រឿងភាគ The Last of Us របស់ HBO នឹងមានសរុបចំនួន 10 ភាគនៅក្នុង Season ដំបូង
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

លោក Craig Mazin ដែលត្រូវជាអ្នកនិពន្ធ និងផលិតករម្នាក់ ទៅលើរឿងភាគ The Last of Us របស់ HBO បាននិយាយប្រាប់កាលពីពេលថ្មីៗនេះថា សម្រាប់រដូវកាលដំបូងបង្អស់ (Season 1) គឺមានការចាក់បញ្ចាំងសរុបចំនួន 10 ភាគ។ ខណៈពេលដែលនៅក្នុង 1 ភាគៗ ត្រូវបានគេរំពឹងទុកថា នឹងមានរយៈពេលលេងខ្ទង់ 1 ម៉ោងដូចៗគ្នា ហេតុនេះហើយ រដូវកាលទី 1 នឹងមានរយៈពេលសរុបជាង 10 ម៉ោង សម្រាប់ឲ្យធ្វើការទស្សនាកម្សន្ដ។

កាលពីអំឡុងពេល 4 ខែមុននេះ យើងទទួលបានការប្រកាសជាផ្លូវការថា លោក Pedro Pascal និងកញ្ញា Bella Ramsey ត្រូវបានជ្រើសរើសមកសម្តែង ជាតួឯកនៅក្នុងរឿងភាគ The Last of Us ប្រភេទ Live Action របស់ HBO និងក្រុមហ៊ុន Naughty Dog ផងដែរ។ រហូតមកដល់ដើមខែកក្កដានេះ ផលិតកម្មលើរឿងភាគមួយនេះ ត្រូវបានចាប់ផ្ដើមថតជាបណ្ដើរៗទៅហើយ ដោយអាចនឹងចាក់បញ្ចាំងជាផ្លូវការ នៅអំឡុងពេលដើមឆ្នាំ 2022 ប្រសិនបើដំណើរការរលូនល្អ។ លោក Craig Mazin បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ ពួកគាត់កំពុងត្រូវការស្វែងរក អ្នកដឹកនាំចំនួន 2 នាក់ទៀតប៉ុណ្ណោះ ព្រោះតែរឿង 1 ភាគៗមានអ្នកដឹកនាំខុសៗគ្នា។

ក្រៅពីនេះ លោក Neil Druckmann ដែលត្រូវជាអ្នកសរសេរសាច់រឿងដើមលើហ្គេម The Last of Us បានលើកឡើងមកថា គ្រោងសាច់រឿងរបស់ហ្គេមវគ្គ 3 (Part III) ត្រូវបានសរសេរចប់រួចរាល់ហើយ ប៉ុន្ដែ Sony និង Naughty Dog មិនទាន់បញ្ជាក់ថា នឹងបង្កើតវគ្គថ្មីនោះនៅឡើយទេ។

ប្រភព ៖ Craig Mazin
អត្ថបទទាក់ទង