ASUS ZenBook Flip 13 ជាឡេបថបមានសមត្ថភាពល្អ និងអាចដើរតួជាថេបប្លេតបានថែមទៀត​
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

ZenBook Flip 13 ជាសមាជិកមួយក្នុងបណ្តាគ្រួសារ ZenBook ដែលមានភាពលេចធ្លោ ជាមួយ កម្រាស់ត្រឹមតែ 13.9mm និងទម្ងន់ 1.3Kg មានបំពាក់អេក្រង់ថាច់ស្គ្រីនធំទូលាយ NanoEdge FHD OLED ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Stylus Pen ហើយថែមទាំងអាចបើកបានរហូតដល់ 360ដឺក្រេ ប្រែរូបរាងទៅជាថេបប្លេតភ្លាមៗ។ ដូច្នេះ បើចង់ដឹងថាឡេបថបនេះ មានសមត្ថភាពយ៉ាងណា សូមបន្តស្វែងយល់បន្ថែមទាំងអស់គ្នា៖

ឡេបថបនេះ ប្រើប្រាស់ដំណើរការចុងក្រោយគេ Intel Core i7 ជំនាន់ទី 11 បំពាក់ GPU ថ្មី Intel Iris Xe ជាមួយនឹងទំហំរហូតដល់ 16GB នៃ 4266 MHz LPDDR4X RAM រួមបញ្ចូលយ៉ាងល្អ ជាមួយនឹងទំហំអង្គផ្ទុកទិន្នន័យដល់ទៅ 1 TB PCIe 3.0 SSD។ អ្វីដែលកាន់តែផ្តល់ទំនុកចិត្ត ដល់អ្នកប្រើប្រាស់គឺ ZenBook Flip 13 ត្រូវបានទទួលស្គាល់ផ្លូវការថា ជាកុំព្យូទ័រយួរដៃ Intel Evo ដែលនេះជាបែបបទថ្មីមួយ ក្នុងការធានាបាននូវគុណភាពល្អលើសគេ សម្រាប់ដំណើរការរបស់កុំព្យូទ័រមួយនេះ។ ចំណែកឯប្រព័ន្ធ WiFi 6 (802.11ax) ដែលបង្កប់នៅក្នុង ZenBook Flip 13 ក៏ជាភ្នាក់ងារយ៉ាងសំខាន់ ដែលធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍រីករាយ ជាមួយនឹងការ Streaming វីដេអូតាមអនឡាញបានដល់កម្រិត 4K UHD យ៉ាងរលូន ព្រមទាំងអាចធ្វើការផ្ញើឯកសារផ្សេងៗអោយរួចរាល់ បានរហ័ស ផងដែរ។

ឡេបថបនេះ បំពាក់អេក្រង់ទំហំ 13.3 អ៊ីញ ប្រភេទថាច់ស្គ្រីន FHD OLED NanoEdge ដែលរយៈពេលនៃល្បឿនដំណើរការរបស់អេក្រង់ គឺចំណាយពេលលឿនត្រឹម 0.2 មីលីវិនាទីប៉ុណ្ណោះ ក្នុងការផ្តល់រូបភាពពីមួយទៅមួយ មកកាន់អ្នកប្រើប្រាស់។ អេក្រង់នេះ ក៏ផ្តល់នូវកម្រិតពណ៌ធំ 100% DCI-P3 ដែលទំហំនេះ ត្រូវបានប្រើប្រាស់យ៉ាងសំខាន់ ក្នុងវិស័យរូបភាពមានចលនា តែអ្វីដែលរឹតតែពិសេស គឺគែមតូចស្តើងរបស់អេក្រង់ត្រឹម 3.9mm បានជួយបង្កើនទំហំរបស់អេក្រង់ អោយកាន់តែទូលាយមួយកម្រិតទៀត។ អេក្រង់របស់ ZenBook Flip 13 OLED នេះ ធានាកំរិតពន្លឺពណ៌ខៀវ ឲ្យមានកម្រិតទាប បានដល់ទៅ 70% ជាមួយនឹងវិញ្ញាបនបត្រ TÜV Rheinland ដើម្បីធានាបាននូវការការពារភ្នែករបស់អ្នកប្រើប្រាស់ បើទោះបីជាធ្វើការក្នុងកំឡុងពេលយូរក៏មិនមានបញ្ហា។ 

មិនតែប៉ុណ្ណោះ ជាមួយនឹងអេក្រង់ NanoEdge របស់យើងក៏បានរួមបញ្ចូលដោយ ASUS Pen និងWindows Ink ផងដែរ ដែលនេះជាចំណុចទាក់ចិត្ត មិនអាចប្រកែកបានសម្រាប់អ្នកដែលជា សិល្បៈករ អ្នកថតរូប និងអ្នកឌីហ្សាញ ជាដើម ក្នុងការដែលអាចកត់ត្រាគំនិត បានភ្លាមទៅលើអេក្រង់ លើសពីនេះ ZenBook Flip 13 ក៏ជាដៃគូរសាកសម សម្រាប់ការប្រើប្រាស់លើការកែច្នៃរូបភាព ផងដែរ។ 

ជាមួយនឹងទម្ងន់ត្រឹម 1.3 Kg ព្រមទាំងមានកម្រាស់ស្តើង 13.9 mm របស់ឡេបថបមួយនេះ បានធ្វើអោយ ZenBook Flip 13 សាកសមក្នុងការធ្វើជាជំនួយការ ដល់ភាពច្នៃប្រឌិត និងបង្កើនផលិភាពការងាររ បស់អ្នកប្រើប្រាស់។ ទោះបីជាមានរាងស្តើងដល់ថ្នាក់នេះ ក៏ពិតមែន តែ ZenBook Flip 13 នៅតែផ្តល់រន្ធដោតចេញចូលយ៉ាងពេញលេញ ជាមួយនឹង រន្ធ HDMI ទំហំធំ, រន្ធ USB Type-A និងរន្ធ Thunderbolt 4 USB-C ពីរ។

ZenBook Flip 13 ក៏បានបំពាក់ជាមួយ ASUS NumberPad 2.0 ដែលជាមុខងារពិសេសឆ្លាតវៃ ផងដែរ។ Touchpad ដែលមានមុខងារភ្លោះនេះ គឺធំជាង Touchpad ម៉ូឌែលមុនដល់ទៅ 30% ព្រមទាំងបំពាក់ LED-illuminated numeric keypad សម្រាប់ផ្តល់ភាពងាយស្រួល ក្នុងការចុចចូលទៅទិន្នន័យផ្សេងៗ។

គន្លឹះត្រចៀកដែលអាចធ្វើអោយតួខ្លួនរបស់ ZenBook Flip 13 អាចបត់ទៅក្រោយបានដល់ទៅ 360 ដឺក្រេនេះគឺត្រូវបានរចនាមកយ៉ាងពិសេស ដើម្បីអោយអ្នកប្រើប្រាស់ធ្វើការបត់ទៅមក យ៉ាងងាយស្រួល គ្មានការបារម្ភ ហើយស្របពេលជាមួយគ្នារាល់ ពេលដែលអេក្រង់បត់លើសពី 135 ដឺក្រេ វាក៏ជួយបង្កើនលំហូរខ្យល់នៃប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនទៀតផង។ 

ចំពោះថ្មរបស់ឡេបថបនេះវិញ គឺផ្តល់ថាមពល 67Wh ដែលអាចដំណើរការ បានរហូតដល់ទៅ 14 ម៉ោង លើការសាកម្តង ដូច្នេះមិនបាច់មានការរំខានពី ពេលធ្វើការបណ្តើរ សាកបណ្តើរ ឬព្រួយបារម្ភពីការត្រូវសាកថ្ម ញឹកញាប់ទេ។

ខាងក្រោមនេះជាតារាងតម្លៃរបស់ម៉ូឌែលនេះ

សម្រាប់ឡេបថប របស់ក្រុមហ៊ុន ASUS ទាំងអស់ អាចរកជាវបានតាមរយៈហាង ដែលជាតំណាងចែកចាយខាងក្រោម៖

- ភ្នំពេញ: https://bit.ly/2Ys1vtS 

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់តំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG 

ឬអាចធ្វើការសាកសួរពី គេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855 

 

ដោយ​ ៖ ASUS Cambodia
អត្ថបទទាក់ទង