ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់កាសឥតខ្សែជំនាន់ថ្មី Sony WF-1000XM4 ទើបតែប្រកាសចេញ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

(អាស៊ីប៉ាស៊ីហ្វិច 9 មិថុនា ឆ្នាំ 2021) ថ្ងៃនេះសូនីបានប្រកាសនូវកាសម៉ូឌែលថ្មីរបស់ខ្លួន WF-1000XM4 ដែលជាកាសឥតខ្សែជំនាន់ចុងក្រោយបំផុតនៅក្នុងត្រកូល 1000X។ កាស WF-1000XM4 បាននាំយកនូវបច្ចេកវិទ្យាលុបសំឡេងរំខាន និងគុណភាពសំឡេងដែលឈានមុខគេ។ រូបរាងថ្មីសាកសមជាមួយត្រចៀក ផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍ស្ដាប់ផ្ទាល់ខ្លួន និងបត់បែនតាមគ្រប់ស្ថានភាព។

សំឡេងតន្រ្តីកាន់តែច្បាស់,សំឡេងរំខានកាន់តែតិច

កាស WF-1000XM4 ផ្ដល់ជូនលោកអ្នកនូវបច្ចេកវិទ្យាលុបសំឡេងរំខានដែលឈានមុខគេ។ ការរចនាថ្មីនៃ Integrated Processor V1 ធ្វើឲ្យមុខងារលុបសំឡេងរំខានកាន់តែប្រសើរ។ ជាពិសេសការការអភិវឌ្ឍថ្មីដោយសូនីគឹ Integrated Processor V1 រួមជាមួយបន្ទះឈីប QN1e ដែលនាំឲ្យសមត្ថភាពលុបសំឡេងរំខានកាន់តែឈានមុខទៀត។ ការពង្រឹងសម្ថតភាពលុបសំឡេងរំខានក៏ដូចជាប្រពន្ធ័ Bluetooth បច្ចេកវិទ្យា System on Chip ផ្តល់នូវការលុបចោលសំឡេងរំខានដល់កំរិតខ្ពស់បំផុត តែប្រើថាមពលតិចជាងមុន។

កាស WF-1000XM4 បំពាក់នូវមីក្រូហ្វូនសេនស័រសំឡេងដែលមានសមត្ថភាពខ្ពស់សំរាប់ការលុបសំឡេងរំខានដ៏ល្អឥតខ្ចោះ។ ដោយក្នុងកាសមួយចំហៀងត្រូវបានបំពាក់នូវមីក្រូហ្វូនសេនស័រសំឡងចំនួនពីរ មួយសំរាប់បញ្ចូនទៅមុខ និងមួយទៀតសំរាប់រុញត្រលប់មកវិញ សំលេងរំខានជុំវិញត្រូវបានចាប់ និងវិភាគ ដែលជាលទ្ធផលការលុបចោលសំឡេងរំខានមានភាពសុក្រិតបំផុត។ ការរចនាថ្មីជាមួយរូបរាងទំហំ 6mm នឹងការបង្កើនបរិមាណមេដែក 20% ដែលធ្វើឲ្យសមត្ថភាពលុបចោលសំលេងរំខានរបស់ WF-1000XM4 ប្រសើរឡើងផងដែរ។ ការបង្កើនបរិមាណមេដែក High Compliance Diaphragm ផ្តល់នូវភាពប្រសើរឡើងនៃប្រេកង់ទាប និងបង្កើនគុណភាពការលុបសំឡេងរំខានដោយបង្កើតសញ្ញានៃភាពជាក់លាក់ទៅនឹងប្រេកង់ទាប។

ការបង្កើតថ្មីនៃប៉ុងកាសកាត់សំឡេងរំខានផ្តល់នូវភាពប្រសើរឡើងសមជាមួយនឹង WF-1000XM4 ប៉ុងកាសថ្មីត្រូវបានផលិតចេញពីសម្ភារៈស្នោ Polyurethane ដែលមានលក្ខណៈទន់ និងយឺតដែលផ្តល់ភាពងាយស្រួលដល់ផ្ទៃខាងលើដែលប៉ះផ្ទាល់នឹងរន្ធត្រចៀក។ ប៉ុងនេះលុបបំបាត់ចន្លោះប្រហោងដើម្បីមិនឲ្យមានសំឡេងពីខាងក្រៅនិងកាត់បន្ថយសំឡេងរំខាន ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវភាពជាប់ទៅនឹងត្រចៀកមានស្ថេរភាពជាងមុន។ សូម្បីតែនៅពេលមានខ្យល់បក់ខ្លាំងអ្នកនឹងនៅតែទទួលបានការស្ដាប់ពេញលេញ។ ការកាត់បន្ថយសំឡេងខ្យល់ដោយស្វ័យប្រវត្តិនៅពេលដែលមានខ្យល់បក់ហើយវានឹងទប់ដោយស្វ័យប្រវត្តិ។

គុណភាពសំឡេងពិសេស

WF-1000XM4 ឥឡូវនេះគាំទ្រ High-Resolution Audio Wireless អរគុណចំពោះ LDAC បច្ចេកវិទ្យាសរសេរកូដសំឡេងរបស់សូនី។ LDAC បញ្ជូនទិន្នន័យប្រហែល 3 ដង (ក្នុងអត្រាផ្ទេរអតិបរមា 990 kbps) ដែលច្រើនជាងសំឡេងដែលបំលែងចេញពី Bluetooth ធម្មតា អាចអនុញ្ញាតឲ្យអ្នករីករាយនឹងមាតិកាតន្រ្តីគុណភាពខ្ពស់។ វាប្រហក់ប្រហែលទៅនឹងការប្រើខ្សែរភ្ជាប់ដែរ។ សូមអរគុណដល់ការរចនាដែលមានទំហំ 6mm ដែលពួកវាអាចបានបង្កើតសំឡេងបែបរស់រវើកទោះបីវាមានទំហំតូចក៏ដោយ។ High Compliance Diaphragm បង្កើតបានជាប្រព័ន្ធបាសដ៏សំបូរបែប។ Integrated Processor V1 ក៏ជួយបង្កើនគុណភាពសំឡេង និងកាត់បន្ថយការខូចទ្រង់ទ្រាយ ក៏ដូចជាជួយដល់ដំណើរការរបស់ LDAC ជាមួយ DSEE Extreme។ ការប្រើបច្ចេកវិទ្យា Edge-AI, DSEE Extreme (Digital Sound Enhancement Engine) ធ្វើឲ្យឯកសារតន្ត្រីឌីជីថលដែលបានបង្រួមកាន់តែប្រសើរឡើង។ ការទទួលស្គាល់ឧបករណ៍ចង្វាក់ភ្លេង និងធាតុនីមួយៗនៃចម្រៀងនីមួយៗយ៉ាងស្វាហាប់ដូចជាការច្រៀង ឬបទភ្លេងខ្លីៗវាជួយស្តារឡើងវិញនូវសំឡេងដែលបាត់បង់នៅពេលបំលែងសម្រាប់បទពិសោធស្តាប់កាន់តែពិរោះ។

បទពិសោធន៍ស្តាប់កាន់តែឆ្លាតជាងមុន

Speak-to-Chat ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការច្នៃប្រឌិតថ្មីរបស់ខ្លួននៅពេលដែលវាត្រូវបានគេណែនាំជាលើកដំបូងលើម៉ូឌែល WH-1000XM4។ មុខងារពិសេសនេះឥឡូវមាននៅលើ WF-1000XM4 វាជួយអ្នកលើការសន្ទនាដោយមិនបាច់ដោះកាសចេញ។ នៅពេលដែលអ្នកនិយាយទៅកាន់នរណាម្នាក់ Speak-to-Chat នឹងផ្អាកតន្ត្រីដោយស្វ័យប្រវត្តិ និងអនុញ្ញាតឲ្យអ្នកស្ដាប់លឹសំឡេងព័ទ្ធជុំវិញដូច្នេះអ្នកអាចធ្វើការសន្ទនាបាន – ភាពងាយស្រួល បើសិនជាអ្នកចង់បន្តស្ដាប់កាសរបស់អ្នក ឬក៏ដៃអ្នកកំពុងរវល់, នៅពេលការជជែករបស់អ្នកចប់, តន្ត្រីរបស់អ្នកចាប់ផ្តើមចាក់ម្តងទៀតដោយស្វ័យប្រវត្តិ។ Speak-to-Chat ស្គាល់ និងធ្វើការតាមសំឡេងរបស់អ្នក វាផ្អែកលើបច្ចេកវិទ្យាជ្រើសរើសសំឡេង, ដែលរួមបញ្ចូលមីក្រូហ្វូន និងឧបករណ៍ចាប់សញ្ញាចំនួនបួនជាមួយនឹងដំណើរការសញ្ញាសំឡេងកម្រិតខ្ពស់។ Quick Attention មាននៅលើ WF-1000XM4 ដូច្នេះប្រសិនបើអ្នកចង់ស្តាប់សេចក្តីប្រកាស ឬនិយាយអ្វីមួយដោយអ្នកគ្រាន់តែដាក់ម្រាមដៃរបស់អ្នកនៅលើកាសខាងឆ្វេងដើម្បីបន្ថយសំឡេងភ្លាមៗហើយអ្នកនឹងអាចស្ដាប់សំឡេងព័ទ្ធជុំវិញ។ WF-1000XM4 ក៏មានមុខងារ Adaptive Sound Control, លក្ខណៈពិសេសឆ្លាតវៃដែលដឹងអំពីកន្លែងដែលអ្នកកំពុងនៅ និងអ្វីដែលអ្នកកំពុងធ្វើ ឧទាហរណ៍កំពុងធ្វើដំណើរ កំពុងដើរ ឬកំពុងរង់ចាំ បន្ទាប់មកកែសម្រួលការកំណត់សំឡេងព័ទ្ធជុំវិញសម្រាប់បទពិសោធស្តាប់ដ៏ល្អ។ អ្នកអាចជ្រើសរើសឲ្យមានការគ្រប់គ្រងសំឡេងដែលអាចសម្របបាន និងស្គាល់ទីកន្លែងដែលអ្នកចូលចិត្តទៅញឹកញាប់។ ដូចជាការិយាល័យ កន្លែងហាត់ប្រាណ ឬហាងកាហ្វេ និងសម្រួលសំឡេងដើម្បីឲ្យសមនឹងស្ថានភាព។ កាសនេះមកជាមួយមុខងារផ្អាក និងចាក់តន្រ្តីភ្លាមៗសំរាប់ការស្ដាប់ដ៏អស្ចារ្យ។ គ្រាន់តែដកកាសចេញពីត្រចៀកនោះចម្រៀងនឹងផ្អាកដោយខ្លួនវា។ Sensors ដែលអាចកំណត់បានមិនថានៅពេលអ្នកកំពុងពាក់កាសមួយចំហៀងឬទាំងពីរឡើយ។ គ្រាន់តែពាក់កាសត្រឡប់មកវិញហើយតន្ត្រីនឹងចាប់ផ្តើមម្តងទៀត។

រីករាយជាមួយគុណភាពនៃការហៅទូរសព្ទដ៏ប្រសើរ

ការហៅទូរសព្ទដោយមិនប្រើដៃគឺល្អជាងនៅលើ WF-1000XM4 អរគុណចំពោះបច្ចេកវិទ្យា Precise Voice Pickup រួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា Precise Voice Pickup ជាមួយមីក្រូហ្វូន Bone-Conduction Sensor កាស WF-1000XM4 ចាប់សំឡេងរបស់អ្នកយ៉ាងច្បាស់ និងត្រឹមត្រូវសម្រាប់ការហៅទូរសព្ទដោយមិនប្រើដៃ។ មីក្រូហ្វូន Beamforming ត្រូវបានក្រិតតាមខ្នាតដើម្បីចាប់យកសំឡេងចេញពីមាត់របស់អ្នក។ ភាពសម្ថតភាពសំឡេងកាន់តែប្រសើរឡើង វានឹងចាប់បានគ្រប់ពាក្យទាំងអស់សូម្បីតែពេលមានសំលេងរំខានច្រើននៅជុំវិញអ្នកក៏ដោយ។ លើសពីនេះទៀត Bone-Conduction Sensor ថ្មីនេះ ចាប់យករំញ័រពីសំឡេងរបស់អ្នកតែប៉ុណ្ណោះ វាមិនចាប់យកសំឡេងព័ទ្ធជុំវិញទេ ធ្វើឲ្យការនិយាយកាន់តែច្បាស់នៅពេលធ្វើការហៅទូរសព្ទ។ ការហៅទូរសព្ទជាមួយមុខងារលុបសំឡេងរំខានរបស់ WF-1000XM4  អាចឲ្យអ្នកស្ដាប់លឹភាគីម្ខាងទៀតកាន់តែច្បាស់ ទោះបីជាស្ថិតក្នុងស្ថានភាពរំខានក៏ដោយ។

កាន់តែសាកសម

ចាប់តាំងពីការណែនាំឲ្យមានកាសស្តាប់ត្រចៀកដំបូងគេនៅលើពិភពលោកក្នុងឆ្នាំ 1982 (MDR-E252) ក្រុមហ៊ុនសូនីបានវិភាគលើទិន្នន័យជាច្រើនទាក់ទងទៅនឹងរាងត្រចៀកពីជុំវិញពិភពលោក។ WF-1000XM4 កាសនេះគឺជាផលិតផលនៃការស្រាវជ្រាវ ដោយរួមបញ្ចូលគ្នានូវរាងដែលផ្គូផ្គងនឹងរន្ធត្រចៀកជាមួយនឹងការរចនាផ្ទៃខាងក្រៅថ្មីដែលសាកសមនិងមានស្ថេរភាព។ អ្នកអាចស្វែងរកសំឡេងសាកសមទៅនិងត្រចៀកជាមួយកម្មវិធីសូនី Headphones Connect App ដែលកម្មវិធីនេះជួយអ្នកក្នុងការកំណត់ និងស្វែងរកកំរិតសំឡេងដ៏ល្អបំផុត ដើម្បីធានាថាសំឡេងរំខានខាងក្រៅត្រូវបានកាត់បន្ថយ។ ឥឡូវនេះអ្នកអាចទទួលបាននូវការស្ដាប់តន្រ្តីជាមួយនឹងសំឡេងដ៏អស្ចារ្យ។

WF-1000XM4 ត្រូវបានរចនាឡើងឲ្យតូច និងស្រាលជាងមុន។ កាសនេះត្រូវបានរចនាថ្មីឲ្យតូចជាងជំនាន់មុន 10% ភាគរយដោយមិនធ្វើឲ្យខូចគុណភាពសំឡេង ឬថាមពលថ្ម។ វាមានទំងន់ស្រាលដូច្នេះវានឹងក្លាយជាដៃគូដ៏ល្អឥតខ្ចោះប្រចាំថ្ងៃរបស់អ្នកជាមួយប្រអប់សាកដែលមានរូបរាងតូចជាងមុនរហូតដល់ 40%។

ការតភ្ជាប់ Bluetooth មិនរំខានដល់ការទស្សនារបស់អ្នក

WF-1000XM4 ល្អឥតខ្ចោះសម្រាប់ការមើលកម្មវិធីទូរទស្សន៍ ភាពយន្ត និងរបស់ជាច្រើនទៀត។ ការតភ្ជាប់ឥតខ្សែកម្រិតខ្ពស់ដែលកាសធ្វើការបញ្ចេញសំឡេងមកក្នុងពេលតែមួយជាមួយអ្វីដែលអ្នកកំពុងទស្សនា ការទស្សនាកាន់តែរីករាយដោយមិនមានការយឹតយ៉ាវនៃការបញ្ចេញសំឡេង។ ការបង្កើនប្រសិទ្ធិភាពនៃការបញ្ជូនដោយ Integrated Processor V1 បានធ្វើឲ្យការតភ្ជាប់កាន់តែមានស្ថេរភាព និងមិនមានការលោតរំលងសំឡេងឡើយ។ សូម្បីនៅក្នុងបរិយាកាសដែលមានការជ្រៀតជ្រែកក៏ដោយ ដែលមានន័យថា WF-1000XM4 នៅតែផ្តល់នូវការភ្ជាប់ Bluetooth ដែលមានស្ថេរភាព។

បទពិសោធន៍ថ្មដែលគួរឲ្យចាប់អារម្មណ៍ និងសាកឥតខ្សែ

អ្នកអាចស្តាប់ពេញមួយថ្ងៃជាមួយ WF-1000XM4 អ្នកអាចរីករាយនឹងការប្រើប្រាស់រយៈពេល 8ម៉ោងពេញពីកាសរបស់អ្នកជាមួយនឹងថាមពលថ្ម 16ម៉ោងទៀតពីប្រអប់សាក។ ទោះបីអ្នកប្រញាប់ចាកចេញពីផ្ទះក៏ដោយ អ្នកនៅតែអាចប្រើប្រាស់វាបានរហូតដល់ 24ម៉ោង។ មុខងារសាកថ្មរហ័សត្រឹមតែ 5នាទី អាចឲ្យអ្នកចាក់ចម្រៀងបានដល់ 60នាទី ហើយកម្មវិធី Sony | Headphones Connect app នឹងជូនដំណឹងដល់អ្នកនៅពេលដែលថាមពលថ្មរបស់អ្នកធ្លាក់ក្រោម 30%។ ជាមួយ WF-1000XM4 មិនចាំបាច់ប្រើខ្សែសាកទៀតទេ។ អរគុណចំពោះការសាកឥតខ្សែយ៉ាងងាយស្រួលដោយបច្ចេកវិទ្យាQi អ្នកក៏អាចប្រើទូរសព្ទឆ្លាតដែលមានបច្ចេកវិទ្យា Qi ផងដែរ ដូចជាម៉ូឌែល Xperia ចុងក្រោយបង្អស់ដែលមានមុខងារចែកថ្មដើម្បីសាកកាស និងប្រអប់កាស។

ភាពធន់នឹងទឹក

ជាមួយនឹងអត្រាធន់នឹងទឹក IPX4 ការបែកញើសមិនមែនជាបញ្ហាសំរាប់ WF-1000XM4 ទេ ដូច្នេះអ្នកនៅតែអាចបន្តស្ដាប់តន្រ្តីទោះបីអ្នកកំពុងធ្វើចលនាក៏ដោយ។ មិនថាអ្នកកំពុងរត់ទៅរកឡានក្រុងពេលកំពុងភ្លៀងឬអង្គុយនៅការិយាល័យដ៏កក់ក្ដៅ កាសនេះគឺជាដៃគូដ៏ល្អបំផុតរបស់អ្នក។

ភាពងាយស្រួលក្នុងការភ្ជាប់ និងសមត្ថភាពនៃជំនួយការសំលេង

មិនបាច់ប្រើដៃប៉ះ ដោយគ្រាន់តែនិយាយថា Hey Google ឬ Alexa ដើម្បីធ្វើឲ្យបើកដំណើរការនូវជំនួយការសំលេងរបស់អ្នក។ រីករាយនឹងការកម្សាន្តភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ទទួលព័ត៌មាន ស្តាប់តន្ត្រី ការជូនដំណឹងនិងច្រើនទៀត។

WF-1000XM4 គាំទ្រមុខងារថ្មីពិសេស Fast Pair របស់ Google. ប៉ះភ្លាម WF-1000XM4 នឹងបើកដំណើរការភ្លាម ងាយស្រួលក្នុងការភ្ជាប់ប៊្លូធូសជាមួយឧបករណ៍ Android របស់អ្នក។ មុខងារ Google’s Fast Pair អនុញ្ញាតឲ្យអ្នកកំណត់កាសរបស់អ្នកបានយ៉ាងងាយស្រួលហើយក៏អាចឲ្យអ្នកដឹងផងដែរ ថាថាមពលថ្មនៅសល់ប៉ុន្មាន។ កាសក៏ភ្ជាប់មកជាមួយ Microsoft Swift Pair ដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការភ្ជាប់ជាមួយឧបករណ៍ Windows 10។

WF-1000XM4 កំណត់លក្ខណៈពិសេសនៃការគ្រប់គ្រងការប៉ះដោយ ដើម្បីឲ្យមានការគ្រប់គ្រងរហ័ស និងងាយស្រួលលើបទពិសោធន៍ស្តាប់របស់អ្នក។ តាមរយៈការគ្រប់គ្រងការប៉ះ អ្នកអាចបើកដំណើរការលុបសំឡេងរំខានបាន។ Quick Attention Mode ដែលអាចរំលង ផ្អាកឬចាក់ចម្រៀងឡើងវិញ។

ស្រឡាញ់បរិស្ថាន

ការវេចខ្ចប់សម្រាប់ WF-1000XM4 មិនប្រើប្លាស្ទិកទេ ហើយត្រូវបានរចនាឡើងដោយផ្អែកលើគោលការណ៍កាត់បន្ថយជាតិពុល និងមានទំនួលខុសត្រូវសង្គម “បង្កើតឡើងដើម្បីធ្វើឲ្យប្រសើរឡើង”។ ដើម្បីផលិតកាកសំណល់ទាបជាង 99% ក្រៅពីស្លាកសញ្ញា ការវេចខ្ចប់នេះត្រូវប្រើដោយក្រដាសដែលផលិតដោយប្រើប្រាស់វត្ថុធាតុដើមកែច្នៃនិងមាននិរន្តរភាពដែលត្រូវបានអភិវឌ្ឍជាពិសេសសម្រាប់សូនី។

នាំអ្នកចូលទៅក្នុងពិភពតន្រ្តីដ៏អស្ចារ្យ

360 Reality Audio បទពិសោធសំឡេងដ៏អស្ចារ្យថ្មី អាចឲ្យអ្នករីករាយនឹងកាស WF-1000XM4 ពេលភ្ជាប់ជាមួយទូរសព្ទឆ្លាត Android ឬ iPhone ដែលបានដំឡើងកម្មវិធីសេវាកម្មស្ទ្រីម។ 360 Reality Audio នាំអ្នកចូលទៅក្នុងពិភពតន្រ្តីដែលអ្នកនឹងមានរម្មណ៌ថាតន្រ្តីករដែលអ្នកចូលចិត្តកំពុងតែនៅជិតអ្នក។ អ្នកស្តាប់អាចរីករាយនឹងតន្ត្រីដែលមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់ម្នាក់ៗនៅពេលប្រើកាស WF-1000XM4 និងភ្ជាប់ជាមួយកម្មវិធី Sony Headphones Connect នៅខាងក្នុងប្រអប់អ្នកនឹងឃើញប៉ុងកាសចំនួន 3 ទំហំ ក៏ដូចជាខ្សែរសាក USB-C មួយផងដែរ។

ការដាក់លក់លើទីផ្សារ

កាស WF-1000XM4 មាន 2 ពណ៌ ខ្មៅ និង ទឹកប្រាក់ នឹងមានលក់នៅតាមបណ្ដាលប្រទេសខ្លះនៅក្នុងអាស៊ីប៉ាស៊ីហ្វិចចាប់ពីខែមិថុនាឆ្នាំ2021។

• ដើម្បីស្វែងយល់បន្ថែមអំពី WF-1000XM4 សូមចូលទៅកាន់គេហទំព័រ: https://www.sony.com.sg/electronics/truly-wireless/wf-1000xm4?cid=pr-apac-34819

• ព័ត៌មានបន្ថែមអំពីការដាក់លក់នឺងកុម្ម៉ង់ សូមចូលទៅកាន់: Sony - Electronics Cambodia | Facebook

• ហាងលក់ផលិតផលផ្លូវការរបស់សូនី៖ ហាងលក់ទូរសព្ទសុខលី (Sokly Phone Shop) តាមម៉ល (Tam Mall) សំបុកអាយធី (SombokIT Store) វ័នគ្លីក (One Click Store) និង Kfour។

 

ដោយ​ ៖ Sony Cambodia
អត្ថបទទាក់ទង