បុគ្គលិក Apple មួយចំនួនមិនគាំទ្រលើការត្រឡប់ទៅធ្វើការក្នុងការិយាល័យវិញនៅឡើយទេ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ស្ថិតនៅអំឡុងខែកញ្ញា ឆ្នាំ 2021 ខាងមុខនេះ ក្រុមហ៊ុន Apple ចង់ឲ្យបុគ្គលិករបស់ខ្លួន ដែលនៅសហរដ្ឋអាមេរិក ចូលធ្វើការនៅក្នុងការិយាល័យជាធម្មតាវិញ ទោះបីជាវីរុសកូវីដ-19 មិនទាន់ផុតចោលក៏ដោយ។ ហេតុដូច្នេះហើយ ការផ្ដល់ជូនដំណឹងមួយនោះ គឺបានធ្វើឲ្យបុគ្គលិកមួយចំនួន មិនសូវជាសប្បាយចិត្តប៉ុន្មានឡើយ និងបានចង់ឲ្យលោក Tim Cook ត្រូវជា CEO ផ្ទាល់ ធ្វើការគិតសាជាថ្មីលើគំនិតមួយនេះ។

បើយោងតាមសារព័ត៌មានបរទេស The Verge បានចុះផ្សាយឲ្យដឹងមកថា បុគ្គលិកចំនួនខ្ទង់ 80 នាក់ បានសរសេរសារស្នើសុំឲ្យលោក Tim Cook ពិចារណាឡើងវិញនូវ ផែនការដែលតម្រូវឲ្យបុគ្គលិក ត្រឡប់ទៅការិយាល័យវិញ នៅខែកញ្ញាខាងមុខនេះតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកក៏បានរាយការណ៍មកវិញថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនដូចជាធ្វើមិនដឹងមិនឮ ជាមួយសំណើរបស់ពួកគេ ព្រោះតែមិនបានឆ្លើយតប ឬពន្យល់អ្វីទាល់តែសោះ។

ពួកគេក៏ចង់ឲ្យក្រុមហ៊ុន Apple ផ្ដល់ជម្រើសដល់រៀងរាល់បុគ្គលិក ថាតើចង់ត្រឡប់ទៅការិយាល័យវិញ ឬក៏នៅបន្ដធ្វើការតាមផ្ទះសិន លុះត្រាតែវីរុសកូវីដ-19 បាត់បង់អស់ ជាដើម។ ដោយឡែក Apple បានបញ្ជាក់ដល់បុគ្គលិកទាំងអស់ថា ពួកគេត្រូវតែត្រឡប់ទៅការិយាល័យវិញ នៅអំឡុងខែខែកញ្ញា ឆ្នាំ 2021 ជាដាច់ខាត។

ជាការពិតណាស់ Apple អាចជាយល់ឃើញថា មនុស្សម្នាក់ៗនៅសហរដ្ឋអាមេរិក ប្រាកដជាទទួលបានវ៉ាក់សាំង រួចរាល់អស់ច្រើនហើយ រហូតដល់ខែកញ្ញាខាងមុខនេះ ទើបចង់ឲ្យត្រឡប់ទៅវិញ។ ខណៈពេលដែល ក្រុមហ៊ុន Twitter អនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន ធ្វើការនៅផ្ទះជារៀងរហូតក៏បាន រីឯក្រុមហ៊ុន Google បានចែកថ្ងៃធ្វើការជាប្រភេទ Hybrid រវាងនៅផ្ទះ និងនៅកាវិយាល័យផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង