រូបភាពគំរូថ្មីរបស់ Huawei P50 បង្ហាញថា វានឹងប្រើអេក្រង់រាបស្មើ និងមានកាមេរ៉ាក្រោយសរុប 3 គ្រាប់​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

តាមរយៈព័ត៌មានជាច្រើនដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា ទូរសព្ទឆ្លាតជំនាន់ថ្មី P50 Series របស់ Huawei អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែក្រោយ។ លើសពីនេះ កាលពីសប្តាហ៍មុន យើងបានប្រទះឃើញរូបភាពគំរូដំបូងរបស់ Huawei P50 Pro+ ថែមទៀតផង។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ តាមរយៈគណនីបណ្តាញសង្គមរបស់អ្នកចែកចាយយព័ត៌មានបែកធ្លាយ Teme យើងបានប្រទះឃើញរូបភាពគំរូ ដែលបង្ហាញពីរចនាបរូបរាងរបស់ Huawei P50 វិញម្តង។

តាមរយៈរូបភាពគំរូថ្មីមួយនេះ បានធ្វើឲ្យយើងដឹងថា ផ្នែកខាងមុខរបស់ P50 មានលក្ខណៈស្រដៀងទៅនឹង P50 Pro+ អញ្ចឹងដែរ។ ដោយវានឹងបំពាក់មកជាមួយអេក្រង់លាត អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅចំកណ្តាល ក្បែរគែមអេក្រង់ផ្នែកខាងលើ។ ចំណុចដែលខុសគ្នានោះ គឺអេក្រង់របស់ Huawei P50 មានលក្ខណៈរាបស្មើ ខណៈអេក្រង់របស់ P50 Pro+ មានលក្ខណៈកោង។ ជាមួយគ្នានេះ យើងកត់សម្គាល់ឃើញថា កាណុងកាមេរ៉ាក្រោយរបស់ P50 ក៏មានរចនាបថស្រដៀងគ្នាទៅនឹង P50 Pro+ ផងដែរ។ ដោយកាណុងកាមេរ៉ាក្រោយរបស់ P50 មានសណ្ឋានជារាងពងក្រពើ និងផ្ទុកកងរង្វង់មូលធំចំនួន 2 នៅដាច់ពីគ្នា ដូចទៅនឹង P50 Pro+ អញ្ចឹងដែរ។ ចំណុចដែលខុសគ្នានោះ គឺស្ថិតនៅត្រង់នៅត្រង់ចំនួនកាមេរ៉ា ក៏ដូចជាការតម្រៀបកាមេរ៉ាក្រោយតែម្តង។

មិនខុសនោះទេ តាមរយៈរូបភាពគំរូដដែលនេះ បានធ្វើឲ្យយើងដឹងថា Huawei P50 មានកាមេរ៉ាក្រោយតែ 3 គ្រាប់ ប៉ុណ្ណោះ។ ដោយក្នុងនោះ 2 គ្រាប់ ស្ថិតនៅក្នុងកងរង្វង់ទី 1 នៃផ្នែកខាងលើ។ ខណៈ 1 គ្រាប់ទៀត ស្ថិតនៅក្នុងកងរង្វង់ទី 2 នៃផ្នែកខាងក្រោម ក៏ដូចជាអមកមកជាមួយភ្លើង LED Flash 1 គ្រាប់ នៅក្បែរហ្នឹង ផងដែរ។ ជាងនេះទៅទៀត P50 ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.3 អ៊ីញ ប្រភេទ OLED គាំទ្រអេក្រង់ Refresh Rate 90Hz និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 40W ក៏ដូចជាប្រើប្រាស់បន្ទះឈីប Kirin 9000E 5G ផងដែរ។

ដោយ​ ៖ Teme
អត្ថបទទាក់ទង