កុំព្យូទ័រហ្គេម ASUS TUF Gaming F15 និង F17 មកដល់ទីផ្សារស្រុកយើងហើយ ជាមួយការបំពាក់ CPU និង GPU ជំនាន់ចុងក្រោយ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ASUS បាននាំយកកុំព្យូទ័រហ្គេមតម្លៃសមរម្យប្រចាំយីហោរបស់ខ្លួន ចូលមកកាន់ទីផ្សារកម្ពុជាយើងជាផ្លូវការហើយ នោះគឺជាម៉ូឌែល ASUS TUF Gaming F15 និង F17 ដោយពួកវា ត្រូវបានគេរចនារូបរាងស្រដៀងគ្នាច្រើននឹងជំនាន់មុនដែរ ដែលចេញមកមានលក្ខណៈកាចបែប Gaming ហើយអ្វីដែលខុសគ្នាសំខាន់នោះ គឺទៅលើកម្លាំងម៉ាស៊ីនខាងក្នុងរបស់វាតែម្ដង។ ទាំង TUF Gaming F15 និង F17 សុទ្ធតែបានបំពាក់ CPU ជំនាន់ចុងក្រោយរបស់ Intel ក៏ដូចជាក្រាហ្វិកកាតជំនាន់ថ្មីរបស់ NVIDIA ដូចគ្នា។

សម្រាប់ផ្នែកអេក្រង់ TUF Gaming F Series របស់ ASUS លើកនេះ គឺបានបំពាក់មកនូវអេក្រង់ ដែលមានកម្រិត Refresh Rate 144Hz ព្រមទាំងមានបច្ចេកវិទ្យាជំនួយដល់ការលេងហ្គេម Adaptive-Sync ផងដែរ។ ដូចបានបញ្ជាក់ពីខាងដើមអញ្ចឹង TUF Gaming F15 និង F17 បានបំពាក់មកជាមួយ CPU Core i7 ជំនាន់ទី 11 របស់ Intel ព្រមទាំងបានប្រើប្រាស់ GPU ត្រកូល RTX 30-Series របស់ NVIDIA ហើយក្នុងនោះជម្រើសខ្ពស់បំផុតគឺមានដល់ RTX 3060Ti ទៀតផង។ 

ក្រៅពីការបំពាក់ CPU និង GPU ឲ្យកាន់តែប្រសើរជាងមុនហើយ ASUS ក៏បានធ្វើការពង្រឹងបន្ថែម ទៅលើប្រព័ន្ធបន្ថយកម្តៅលើនោះដូចគ្នាដែរ ដោយលើកនេះ គេបានបំពាក់កូនកង្ហារចំនួនពីរគ្រាប់ ដែលម្ខាងមានស្លាបចំនួន 83 ជួយឲ្យការស្រូបខ្យល់ចូលបានកាន់តែប្រសើរជាងមុន ព្រមទាំងផ្តល់ឲ្យ CPU និង GPU អាចធ្វើការបានកាន់តែខ្ពស់ ថែមមួយកម្រិតទៀត។

TUF Gaming F Series ជំនាន់ថ្មីក៏ត្រូវបានពង្រឹងបន្ថែមលើថាមពលថ្មដូចគ្នា ដោយលើកនេះគេបានបំពាក់ថ្មមក 90Whr និងត្រូវបាន ASUS អះអាងថា វាអាចកំដរអ្នកប្រើប្រាស់ លើការកម្សាន្តទូទៅដល់ 14.7 ម៉ោង សម្រាប់ម៉ូឌែល 15 អ៊ីញ។ ទន្ទឹមគ្នានោះ ក្តារចុចរបស់វាក៏ត្រូវបានគេធ្វើឡើង ឲ្យសាកសមសម្រាប់ការលេងហ្គេមដែរ ដោយមានការរៀបចំទម្រង់បែប Desktop ដើម្បីជួយឲ្យការចុចពីសំណាក់អ្នកប្រើប្រាស់ កាន់តែរលូនល្អផងដែរ។ ក្ដារចុចនេះក៏នៅតែបន្តមានបំពាក់ជាមួយភ្លើង RGB ហើយសម្រាប់គ្រាប់ចុច W, A,S និង D ក៏ត្រូវបានធ្លាក់ពណ៌ថ្លាខុសគេ ដើម្បីឲ្យ Gamer ងាយស្រួលចំណាំ។ 

កុំព្យូទ័រជំនាន់ថ្មីខាងលើ មានជម្រើសពីរពណ៌គឺ ប្រផេះ និងពណ៌ខ្មៅ ហើយជម្រើសពណ៌ទាំងពីរនេះ ក៏ត្រូវបានគេឌីហ្សាញស្ទាយខុសគ្នាដែរ ជាក់ស្ដែងសម្រាប់ពណ៌ប្រផេះ មានលក្ខណៈសាមញ្ញ រីឯពណ៌ខ្មៅ គឺមានលក្ខណៈកាចបែប Gaming ចំតែម្ដង។ 

សរុបមកវិញ ASUS TUF Gaming F15 និង F17 បានបង្ហាញវត្តមានផ្លូវការ ក្នុងទីផ្សារស្រុកយើងហើយ ដូច្នេះសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចមើលតារាងតម្លៃ ទៅតាមលក្ខណៈសម្បត្តិ ដូចខាងក្រោមនេះបាន៖

អាចស្វែងរកទិញបានក្នុងបញ្ជីនេះ

- ភ្នំពេញ: https://bit.ly/3wutiLh

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO

- បាត់ដំបង (Battambong): https://bit.ly/2FGi120

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG

ដោយ​ ៖ ASUS Cambodia
អត្ថបទទាក់ទង