រឿងគំនូរជីវចល Sing 2 នឹងត្រូវចាក់បញ្ចាំងក្នុងរោងកុនជាផ្លូវការ នៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2021
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

កាលពីយប់មិញនេះ តាមរយៈគណនីបណ្តាញសង្គម ក៏ដូចជា YouTube Channel ផ្លូវការរបស់ខ្លួន ក្រុមហ៊ុនល្បីឈ្មោះ Universal Pictures និង Illumination Entertainment បានបង្ហោះបង្ហោះវីដេអូ Trailer របស់រឿងគំនូរជីវចល Sing 2 ជាផ្លូវការ។ តាមរយៈវីដេអូ Trailer ដំបូងនេះ បានបង្ហាញឲ្យយើងបានឃើញពីតួអង្គឯក Buster Moon (Matthew McConaughey) និងសមាជិកក្រុមរបស់គាត់ជាច្រើននាក់ផ្សេងទៀត។

តាមរយៈវីដេអូ Trailer ដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា នៅក្នុងវគ្គថ្មីនេះ Buster Moon បានដឹកនាំសមាជិកក្រុមរបស់គាត់ទៅសម្តែងនៅឯរោងភាពយន្តល្បីឈ្មោះ Crystal Tower ដែលស្ថិតក្នុងក្រុង Redshore ដើម្បីប្រកួតប្រជែងដណ្តើមយករង្វាន់ធំ។ ដើម្បីដឹងឲ្យកាន់តែច្បាស់បន្ថែមទៀត ប្រិយមិត្តទាំងអស់គ្នាអាចចុចមើលវីដេអូខាងក្រោមគេបង្អស់បាន។ រឿងគំនូរជីវចល Sing 2 ត្រូវបានសរសេរសាច់រឿង និងដឹកនាំដោយលោក Garth Jenning ដែលគេស្គាល់ថាជាអ្នកសរសេរសាច់រឿង និងដឹកនាំ Sing វគ្គ 1 នោះឯង។ រឿងគំនូរជីវចល Sing 2 ដដែលនេះ ក៏ត្រូវបានផលិតដោយលោក Janet Healy និង Chris Meledandri ត្រូវជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ Illumination Entertainment ផងដែរ។ គួរបញ្ជាក់បន្តិចផងថា ក្រៅពីលោក Matthew McConaughey ក៏មានតារាជាច្រើនរូបផ្សេងទៀត ចូលរួមសម្តែងក្នុងរឿងគំនូរជីវចល 2 ផងដែរ ដោយក្នុងនោះមានដូចជា Reese Witherspoon, Scarlett Johansson, Taron Egerton និង Tori Kelly ជាដើម។

រឿងគំនូរជីវចល Sing វគ្គ 1 ត្រូវបានចាក់បញ្ចាំងក្នុងរោងកុនជាផ្លូវការ កាលពីថ្ងៃទី 8 ខែធ្នូ ឆ្នាំ2016 កន្លងទៅ ហើយវាអាចរកប្រាក់ចំណូលសរុបបានចំនួន 634 លាន ដុល្លារ។ សម្រាប់រឿងគំនូរជីវចល Sing 2 វិញ នឹងត្រូវចាក់បញ្ចាំងក្នុងរោងកុនជាផ្លូវការ នៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2021។ អញ្ចឹងសរុបមកវិញ នេះជាដំណឹងល្អមួយសម្រាប់ប្រិយមិត្ត ដែលគាំទ្រខ្សែស្រឡាយរឿងគំនូរជីវចល Sing ហើយយើងក៏សង្ឃឹមថា មិនមានការព្យាពេលនៃការចាក់បញ្ចាំងរឿងគំនូរជីវថ្មីមួយនេះទៅចុះ។

ប្រភព ៖ Deadline
អត្ថបទទាក់ទង