ជួបជាមួយកុំព្យូទ័រយួរដៃ MSI Modern 15 បំពេញការងារបានរហ័ស ការឌីហ្សាញទាន់សម័យ តម្លៃ 799 ដុល្លារ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

នាពេលបច្ចុប្បន្ននេះ កុំព្យូទ័រយួរដៃមិនថាលំដាប់ណាឡាយ គឺមានជម្រើសច្រើនមែនទែន នៅលើទីផ្សារប្រទេសយើង ដោយពួកវាផ្ដល់ជូនលក្ខណៈសម្បត្តិ ទៅតាមតម្លៃដាក់លក់រៀងៗខ្លួនផងដែរ។ ចំណែកឯក្រុមហ៊ុន MSI ដ៏ពេញនិយមមួយ ទូទាំងពិភពលោក ក៏មានកុំព្យូទ័រយួរដៃស៊េរីថ្មី សម្រាប់ឲ្យជ្រើសរើសដែរ ដូចជាម៉ូឌែល Modern 15 A10RBS-616KH ពណ៌ទឹកប្រាក់ (Silver) នៅក្នុងតម្លៃខ្ទង់ 799 ដុល្លារ។ សម្រាប់ទឹកប្រាក់នេះ វាមានផ្ដល់ជូននូវស៊ីភីយូ Intel Core i7, ក្រាហ្វិកកាតដាច់ពី NVIDIA, អេក្រង់ដិតច្បាស់ទំហំធំ 15.6 អ៊ីញ និងផ្សេងៗទៀត។

បន្ទះអេក្រង់

កុំព្យូទ័រយួរដៃស៊េរីថ្មី MSI Modern 15 ភ្ជាប់មកជាមួយបន្ទះអេក្រង់ IPS ទំហំធំ 15.6 អ៊ីញ FHD (1920x1080) ក្នុងល្បឿន Refresh Rate កម្រិត 60Hz ដែលមានគែមអេក្រង់ខ្លី មិនរំខាន់ដល់ពេលបំពេញការងារ ក៏ដូចជានៅពេលទស្សនាខ្សែភាពយន្ដ។

កម្លាំងម៉ាស៊ីន

បើទាក់ទងអំពីផ្នែកកម្លាំងម៉ាស៊ីនរបស់ MSI Modern 15 នោះវាមានបំពាក់ស៊ីភីយូ Intel Core i7-10510U (អាចប្រឹងដល់ល្បឿន 4.90GHz) រ៉េមទំហំ 8GB + អង្គផ្ទុកទិន្នន័យ SSD M.2 PCIe ទំហំ 512GB និងក្រាហ្វិកកាតដាច់ NVIDIA GeForce MX350 មាន VRAM ទំហំ 2GB GDDR5 ផងដែរ។ លើសពីនេះ វាក៏មានភ្ជាប់មកជាមួយម៉ូដឹម 802.11 ac WIFI, Bluetooth v5, កាន់ថ្មបានរយៈពេលខ្ទង់ 9 ម៉ោង នៅពេលប្រើប្រាស់កម្មវិធីការិយាល័យ ជាមួយមុខងារសន្សំថ្ម Super Battery Mode និងមានកាមេរ៉ា Webcam HD (720P@30FPS) ជាដើម។

តួខ្លួន និងរន្ធតំណរភ្ជាប់

ការឌីហ្សាញរបស់ MSI Modern 15 បានផ្ដល់ជូនតួខ្លួនមើលទៅ ទំនើបហើយទាន់សម័យ ដូចជាឈ្មោះរបស់វាអ៊ីចឹង ថែមទាំងមានកម្រាស់ស្ដើងត្រឹម 1.69cm និងទម្ងន់ 1.6kg ដូច្នេះការនាំយកវាទៅក្រៅ ពីកន្លែងមួយទៅកន្លែងមួយ កាន់តែមានភាពងាយស្រួល ដោយមិនពិបាកទុកដាក់នោះឡើយ។ ម្យ៉ាងវិញទៀត វាក៏មានភ្លើងពណ៌ស Backlit ស្ថិតនៅក្រោមក្ដារចុច ដើម្បីអនុញ្ញាតឲ្យបន្ដប្រើប្រាស់ នៅទីកន្លែងងងឹតបានដដែល។

ចំពោះផ្នែករន្ធតំណរភ្ជាប់ យើងឃើញមានដូចជា រន្ធ USB 3.2 Type-A សរុបចំនួន 3 (Gen1 ចំនួន 1 និង Gen2 ចំនួន 2), រន្ធ HDMI (4K@30FPS), រន្ធដាក់ Micro SD, រន្ធ Type-C (USB 3.2 Gen1/DP) ចំនួន 1 និងរន្ធបញ្ចូលថ្មរបស់វា។ វាមានថាមពលថ្មទំហំ 52Whr និងដុំសាកថ្មកម្លាំង 65W ថែមជូនឲ្យក្នុងប្រអប់ស្រាប់។

លក្ខណៈសម្បត្តិ និងតម្លៃរបស់ MSI Modern 15 មាននៅខាងក្រោមនេះ៖

លក្ខណៈសម្បត្តិត្រួសៗទាំងអស់នេះ សុទ្ធតែអ្វីដែលក្រុមហ៊ុន MSI បានផ្ដល់ជូនឲ្យនៅលើកុំព្យូទ័រយួរដៃ Modern 15 លេខម៉ូឌែល A10RBS-616KH កំពុងដាក់លក់នៅប្រទេសកម្ពុជាយើង។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចធ្វើការសាកសួរព័ត៌មាន និងបញ្ជាក់ពីតម្លៃ នៅតាមហាងលក់កុំព្យូទ័រយួរដៃនានា ដែលជាតំណាងចែកចាយរបស់ MSI ដោយផ្ទាល់បាន។

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង