R Λ Z Ξ R ប្រកាសចូលរួមសម្អាតប្លាស្ទិកនៅមហាសមុទ្រ ជាមួយនឹងយាន AI ដំណើរការដោយស្វ័យប្រវត្តិ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

សំណល់ប្លាស្ទិកនៅមហាសមុទ្រ គឺកាន់តែកើនឡើងច្រើន ពីមួយថ្ងៃទៅមួយទៀត ហើយជាវត្ថុដែលមិនងាយ រលាយពីផែនដីនោះឡើយ លុះត្រាតែយកមកច្នៃប្រើប្រាស់ឡើងវិញ ជាដើម។ រហូតមកដល់ពេលថ្មីៗនេះ R Λ Z Ξ R បានប្រកាសសហការជាមួយនឹង ClearBot ត្រូវជាក្រុមហ៊ុនមួយ ដែលមានជំនាញខ្ពស់ ខាងផ្នែកសម្អាតកាកសំណល់ នៅលើផ្ទៃសមុទ្រស្រាប់តែម្ដង។

ក្រុមហ៊ុនទាំង 2 នេះ គឺមានគម្រោងក្នុងការ សម្អាតកាកសំណល់ឲ្យបាន 100 តោននៅមហាសមុទ្រ ចាប់ពីពេលបច្ចុប្បន្ននេះ រហូតដល់អំឡុងឆ្នាំ 2022 ខាងមុខនេះ។ ពួកគេក៏នឹងប្រើប្រាស់កាណូតពិសេសជាច្រើន ភ្ជាប់ជាមួយបច្ចេកវិទ្យា AI លំដាប់ខ្ពស់ ដែលអាចប្រមូលទិន្នន័យបានច្រើនជាង 1TB អំពីការបំពុលនៅមហាសមុទ្រ និងការរកវិធីសម្អាត ដោយស្វ័យប្រវត្តិ ថែមទៀតផង។ ហាក់បីដូចជា ការដាក់បង្ហាញនៅវីដេអូខាងក្រោមនេះ ដោយវាមានសមត្ថភាពអាច ធ្វើការចាប់សម្គាល់កាកសំណល់ និងប្រមូលដោយខ្លួនឯង។ វាអាចផ្ទុកកាកសំណល់បានទំហំខ្ទង់ 250kg ក្នុងរយៈពេលមួយដង ហើយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីជួយការពារបរិស្ថាន។

បើយោងតាមការចុះផ្សាយដោយ R Λ Z Ξ R និង ClearBot បានឲ្យយើងដឹងថា ប្រមាណជាង 11 លានតោន នៃសំណល់ប្លាស្ទិក ត្រូវបានយកទៅចោលនៅមហាសមុទ្រ ដូច្នេះត្រូវតែមានអ្នកទទួលសម្អាតហើយ ទើបទទួលបានមហាសមុទ្រដ៏ស្រស់ស្អាត កាលពីមុនមកវិញ។

ដោយ​ ៖ R Λ Z Ξ R & ClearBot
អត្ថបទទាក់ទង