នេះជាកុំព្យូទ័រអេក្រង់ពីរ ASUS ZenBook Pro Duo 15 OLED ថ្មី ជាមួយកម្រិតបង្ហាញដល់ 4K HDR និងអាច Touchscreen បាន​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបាននាំចូលកុំព្យូទ័រយួរដៃជាច្រើនរួចមក ASUS ក៏បាននាំយកកុំព្យូទ័រយួរដៃមួយទៀត ជាម៉ូឌែលកំពូលរបស់ខ្លួន ត្រូវបានធ្វើឡើងឲ្យសាកសមជាមួយ Creator ក៏ដូចជាអ្នកឌីស្សាញតែម្ដង នោះគឺជាម៉ូឌែល ZenBook Pro Duo 15 OLED (UX582) នេះឯង។ ចំណុចសំខាន់នៅលើកុំព្យូទ័រនេះ គឺទៅលើអេក្រង់របស់វាតែម្ដង ដោយត្រូវបាន ASUS បំពាក់មកដល់ទៅ 2 ដែលជួយជំរុញដល់ការប្រើប្រាស់លើការងារផ្សេងៗ បានកាន់តែរហ័សថែមទៀត។

មិនខុសទេ ZenBook Pro Duo 15 OLED គឺបានបំពាក់មកជាមួយអេក្រង់ទំហំ 15.6 អ៊ីញ ជាប្រភេទ OLED ហើយអេក្រង់នេះដែរ វាមានគែម Bezel ខ្លី ASUS ហៅថា NanoEdge មិនត្រឹមតែប៉ុណ្ណោះទេ នេះជាអេក្រង់ដែលមានកម្រិតបង្ហាញដល់ 4K HDR និងអាចគាំទ្រជាមួយ Touchscreen បានផងដែរ។ ដោយសារតែអេក្រង់ OLED របស់វា ដូច្នេះវាអាចបង្ហាញរូបភាពបានដឹតច្បាស់ មានកម្រិត Contrast Ratio 1,000,000:1 ព្រមទាំងទទួលបានវិញ្ញាបនបត្រ VESA Display HDR™ True Black 500 ទៀតផង។ 

ចំណុចសំខាន់មួយទៀតនោះ គឺទៅលើអេក្រង់ទី 2 ត្រូវបាន ASUS ហៅថា ScreenPad Plus ហ្នឹងឯង ដែលមានទំហំ 14 អ៊ីញ ជាមួយកម្រិតពន្លឺខ្ពស់ 400 nits ហើយកាន់តែប្រសើរអេក្រង់របស់វានោះ នឹងហើបឡើង 9.5 ដឺក្រេ ដើម្បីផ្តល់ឲ្យអ្នកប្រើប្រាស់ នូវមុំបង្ហាញកាន់តែងាយស្រួល។ អេក្រង់នេះដែរ អាចសម្គាល់បាននូវសម្ពាធនៃការប៉ះបញ្ជាដល់ 4096 កម្រិត ព្រមទាំងអាចគាំទ្រជាមួយប៊ិក ASUS Pen ទៀតផង។

ចូលទៅដល់កម្លាំងម៉ាស៊ីនវិញម្ដង ZenBook Pro Duo 15 OLED មានជម្រើស CPU ខ្ពស់បំផុតដល់ Core i9 ជំនាន់ទី 10 របស់ Intel និងមាន Cores ចំនួន 8 ទៀតផង ទន្ទឹមគ្នានេះ វាក៏មានរ៉េមខ្ពស់បំផុត 32GB ព្រមទាំងអង្គផ្ទុកល្បឿនលឿនទំហំ 1TB PCIe 3.0 x4 SSD ផងដែរ។

ទៅលើផ្នែកក្រាហ្វិកកាត កុំព្យូទ័រអេក្រង់ពីរខាងលើ ត្រូវបាន ASUS បំពាក់ GPU ប្រភេទ RTX 3070 របស់ NVIDIA ដែលជា GPU ជំនាន់ថ្មីមួយ អាចផ្តល់ឲ្យអ្នកប្រើប្រាស់នូវមុខសំខាន់ៗជាច្រើន និងអាចដំណើរការបានជាមួយសមត្ថភាពកាន់តែខ្ពស់ជាងមុន ដើម្បីជុំរុញឲ្យអ្នកប្រើប្រាស់លើ Content Creation ផ្សេងៗទទួលបានល្បឿនលឿនថែមមួយកម្រិតទៀត។

សម្រាប់ផ្នែកតំណរភ្ជាប់វិញ ZenBook Pro Duo 15 OLED បានភ្ជាប់មកជាមួយ WiFi 6 ព្រមទាំងមានភ្ជាប់មកជាមួយរន្ធ Thunderbolt 3 ដែរ ដែលអាចដើរតួបានទាំង Power Delivery និង DisplayPort ក៏ដូចជាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការភ្ជាប់ទៅកាន់ម៉ូនីទ័រ 8K ចំនួនមួយ ឬក៏ម៉ូនីទ័រ 4K បានដល់ទៅ 2 ក្នុងពេលតែមួយផងដែរ។ ក្រៅពីរន្ធ USB-C Thunderbolt 3 ខាងលើ កុំព្យូទ័រនេះនៅមានដូចជា រន្ធ USB 3.1 Gen 2 Type-A និងរន្ធ HDMI មកឲ្យដូចគ្នា។

ខាងក្រោមនេះជាតារាងតម្លៃរបស់ ZenBook Pro Duo 15 OLED ទៅតាមជម្រើសលក្ខណៈសម្បត្តិនីមួយៗ៖

អាចស្វែងរកទិញបានក្នុងបញ្ជីនេះ

- ភ្នំពេញ: https://bit.ly/2Ys1vtS

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO

- បាត់តំបង (Battambong): https://bit.ly/2FGi120

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG

ដោយ​ ៖ ASUS Cambodia
អត្ថបទទាក់ទង