Huawei អះអាងថា ទោះបីជា Google ប្ដូរទៅប្រើ File AAB ក៏មិនប៉ះពាល់ដល់ HarmonyOS នោះដែរ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីដើមខែកក្កដា ឆ្នាំ 2021 នេះ Google បានប្រកាសប្រាប់ថា ចាប់ផ្ដើមពីខែសីហាខាងមុខនេះតទៅ ពួកគេនឹងលែងទទួលស្គាល់ File APK នៅលើ Play Store ទៀតហើយ សម្រាប់រាល់កម្មវិធី ឬហ្គេមថ្មីៗណាមួយ ដែលចង់ដាក់បញ្ចូលទៅក្នុងទីនោះ។ ហេតុដូច្នេះហើយ ក៏ធ្វើឲ្យមនុស្សមួយចំនួន កើតមានការព្រួយបារម្ភថា HarmonyOS នឹងអាចលែងមានកម្មវិធីថ្មីៗប្រើទៀតហើយ ព្រោះតែ Google ប្ដូរទៅប្រើ File AAB ថ្មី (Android App Bundles) ប៉ុន្ដែក៏ត្រូវបានបដិសេធដោយ Huawei វិញតែម្ដង។

ប្រធានផ្នែក Software ប្រចាំក្រុមហ៊ុន Huawei លោក Wang Chenglu បានប្រាប់សារព័ត៌មានបរទេស Global Times កាលពីពេលថ្មីៗនេះថា នៅពេលដែល Google ប្ដូរទៅប្រើ File AAB បានសម្រេចអស់ ដូច្នេះហើយ HarmonyOS នឹងអាចគាំទ្រការដំឡើងប្រើបានដដែល។ នោះក៏ដោយសារតែ HarmonyOS មានបច្ចេកវិទ្យា Atomic Service ដែលស្រដៀងគ្នាទៅនឹង AAB របស់ Google អ៊ីចឹង ដោយអាចអនុញ្ញាតឲ្យ ក្រុមអ្នកអភិវឌ្ឍន៍ (Developers) លើកម្មវិធី ឬហ្គេម អាចបំលែងប្រើប្រាស់ជាធម្មតាបាន។ នេះគឺមានន័យថា ដើម្បីអាចដំឡើង File AAB ប្រើប្រាស់បាននៅលើ HarmonyOS នឹងត្រូវការឲ្យក្រុមអ្នកបង្កើតកម្មវិធី ឬហ្គេមថ្មីៗទាំងអស់ ចំណាយពេលធ្វើការបំលែង មួយដំណាក់កាលទៀតសិន។

ចំណែកឯដំណោះស្រាយមួយទៀត នោះគឺមានតែតម្រូវឲ្យបង្កើតជា File AAB ផង និង File APK ផង ក្នុងពេលអនាគតខាងមុខ ដើម្បីអាចប្រើប្រាស់បានទាំងនៅលើ ឧបករណ៍ដែលមាន Google Services និងឧបករណ៍ដែលមាន HarmonyOS ជាដើម។

ប្រភព ៖ Global Times
អត្ថបទទាក់ទង