ASUS ZenBook S ជាកុំព្យូទ័រយួរដៃស្ដើងស្រាលបែប Premium ព្រមទាំងប្រើប្រាស់ CPU ជំនាន់ទី 11 របស់ Intel​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កន្លងទៅនេះ យើងធ្លាប់បានឃើញជាច្រើនម៉ូឌែលរួចហើយ ទាក់ទងនឹងកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ ASUS ដែលបានបំពាក់ជាមួយ CPU ជំនាន់ទី 11 របស់ Intel ដោយក្នុងនោះ ភាគច្រើនគឺសុទ្ធសឹងតែជាកុំព្យូទ័រហ្គេមតែម្ដង។ ដោយឡែកក្នុងពេលនេះ យើងមកស្គាល់កុំព្យូទ័រយួរដៃម៉ូឌែលថ្មីមួយទៀតរបស់ ASUS ដដែល ប៉ុន្តែលើកនេះជាប្រភេទកុំព្យូទ័របែបការិយាល័យវិញម្ដង ដោយត្រូវបាន ASUS ហៅថា ASUS ZenBook S (UX393) នេះឯង ដោយក្នុងនោះ វាត្រូវបានក្រុមហ៊ុននេះ ធ្វើឡើងមកជាមួយរូបរាងបែប Premium ព្រមទាំងមានកម្រាស់ស្ដើង និងស្រាលផងដែរ។

ASUS ZenBook S (UX393) គឺជាកុំព្យូទ័រយួរដៃ ដែលបានបំពាក់អេក្រង់ទំហំ 13.9 អ៊ីញ មានកម្រាស់ 15.7mm និងទម្ងន់ស្រាល 1.35kg ព្រមទាំងត្រូវបានរចនាឡើងយ៉ាងប្រសើរ ជាមួយរាងតូចងាយស្រួលយកតាមខ្លួន។ វាត្រូវបានគេបំពាក់អេក្រង់មានកម្រិតបង្ហាញ 3.3K (3300 x 2200 ភិចសែល) ជាមួយគែមជុំវិញខ្លី (NanoEdge) ជាប្រភេទអេក្រង់ Touch Screen និងប្រើប្រាស់ខ្នាត 3:2 ថ្មី ធ្វើឲ្យវាអាចបង្ហាញ Content ផ្សេងៗបានទូលាយជាងមុន។ អេក្រង់របស់វា មានកម្រិតពន្លឺខ្ពស់ដល់ 500 nits អាចបង្ហាញទឹកពណ៌ប្រភេទ DCI-P3 បាន 100% ពេញ និងអាចបង្ហាញពណ៌ប្រភេទ sRGB បានដល់ 133% ទៀតផង។

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ ZenBook S ត្រូវបានបំពាក់ CPU Intel Core i7 ជំនាន់ទី 11 ដែលមានរ៉េមទំហំ 16GB មកស្រាប់ និងអង្គផ្ទុកទិន្នន័យទំហំ 512GB SSD ផងដែរ។ នៅលើតួខ្លួនស្ដើងនោះ ក៏មានភ្ជាប់មកជាមួយយរន្ធ HDMI, USB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធ Thunderbolt 3 USB-C ព្រមទាំងរន្ធបន្ថែម MicroSD Card ដូចគ្នា។

កុំព្យូទ័រយួរដៃជំនាន់ថ្មីខាងលើ ក៏បានបំពាក់មកមជាមួយ ASUS NumberPad 2.0 ដែលជាបច្ចេកវិទ្យាមួយ អាចធ្វើការបម្លែង Touchpad ទៅជា Number Pad ដើម្បីផ្តល់ភាពងាយស្រួល មួយកម្រិតទៀតដល់ការប្រើប្រាស់។ ASUS បានអះអាងថា ថាមពលថ្មដែលបានបំពាក់នៅលើ ZenBook S ជំនាន់ថ្មីនោះ គឺអាចប្រើប្រាស់បានដល់ទៅ 12 ម៉ោងឯណោះ ព្រមទាំងគាំទ្រមុខងារសាកថ្មល្បឿនលឿនទៀតផង ដែលការសាកពី 0 ដល់ 60% ចំណាយពេលខ្ទង់ 49 នាទី តាមរយៈរន្ធសាកប្រភេទ USB-C តែម្ដង។ 

កុំព្យូទ័រខាងលើ ក៏កំពុងតែមានលក់ជាផ្លូវការក្នុងស្រុកយើងដែរ ហើយជាមួយលក្ខណៈសម្បត្តិដូចបានបញ្ជាក់នេះ ASUS បានដាក់លក់ខ្ទង់ 1,399 ដុល្លារ និងអាចស្វែងរកទិញបានតាមរយៈបញ្ជីក្នុងតំណរភ្ជាប់ខាងក្រោមនេះ៖

- ភ្នំពេញ: https://bit.ly/2Ys1vtS

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO

- បាត់តំបង (Battambong): https://bit.ly/2FGi120

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG

ដោយ​ ៖ ASUS Cambodia
អត្ថបទទាក់ទង