អ្នកវិទ្យាសាស្រ្ដដោតឈីបចូលខួរក្បាលមនុស្សពិការកំរើកមិនកើត ដើម្បីឲ្យតបការសន្ទនាវិញបាន
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

ខ្សែភាពយន្ដឆ្លុះបញ្ចាំងពីអនាគត ភាគច្រើនតែងតែបង្ហាញពី បច្ចេកវិទ្យាគ្រឿងម៉ាស៊ីនទំនើបៗ ដែលអាចបំពាក់ជាប់ខ្លួនរបស់មនុស្សយើង ដើម្បីធ្វើជាជំនួយការប្រចាំថ្ងៃ ឲ្យកាន់តែងាយស្រួលបាន។ បើយើងងាកមើលលើការអភិវឌ្ឍន៍ក្នុងជិវិតពិត នាពេលបច្ចុប្បន្ននេះវិញ ក៏កំពុងតែខិតជិតទៅកាន់ អនាគតនោះបន្ដិចម្ដងៗដែរហើយ ជាពិសេសឈីបបំពាក់ខួរក្បាលតែម្ដង។

គម្រោង Project Steno ដែលលោក Mark Zuckerberg ឧបត្ថម្ភថវិកាឲ្យអ្នកវិទ្យាសាស្រ្ដមួយក្រុម សិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ UC San Francisco (UCSF) សហរដ្ឋអាមេរិក បានចេញលទ្ធផលរលូនល្អលើកដំបូងបង្អស់ កាលពីពេលថ្មីៗនេះ។ លោកបណ្ឌិត Dr. David Moses ត្រូវជាអ្នកដឹកនាំលើការស្រាវជ្រាវនេះ បាននិយាយប្រាប់ថា នេះជាភ័ស្តុតាងបង្ហាញពីឧបករណ៍ទំនាក់ទំនងថ្មី ដែលអនុញ្ញាតឲ្យមនុស្សពិការ ចាប់ផ្ដើមការសន្ទនាវិញបាន។

ការពិសោធន៍ជោគជ័យលើកដំបូងនេះ ត្រូវបានអនុវត្តិន៍លើបុរសម្នាក់មានអាយុ 20 ឆ្នាំ ដែលគាត់បានដាច់សរសៃឈាមក្នុងខួរក្បាល ដោយគ្រាន់តែឲ្យគាត់គិតអំពីពាក្យណាមួយ ក៏អាចបង្ហាញចេញលើអេក្រង់បានដែរ។ អ្នកទាំងអស់គ្នា អាចទស្សនាវីដេអូរយៈពេល 2 នាទីនៅខាងក្រោមនេះ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ និងសកម្មភាពកំពុងធ្វើតេស្ដផ្ទាល់។

ក្រុមអ្នកវិទ្យាសាស្រ្ដ Neuralink របស់លោក Elon Musk ក៏កំពុងខិតខំព្យាយាមអភិវឌ្ឍន៍ លើឈីបខួរក្បាលប្រភេទបែបនេះ យ៉ាងសកម្មពីមួយថ្ងៃទៅមួយថ្ងៃដែរ។ ហេតុដូច្នេះហើយ ការបំពាក់ឈីបទៅកាន់ខួរក្បាល គឺជាបច្ចេកវិទ្យាទំនើបមួយជំហានទៀត សម្រាប់មនុស្សលោកយើង ដើម្បីព្យាបាទជំងឺទាំងឡាយណា ដែលទាក់ទងជាមួយខួរក្បាល ឬ ខួរឆ្អងខ្នង។

ប្រភព ៖ UC San Francisco (UCSF)
អត្ថបទទាក់ទង