំណត់ទូរសព្ទឆ្លាតមួយជា កាមេរ៉ា (Camera) ទុកចាំថតសកម្មភាពនៅមួយកន្លែង

- និងកំណត់ទូរសព្ទឆ្លាតមួយទៀតជា អ្នកទស្សនា (Viewer)

- បន្ទាប់មកគ្រាន់តែរកកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវជាការស្រេច

មុខងារគោលៗរបស់កម្មវិធី Alfred នោះគឺមានបញ្ចូលទាំង ការផ្ដល់ជូនសារដំណឹងឲ្យអ្នកបានដឹង នៅពេលដែលវាចាប់សម្គាល់បានចលនា (Motion Detection), និយាយឆ្លើយតបទៅវិញទៅមក (Two-Way Talk), មុខងារថតនៅពេលងងឹត (Low-Light Filer) និងអាចបើកមើលលើកុំព្យូទ័របាន តាមរយៈវេបសាយ https://alfred.camera ជាដើម។ អ៊ីចឹង អ្នកទាំងអស់គ្នា អាចសាកល្បងទាញយកកម្មវិធីនេះ ដោយឥតគិតថ្លៃបាន គ្រាន់តែមានផ្ទាំងផ្សាយពាណិជ្ជកម្ម (Ad) ប៉ុណ្ណោះ។

ប្រភព ៖ Alfred Camera
អត្ថបទទាក់ទង