ទាំងអស់នេះជារូប Emoji ថ្មីៗ ត្រៀមនឹងជ្រើសរើសឲ្យប្រើប្រាស់ក្នុងពេលខាងមុខ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2021 ឆាប់ៗខាងមុខនេះ នឹងត្រូវជាថ្ងៃទិវារូប Emoji ពិភពលោក (ទិវាក្រៅផ្លូវការ) ហើយយើងក៏ជិតនឹងទទួលបានរូប Emoji ថ្មីៗ សម្រាប់ប្រើប្រាស់លើបណ្ដាញសង្គម ឬនៅក្នុងប្រអប់សារផងដែរ។ សមាគមយូនីកូដ បានបញ្ចេញរូប Emoji ថ្មីៗទាំងអស់ជាសាធារណៈ ហើយកំពុងតែពិចារណា ថាតើរូបថ្មីមួយណាខ្លះ ដែលត្រូវដាក់បញ្ចូល Unicode 14.0 ជាផ្លូវការ ឬក៏មិនត្រូវដាក់បញ្ចូលនោះទេ។

បើយោងទៅតាមសេចក្ដីប្រកាសនោះ បានដាក់បង្ហាញឲ្យយើងឃើញអំពី រូប Emoji ថ្មីៗដូចជា មុខញញឹមកំពុងរលាយ, បាល់ឌីស្កូ, សណ្តែក, សញ្ញាដៃចង្អុលចំមុខ, ថាមពលថ្មខ្សោយ, មនុស្សប្រុសកែភេទមានផ្ទៃពោះ និងផ្សេងៗជាច្រើនទៀត។ ការសម្រេចចិត្តចុងបញ្ចប់ នឹងធ្វើឡើងនៅអំឡុងខែកញ្ញាខាងមុខនេះ ហើយបើរូប Emoji ថ្មីៗណាមួយ ទទួលបានការគាំទ្រខ្ពស់ នឹងមានឱកាសដាក់ឲ្យអ្នកប្រើប្រាស់ នៅចន្លោះពីចុងឆ្នាំ 2021 នេះ ឬរហូតដល់ឆ្នាំ 2022 ទើបបានប្រទះឃើញដាក់ឲ្យប្រើប្រាស់។ អ្នកទាំងអស់គ្នាពិនិត្យមើលរូប Emoji ថ្មីៗដទៃទៀតបាន តាមរយៈរូបភាពនៅលើអត្ថបទមួយនេះ។

សូម្បីតែសមាគមយូនីកូដ ក៏បានរងផលប៉ះពាល់ពីវីរុសកូវីដ-19 ដែរ ដោយធ្វើឲ្យពួកគេពន្យាពេល ក្នុងការបង្កើតរូប Emoji ថ្មីៗ ព្រោះតែមិនអាចសម្រេចការងារ តាមកាលវិភាគដូចជារៀងរាល់ឆ្នាំនោះទេ។ ចុះអ្នកទាំងអស់គ្នាវិញ តើស្វែងរកឃើញរូប Emoji ថ្មីៗ ដែលអ្នកពេញចិត្តជាងគេហើយឬនៅ?

ប្រភព ៖ Engadget
អត្ថបទទាក់ទង