រឿងភាគ The Witcher រដូវកាលទី 2 បានបញ្ចេញវីដេអូ Teaser លើកដំបូងហើយ
ដោយ​ ៖ ឡេង | 4 ខែមុន SHARE

 

គណនី Twitter ផ្លូវការរបស់ Netflix Geeked បានបង្ហោះវីដេអូថ្មីមួយ កាលពីពេលថ្មីៗនេះ ដែលជាការបង្ហើបឲ្យឃើញមុនអំពី រឿងភាគ The Witcher រដូវកាលទី 2 នៅលើសេវាកម្មរបស់គេ។ សម្រាប់វីដេអូបង្ហើបជាលក្ខណៈ Teaser លើកដំបូងមួយនេះ គឺផ្ដោតសំខាន់ទៅលើតួអង្គ Ciri ដែលកំពុងហ្វឹកហាត់ឲ្យកាន់តែជំនាញ និងឈុតឆាកលាយឡំផ្សេងៗ បន្ដិចបន្ដួចផងដែរ។

កាលពីអំឡុងខែមេសា ឆ្នាំ 2021 កន្លងទៅនេះ Netflix បានប្រកាសប្រាប់ឲ្យដឹងថា The Witcher រដូវកាលទី 2 បានថតចប់ទាំងស្រុងហើយ ដែលដកស្រង់ចេញពី សៀវភៅប្រលោមលោក របស់អ្នកនិពន្ធជនជាតិប៉ូឡូញ  លោក Andrzej Sapkowski នឹងទទួលបានការគាំទ្រខ្លាំងមែនទែន។ ក្រៅពីនេះ The Witcher 3 (ហ្គេមរបស់ CD Projekt Red) និងរឿងភាគ The Witcher (Netflix) ក៏បានប្រកាសចូលរួមព្រឹត្តិការណ៍ WitcherCon ជាមួយគ្នា នៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2021 ខាងមុខនេះ។

លោក Henry Cavill នឹងមកដើរតួជា Geralt of Rivia បន្ដទៀត ក៏ដូចជាកញ្ញា Anya Chalotra សម្ដែងជាតួអង្គ Yennefer, កញ្ញា Freya Allan ជា Ciri និងលោក Joey Batey ជា Jaskier ដដែល។ លើសពីនេះ យើងក៏នឹងឃើញមាន អ្នកចូលរួមសម្ដែងថ្មីៗដូចជា លោក Yasen Atour ជា Coen (Witcher), កញ្ញា Agnes Bjorn ជា Vereena (Bruxa), លោក Kristofer Hivju (ធ្លាប់សម្ដែងក្នុងរឿង Game of Thrones) ជា Nivellen និងតួអង្គថ្មីៗជាច្រើនទៀត។

នាពេលបច្ចុប្បន្ននេះ Netflix មិនទាន់បានប្រាប់ឲ្យដឹងថា រឿងភាគ The Witcher រដូវកាលទី 2 នឹងចាក់បញ្ចាំងជាផ្លូវការនៅពេលណា ឲ្យបានច្បាស់នៅឡើយទេ ប៉ុន្ដែប្រាកដជានៅក្នុងអំឡុងឆ្នាំ 2021 នេះមិនខាន។ ហេតុដោយសារតែ រដូវកាលទី 1 លើកដំបូង ត្រូវបានចាក់បញ្ចាំងនៅខែធ្នូ ដូច្នេះហើយវាអាចនឹងដូចគ្នា សម្រាប់រដូវកាលទី 2 ខាងមុខនេះដែរ។

ប្រភព ៖ Netflix Geeked
អត្ថបទទាក់ទង