គិតយ៉ាងណាដែរ បើ Galaxy S22 Ultra បំពាក់មកជាមួយកាមេរ៉ាក្រោយ 5 គ្រាប់ ក្នុងនោះលេនគោលមានទំហំដល់ 200MP?​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

តាមរយៈព័ត៌មានដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា នៅក្នុងអំឡុងចុងឆ្នាំ 2021 នេះ Samsung អាចនឹងប្រកាសចេញសេនស័រកាមេរ៉ាថ្មី ដែលមានទំហំដល់ទៅ 200MP ឯណោះ។ យ៉ាងណាមិញ ក៏មានដំណឹងរាយការណ៍មកថា Samsung អាចនឹងមិនយកសេនស័រកាមេរ៉ាទំហំ 200MP ទៅបំពាក់នៅលើទូរសព្ទឆ្លាតលំដាប់កំពូល Galaxy S22 Series របស់ខ្លួននោះទេ ប៉ុន្តែពួកគេទុកឲ្យក្រុមហ៊ុន Xiaomi យកទៅប្រើមុនទៅវិញ។

ដោយឡែក នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ SamMobile យើងទទួលបានព័ត៌មានថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា ទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី Samsung Galaxy S22 Series អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែមករា ឆ្នាំ 2022 ខាងមុខ។ មិនទាន់អស់នោះទេ តាមរយៈប្រភពដដែល ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា Samsung Galaxy S22 Ultra អាចនឹងបំពាក់មកជាមួយកាមេរ៉ាក្រោយដល់ទៅ 5 គ្រាប់ ឯណោះ។ ជាងនេះទៅទៀត លេនគោលខាងក្រោយរបស់ Galaxy S22 Ultra ក៏អាចនឹងប្រើប្រាស់សេនស័រកាមេរ៉ាថ្មីរបស់ Samsung ដែលមានទំហំដល់ទៅ 200MP ផងដែរ។

លើសពីនេះ Samsung ក៏ត្រូវបានគេរាយការណ៍ថា នឹងសហការជាមួយ Olympus ដើម្បីធ្វើឲ្យកញ្ចប់កាមេរ៉ាខាងក្រោយរបស់ Galaxy S22 Series របស់ខ្លួន មានសមត្ថភាពកាន់តែអស្ចារ្យជាងមុនថែមមួយកម្រិតទៀត។ គួរបញ្ជាក់បន្តិចផងថា Olympus គឺជាក្រុមហ៊ុនផលិតកាមេរ៉ា និងបច្ចេកវិទ្យា Optical ដ៏ល្បីឈ្មោះមួយរបស់ជប៉ុន ហើយត្រូវបានមនុស្សជាច្រើននៅក្នុងពិភពលោក ទទួលស្គាល់ពីគុណភាពខ្ពស់របស់វា។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង