ទស្សនាវីដេអូ Trailer ដំបូងរបស់រឿង Venom វគ្គ Let There Be Carnage រួមមានទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

កាលពីយប់មិញនេះ អ្នកនិយមគាំទ្រតួអង្គ Venom ក៏ដូចជាខ្សែភាពយន្ដរបស់តួអង្គ Marvel ទទួលបានកាដូពិសេសពីផលិតកម្ម Sony Pictures Entertainment តាមរយៈការបង្ហោះវីដេអូ Trailer ដំបូងបង្អស់ សម្រាប់ខ្សែភាពយន្ដ Venom វគ្គ 2 ដែលមានឈ្មោះថា Let There Be Carnage តែម្ដង។ ក្រៅពីបានផ្ដល់ជូននូវកន្លែងកម្សាន្ដ លាយឡំជាមួយនឹងឈុតឆាកវាយប្រហារហើយ យើងក៏ប្រទះឃើញមានប្លង់ Easter Eggs ដែលបានលាក់ខ្លួនក្នុងវីដេអូ Trailer នោះផងដែរ។

លោក Tom Hardy នឹងត្រឡប់មកសម្ដែងជាតួឯកដដែល ហើយបន្ដទំនាក់ទំនងជិតស្និទ្ធជាមួយ Venom បន្ថែមទៀតនៅលើវគ្គក្រោយនេះ ព្រមទាំងប្រទះឃើញវត្តមានរបស់តួអង្គ Cletus Kasady (Carnage) សម្ដែងដោយលោក Woody Harrelson ដូចគ្នា។ បើសម្គាល់រកមើលប្លង់ Easter Eggs វិញ នោះគឺឃើញមានទាក់ទងទៅនឹង Cameo របស់លោក Stan Lee លើសៀវភៅ Comic, សត្វពីងពាង, ការឌីហ្សាញកាសែត Daily Bugle ស្រដៀងនឹងនៅក្នុងរឿង Spider-Man ដឹកនាំដោយលោក Sam Raimi, បង្ហើបបន្ដិចអំពីតួអង្គ Toxin ព្រមទាំងមានពាក្យ “Avengers” នៅលើកាសែត និងផ្សេងៗទៀត។ តើអ្នកទាំងអស់គ្នាចាប់បានប្លង់ Easter Eggs ទាំងអស់នោះដែរឬទេ? សូមទស្សនាវីដេអូ Trailer នៅខាងក្រោមនេះ ដែលដាក់បង្ហាញអំពី ខ្សែភាពយន្ដ Venom: Let There Be Carnage វគ្គថ្មីនេះ។

ផលិតកម្មរបស់ Sony បានបញ្ជាក់ប្រាប់ថា ខ្សែភាពយន្ដ Venom: Let There Be Carnage នឹងចាក់បញ្ចាំងក្នុងរោងកុន នៅថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2021 ខាងមុខនេះ ប៉ុន្ដែមិនទាន់ប្រាកដកាលបរិច្ឆេទច្បាស់ សម្រាប់ប្រទេសកម្ពុជាយើងឡើយ។ តើស្ថិតនៅត្រង់ចំណុចណាខ្លះ ដែលអ្នកគិតថាគួរឲ្យចាប់អារម្មណ៍បំផុត អំពីវីដេអូ Trailer នេះ?

ប្រភព ៖ Sony Pictures Entertainment
អត្ថបទទាក់ទង