Toyota ដាក់បង្ហាញពីមនុស្សយន្ដធ្វើការផ្ទះរបស់ខ្លួន នៅលើវីដេអូកាលពីពេលថ្មីៗនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

វិទ្យាស្ថានស្រាវជ្រាវរបស់ Toyota បានបង្ហោះវីដេអូថ្មីមួយលើ YouTube កាលពីម្សិលមិញនេះ ដោយបានដាក់បង្ហាញអំពី សមត្ថភាពរបស់មនុស្យនយន្ដរបស់ខ្លួន ដើម្បីកំណត់ឲ្យធ្វើការផ្ទះផងដែរ។ នៅលើវីដេអូថ្មីមួយនោះ មនុស្សយន្ដរបស់ Toyota មួយប្រភេទនេះ គឺអាចធ្វើការសម្គាល់ផ្ទៃតុ ឬកន្លែងណាមួយ ដែលអាចសម្អាតបាន នោះវានឹងធ្វើការសម្អាតជូនភ្លាម ក៏ដូចជាមុខងារក្នុងផ្ទះផ្សេងៗទៀត។

គួរបញ្ជាក់ឲ្យដឹងមុនផងថា មនុស្សយន្ដរបស់ Toyota មួយនេះមានឈ្មោះ Robo-Selfie និងកំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ប៉ុណ្ណោះ ដោយវាមិនទាន់ដាក់លក់នៅឡើយទេ។ ក្រៅពីអាចសម្គាល់បាននូវ កន្លែងដែលត្រូវសម្អាតហើយ វាក៏មានសមត្ថភាពស្កេនដឹង ថាតើមានអ្វីខ្លះនៅលើតុនោះ ដើម្បីចាប់យកទៅដាក់កន្លែងមួយទៀត និងបន្ដធ្វើការសម្អាតទៀត ជាដើម។

កាន់តែពិសេសនោះគឺថា វាក៏នៅអាចចាប់សម្គាល់ដឹងអំពី វត្ថុដែលមានលក្ខណៈថ្លាដូចជាកែវ ព្រោះភាគច្រើនកាលពីពេលមុនៗមក សេនស័រពិបាកចាប់ដឹងវត្ថុថ្លាមែនទែន។ បើយោងទៅតាមវីដេអូមួយនោះ បានចង្អុលឲ្យឃើញថា វាក៏អាចជូតឥដ្ឋការ៉ូបានដែរ ព្រមទាំងថតសមត្ថភាពខ្លួនឯងកំពុងធ្វើការ ថែមទៀតផង។

***ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

អ៊ីចឹងហើយ Robo-Selfie អាចនឹងមានឱកាសដាក់លក់លើទីផ្សារ នៅក្នុងពេលអនាគតមិនខានឡើយ ប្រសិនបើវាអាចដំណើរការបាន លឿនជាងនៅក្នុងពេលបច្ចុប្បន្ន។ ចុះអ្នកទាំងអស់គ្នាវិញ តើយល់ឃើញយ៉ាងណាដែរ ចំពោះមនុស្សយន្ដរបស់ Toyota មួយប្រភេទ

ដោយ​ ៖ Toyota Research Institute
អត្ថបទទាក់ទង