ក្រុមហ៊ុន vivo បង្ហាញនូវយុទ្ធនាការថ្មី “To Beautiful Moments” ដើម្បីអបអរសាទរព្រឹត្តិការណ៍ UEFA EURO 2020​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

នៅក្នុងមហិច្ឆិតាក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ទៅកាន់អ្នកប្រើប្រាស់ជាច្រើននោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានធ្វើការឧបត្ថម្ភទៅដល់ព្រឹត្តិការណ៍ UEFA EURO 2020 ដើម្បីផ្តល់ឲ្យនូវភាពរីករាយជាច្រើននៃព្រឹត្តិការណ៍នេះ។ នៅក្នុងយុទ្ធនាការ “To Beautiful Moments” ដែលប្រកាសបង្ហាញនៅថ្ងៃនេះ ក្រុមហ៊ុន vivo បានជម្រុញមនុស្សជាច្រើន ក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់មិត្តភក្តិ គ្រួសារ និងអ្នកគាំទ្រទាំងអស់ ក្នុងការទស្សនានូវរូបភាពដ៏ស្រស់ស្អាត នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាល់ខាងលើ។

លោក Spark Ni អនុប្រធានជាន់ខ្ពស់ និង CMO របស់ក្រុមហ៊ុន vivo និយាយថា “មនុស្សជុំវិញពិភពលោកគឺកំពុងតែទន្ទឹងរង់ចាំនូវព្រឹត្តិការណ៍ប្រកួតនេះ។ ពេលនេះ យើងចង់ធ្វើការអបអរសាទរ និងឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះ និងជួយអ្នកគាំទ្រជាច្រើនដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។ យើងមិនត្រឹមតែជួយមនុស្សជាច្រើនអោយទទួលបាននូវភាពអស្ចារ្យនៃជីវិតនោះទេ ប៉ុន្តែវាធ្វើអោយជីវិតរបស់ពួកគេប្រកបដោយវេទមន្តថែមទៀត។”

នៅក្នុងយុទ្ធនាការនៃការផ្សព្វផ្សាយថ្មី ដែលនឹងចេញផ្សាយនៅថ្ងៃនេះ គឺមានការផ្សព្វផ្សាយនៅលើទូរទស្សន៍នៅអ៊ឺរ៉ុប មជ្ឃឹមបូព៌ា អាស៊ីអាគ្នេយ៍ និងចិននៅជុំវិញពិភពលោក និងនៅលើ Facebook, Instagram និង YouTube ផងដែរ។ នៅក្នុងកម្មវិធីដ៏ធំ ដែលមានការបង្ហាញនូវភាពរីករាយ និងការចែករំលែកនូវភាពស្រស់ស្អាតជាច្រើនមុនប្រកួត និងនៅអំឡុងពេលប្រកួត ក្នុងព្រឹត្តិការណ៍នេះថែមទៀត។ 

នៅក្នុងភាពជាដៃគូជាមួយនឹង UEFA នោះ ក្រុមហ៊ុន vivo ក៏បានភ្ជាប់ទំនាក់ទំនង និងពង្រីកទៅកាន់អ្នកប្រើប្រាស់ជាង 400 លាននាក់នៅជុំវិញពិភពលោក។ លោក Spark Ni និយាយថា “នៅក្នុងពេលដែលយើងពង្រីកនូវអាជីវកម្មរបស់យើងទៅកាន់ទីផ្សារសកលនោះ វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្ស តាមរយៈភាពស្រស់ស្អាតជាច្រើន ដែលពួកគេចាប់អារម្មណ៍។ ក្រុមហ៊ុន vivo គឺមានមោទនភាពក្នុងការសហការជាមួយនឹង UEFA ដើម្បីផ្សារភ្ជាប់អ្នកគាំទ្របាល់ទាត់ជាច្រើន នៅជុំវិញពិភពលោក ក្នុងការចែករំលែកនូវភាពស្និទ្ធិស្នាល និងចំណាប់អារម្មណ៍ដូចគ្នានោះ។”

ក្រុមហ៊ុន vivo គឺជាក្រុមហ៊ុនដំបូងដែលនឹងប្រកាសបើក និងបិទនូវព្រឹត្តិការណ៍ជាច្រើនដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទី 11 ខែកក្កដានេះដែលក្រុមហ៊ុននេះបានធ្វើការសហការជាមួយនឹង UEFA ក្នុងការបង្កើតនូវបទពិសោធន៍ដែលគួរអោយចងចាំបំផុតសម្រាប់អ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោកនៅក្នុងការទស្សនានៅក្នុងព្រឹត្តិការណ៍នេះ។

ខណៈពេលដែលអ្នកទស្សនាជាច្រើន នឹងធ្វើដំណើរទៅកាន់ពហុកីឡាដ្ឋានជាច្រើននៅជុំវិញអ៊ឺរ៉ុបនោះ វាមានការរឹតត្បិតជាច្រើន ដែលនឹងកម្រិតទៅលើបទពិសោធន៍ សម្រាប់អ្នកគាំទ្រដែលអាចចេញក្រៅបាន និងអ្នកគាំទ្រដែលស្ថិតនៅក្នុងការដាក់ឃុំខ្លួននោះ។ ដើម្បីនាំយកនូវភាពអស្ចារ្យចេញពីពហុកីឡាដ្ឋាននេះ ក្រុមហ៊ុន vivo បានសហការជាមួយនឹង UEFA ដែលនឹងប្រកាសបង្ហាញនូវព្រឹត្តិការណ៍ #vivoSuperTime ដែលមនុស្សជាច្រើននៅជុំវិញពិភពលោក អាចចែករំលែកនូវការប្រកួតហ្គេមនេះ ជាមួយគ្នាយ៉ាងអស្ចារ្យបំផុត។

លោក Guy-Laurent Epstein ប្រធានផ្នែកទីផ្សាររបស់ UEFA និយាយថា “ការប្រកួតបាល់ទាត់នេះនឹងនាំយកនូវភាពអស្ចារ្យជាច្រើន សម្រាប់អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក ហើយយើងពិតជារីករាយណាស់ដែលបានសហការជាមួយនឹងក្រុមហ៊ុន vivo ក្នុងការនាំយកអ្នកគាំទ្រជាច្រើន អោយកាន់តែមកកៀកទៅនឹងការប្រកួតនេះ។ យើងនឹងបង្កើតនូវការចងចាំជាច្រើន ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្ស នៅជុំវិញពិភពលោកផងដែរ។”

ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ “To Beautiful Moments” នេះ សូមចូលទៅកាន់គេហទំព័រ https://www.vivo.com/en/activity/euro2020

vivo X60 Series

ថ្មីៗនេះ មុនព្រឹត្តិការណ៍ប្រកួត និងយុទ្ធនាការ  “To Beautiful Moments” គឺតាមរយៈស្មាតហ្វូន  vivo X60 Series។ គួរបញ្ជាក់ដែរថា vivo X60 Series ជាស្មាតហ្វូនដំបូងបំផុតរបស់ vivo បានសហការជាមួយនឹងក្រុមហ៊ុន ZEISS ដែលជាក្រុមហ៊ុនធ្វើការទៅលើបច្ចេកវិទ្យា Optics និង Opto-electronics នោះ ជាមូលហេតុដែលជំរុញឲ្យស្មាតហ្វូន X60 Series នាំយកនូវភាពប្រសើរជាច្រើន តាមរយៈការពង្រឹងទៅលើសមត្ថភាពផ្នែក Software និង Hardware របស់វា។

ស្មាតហ្វូន  X60 Pro នេះក៏មានការបំពាក់នូវមុខងារ Gimbal Stabilization 2.0 ព្រមទាំងបានប្រើប្រាស់នូវបច្ចេកវិទ្យា VIS 5-axis video stabilization technology ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពបានច្បាស់ល្អផងដែរ។ វាក៏មានការបញ្ចូលនូវ  Optical Lenses, Sensors, Image Processing Algorithms និងមុខងារជាច្រើនទៀត ដែលជំរុញឲ្យការថតរូបកាន់តែប្រសើរ។

vivo V21 Series

ថ្មីៗនេះ ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន V21/V21 5G ដែលជាស្មាតហ្វូនមានកាមេរ៉ា Selfie គុណភាពប្រសើរមួយដែរ។ ស្មាតហ្វូន V21/V21 5G នេះមានប្រើប្រាស់នូវមុខងារ Optical Image Stabilization (OIS) នៅលើកាមេរ៉ាខាងមុខរបស់វា ហើយវាក៏មានកម្រាស់ស្តើងបំផុត ងាយស្រួលចាប់កាន់ទៀតផង។ ស្មាតហ្វូន V21/V21 5G មានកាមេរ៉ាខាងមុខទំហំ 44MP ជាមួយនឹងមុខងារ OIS ព្រមទាំងបានបំពាក់នូវមុខងារ Electronic Image Stabilization (EIS), AI Night Portrait, Eye autofocus និង Groundbreaking Light Sensor ក្នុងការជំនួយទៅលើការថតរូបភាពបានច្បាស់ និងវីដេអូរលូនល្អថែមទៀត៕

ដោយ​ ៖ vivo Cambodia
អត្ថបទទាក់ទង