កាសែតហ្គេមតុក្កតាស៊ីផ្សិតដ៏កម្រមួយ ត្រូវបានគេដេញថ្លៃទិញយកក្នុងតម្លៃដល់ទៅជាង 1.5 លានដុល្លារ ឯណោះ
ដោយ​ ៖ ឈីរ៉ូ | 3 ខែមុន SHARE

 

កាលពីចុងសប្តាហ៍មុន កាសែតហ្គេម The Legend of Zelda សម្រាប់លេងនៅលើម៉ាស៊ីន Nintendo Entertainment System (NES) ដ៏កម្រមួយ ត្រូវបានគេដេញថ្លៃទិញយក នៅក្នុងតម្លៃដល់ទៅ 87 ម៉ឺនដុល្លារ ឯណោះ។ ជាហេតុធ្វើឲ្យវាបានបំបែកកំណត់ត្រា ក្លាយទៅជាហ្គេមដែលបានលក់ចេញក្នុងតម្លៃថ្លៃជាងគេបំផុត។ ដោយវាបានទម្លាក់កាសែតហ្គេម Super Mario Bros ដ៏កម្រមួយផ្សេងទៀត ទៅលេខរៀងទី 2 វិញ។

ដោយឡែក នៅក្នុងថ្ងៃនេះវិញ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ Heritage Auctions បានធ្វើឲ្យយើងដឹងថា កាសែតហ្គេមតុក្កតាស៊ីផ្សិត (Super Mario 64) សម្រាប់លេងនៅលើម៉ាស៊ីន NES ដ៏កម្រមួយផ្សេងទៀត ត្រូវបានគេដេញថ្លៃទិញយក នៅក្នុងតម្លៃដល់ទៅជាង 1.5 លានដុល្លារ ($1,560,000) ឯណោះ។ ហេតុដូច្នេះហើយ វាបានបំបែកកំណត់ត្រា ក្លាយទៅជាហ្គេមដែលបានលក់ចេញក្នុងតម្លៃថ្លៃជាងគេបំផុត។ ដោយវាបានទម្លាក់កាសែតហ្គេម The Legend of Zelda ដ៏កម្រខាងលើ ទៅលេខរៀងទី 2 វិញ ខណៈ Super Mario Bros ដ៏កម្រមួយផ្សេងទៀត ដែលត្រូវបានគេដេញថ្លៃទិញយក នៅក្នុងតម្លៃ 66 ម៉ឺនដុល្លារ ធ្លាក់ទៅលេខរៀងទី 3។

ផ្អែកទៅតាមព័ត៌មានដែលយើងទទួលបាន បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា មូលហេតុដែលមានគេហ៊ានទិញយកកាសែតហ្គេមតុក្កតាស៊ីផ្សិតខាងលើ ក៏ព្រោះតែវាជាកាសែតហ្គេមដ៏កម្រ ដែលត្រូវផលិតឡើងក្នុងចំនួនតិចតួចមែនទែន ហើយស្ទើរតែមិនអាចរកបានក្នុងពេលបច្ចុប្បន្ននេះ។ អ្វីដែលពិសេសនោះ គឺកាសែតហ្គេមតុក្កតាស៊ីផ្សិតដែលត្រូវគេដេញថ្លៃទិញយកនេះ នៅថ្មីមិនទាន់ហែក Sealed ថែមទៀតផង។

ប្រភព ៖ Heritage Auctions
អត្ថបទទាក់ទង