ទីបំផុតផលិតកម្ម Lionsgate បានចាប់ផ្ដើមការថតខ្សែភាពយន្ដ John Wick វគ្គ 4 ជាផ្លូវការហើយ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

John Wick គឺជាខ្សែភាពយន្ដ បែបវាយប្រហារ និងបាញ់ប្រហារ ដែលទទួលបានការពេញនិយម ទូទាំងពិភពលោកតែម្ដង និងបានចាក់បញ្ចាំងជាផ្លូវការចំនួន 3 វគ្គរួចមកហើយដែរ។ បន្ទាប់ពីមានការពន្យាពេលកន្លងមក ដោយសារតែវីរុសកូរីដ-19 ទីបំផុតខ្សែភាពយន្ដ John Wick វគ្គ 4 របស់ផលិតកម្ម Lionsgate កំពុងចាប់ផ្ដើមការថតលើកដំបូងហើយ។

កាលពីពេលដំបូងឡើយ John Wick វគ្គ 4 គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី 21 ខែឧសភា ឆ្នាំ 2021 រួចបាត់ទៅហើយ ប៉ុន្ដែនៅរង់ចាំឲ្យវីរុសកូវីដ-19 ធ្លាក់ចុះវិញ ទើបត្រូវបានពន្យាពេល ការចាក់បញ្ចាំងដល់ថ្ងៃទី 27 ខែឧសភា ឆ្នាំ 2022 តែម្ដង។ អ្នកចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្ដ John Wick វគ្គ 4 នោះគឺមានបញ្ចូលទាំង លោក Keanu Reeves, កញ្ញា Rina Sawayama, លោក Bill Skarsgård, លោកកុំកុំ Donnie Yen, លោក Laurence Fishburne និងលោក Shamier Anderson ជាដើម។ ចំណែកឯលោក Chad Stahelski ក៏នឹងត្រឡប់មកដឹកនាំវគ្គថ្មីនេះវិញដដែល ដើម្បីបន្ដសាច់រឿងកាលពីវគ្គមុន ដែលអ្នកគាំទ្រទន្ទឹងរង់ចាំតាំងពីឆ្នាំ 2019 មក។

ចំពោះសាច់រឿងនៅលើវគ្គ 4 គឺមិនទាន់លាតត្រដាងច្បាស់នៅឡើយទេ ថាតើតួអង្គ John Wick នឹងអាចសងសឹកវិញ បានតាមវិធីណានោះទេ។ អ៊ីចឹង អ្នកគាំទ្រទាំងអស់ កុំភ្លេចរង់ចាំតាមដានបន្ដទៀត ក៏ដូចជាត្រៀមទស្សនាក្នុងរោងកុន នៅថ្ងៃទី 27 ខែឧសភាឆ្នាំ 2022 ប្រសិនបើគ្មានការពន្យាពេលទៀត។

ប្រភព ៖ Lionsgate
អត្ថបទទាក់ទង