ក្រុមហ៊ុន Samsung បានដាក់លក់ Galaxy Tab A7 Lite ក្នុងប្រទេសយើងជាផ្លូវការហើយ​
ដោយ​ ៖ ប្រណិត | 2 សប្តាហ៍មុន SHARE

 

ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុង ប្រកាសឱ្យធ្វើការកម្ម៉ង់ទិញ កាលពីដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះ ចំនួនអតិថិជនដ៏ច្រើន បានធ្វើការកម្ម៉ង់ទិញទុកមុននូវ Galaxy Tab A7 Lite។ ដោយសារឃើញជោគជ័យនេះហើយ ទើបធ្វើក្រុមហ៊ុន សាមសុង ប្រញាប់ប្រញាល់ដាក់លក់ ជូនលើទីផ្សារដើម្បីឱ្យទាន់តម្រូវការ របស់អតិថិជនទាំងអស់ ឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ថេប្លេត Galaxy Tab A7 Lite ដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជាពេលនេះ គឺជាថេប្លេតមួយក្នុងចំណោម ថេប្លេតរបស់ សាមសុង ដែលត្រូវបានផលិតឡើងយ៉ាងពិសេស និងល្អបំផុតសម្រាប់អតិថិជនទាំងអស់។ ជាពិសេសនោះគឺសម្រាប់ក្រុមគ្រួសារដែលមានកូនៗ ត្រូវសិក្សាតាមរយៈអនឡាញ (Online class), ការបំពេញការងារពីចម្ងាយ (Working From Home), និងការប្រជុំពីចម្ងាយ (Tele-con-call) ជាដើម។ ពិសេសជាងនេះទៀត ក្នុងពេលចេញលក់នេះផងដែរ រាល់អតិថិជនដែលជាវ Galaxy Tab A7 Lite នឹងទទួលបាន ស៊ីមកាត Smart មួយដែលមាន Free data រហូតដល់ 12 សប្តាហ៍ផងដែរ។

ថេប្លេត Galaxy Tab A7 Lite ត្រូវបានបង្កើតឡើងមកជាមួយនឹងថាមពលថ្មធំ 5,100 mAh ដែលអនុញ្ញាតឱ្យកូនៗ និងលោកអ្នកបំពេញការងារ បានដោយរលូនដោយពុំចាំបាច់បារម្ភខ្លាចអស់ថ្មពាក់កណ្តាលទី ប៉ះពាល់ដល់ការរៀនសូត្រ, ការប្រឡង, ឬការងាររបស់លោកអ្នកឡើយ។ ហើយអ្វីដែលពិសេសក្រៅពីការសិក្សា ឬបំពេញការងារ Galaxy Tab A7 Lite ដែលមានរាងស្តើង អេក្រង់ធំដល់ទៅ 8.7” ភ្លឺច្បាស់ត្រជាក់ភ្នែកនេះ អាចឱ្យលោកអ្នករីករាយជាមួយនឹងការកម្សាន្ត បានយ៉ាងយូរ និងពេញភ្នែកបន្ថែមទៀត។ Galaxy Tab A7 Lite ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្ម ល្បឿនលឿន 15W AFC ជាមួយរន្ធ USB ប្រភេទ C ថែមទៀតផង! 

ក្រៅពីថាមពលថ្មធំហើយ ថេប្លេត Galaxy Tab A7 Lite ក៏បំពាក់ទំហំផ្ទុកធំផងដែរ ដែលសម្រាប់ប្រភេទដាក់ស៊ីមមានទំហំ 64GB ខណៈដែលប្រភេទប្រើ Wifi មានទំហំ 32GB និងអាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1 TB ឯណោះ។ 

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលទើបដាក់លក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាគឺមាន 2 ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារ និងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) មានតម្លៃ 229 ដុល្លារ  ជាមួយនឹងជម្រើស 2 ពណ៌៖ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជន ឥតគិតថ្លៃតាមរយៈលេខទូរសព្ទ៖ 1800-203232 !

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង