កាសែតហ្គេម The Legend of Zelda ដ៏កម្រមួយ ត្រូវបានគេដេញថ្លៃទិញយក នៅក្នុងតម្លៃដល់ទៅ 87 ម៉ឺនដុល្លារ ឯណោះ
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

មិនខុសនោះទេ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ Heritage Auctions បានធ្វើឲ្យយើងដឹងថា កាលពីពេលថ្មីនេះ កាសែតហ្គេម The Legend of Zelda សម្រាប់លេងនៅលើម៉ាស៊ីន Nintendo Entertainment System (NES) ដ៏កម្រមួយ ត្រូវបានគេដេញថ្លៃទិញយក នៅក្នុងតម្លៃដល់ទៅ 87 ម៉ឺនដុល្លារ ($870,000) ឯណោះ។

ដោយសារតែកាសែតហ្គេម The Legend of Zelda ដ៏កម្រមួយនេះ ត្រូវបានគេដេញថ្លៃទិញយក នៅក្នុងតម្លៃដល់ទៅ 87 ម៉ឺនដុល្លារ ជាហេតុធ្វើឲ្យវាបានបំបែកកំណត់ត្រា ក្លាយទៅជាហ្គេមដែលបានដាក់លក់ក្នុងតម្លៃថ្លៃជាងគេបំផុត។ ដោយវាបានទម្លាក់កាសែតហ្គេម Super Mario Bros ដ៏កម្រមួយផ្សេងទៀត ទៅលេខរៀងទី 2 វិញ។ គួរបញ្ជាក់ផងថា កាលពីខែមេសា ឆ្នាំ 2021 កន្លងទៅ ហ្គេម Super Mario Bros ដ៏កម្រ (រូបខាងក្រោម) សម្រាប់លេងនៅលើម៉ាស៊ីន Nintendo Entertainment System (NES) ត្រូវបានគេដេញថ្លៃទិញយក នៅក្នុងតម្លៃដល់ទៅ 66 ម៉ឺនដុល្លារ ($660,000)។

ផ្អែកទៅតាមការលើកឡើងរបស់គេហទំព័រដេញថ្លៃ Heritage Auctions បានធ្វើឲ្យយើងដឹងថា មូលហេតុដែលមានគេហ៊ានទិញយកកាសែតហ្គេម The Legend of Zelda ខាងលើ ក៏ព្រោះតែវាជាការសែតហ្គេមដ៏កម្រ ដែលត្រូវផលិតឡើងតាំងពីឆ្នាំ 1987 មកម៉្លេះ ជាមួយចំនួនមានកំណត់ ថែមទៀតផង។ លើសពីនេះ ការសែត The Legend of Zelda ដែលត្រូវគេដេញថ្លៃទិញយកនេះ គឺនៅថ្មីមិនទាន់ហែក Sealed ដែលមិនងាយនឹងរកបាននោះទេ ក្នុងពេលបច្ចុប្បន្ននេះ។

ប្រភព ៖ Heritage Auctions
អត្ថបទទាក់ទង