កុំព្យូទ័រយួរដៃស៊េរីថ្មី MSI Prestige 14 Evo ជាមួយតួខ្លួនគួរឲ្យទាក់ទាញ និងស៊ីភីយូ Core i7 ជំនាន់ចុងក្រោយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

អ្នកដែលនិយមតាមដានផលិតផលរបស់ MSI នឹងធ្លាប់បានឮរួចមកហើយ អំពីកុំព្យូទ័រយួរដៃត្រកូល Prestige ដែលមានការឌីហ្សាញស្រស់ស្អាត និងអាចបំពេញការងារបានរហ័ស។ ឈានមកដល់ពេលថ្មីៗនេះ MSI បានដាក់លក់កុំព្យូទ័រយួរដៃស៊េរីថ្មី Prestige 14 Evo នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ជាមួយនឹងស៊ីភីយូ Intel Core i7 ជំនាន់ទី 11, បន្ទះអេក្រង់ដិតច្បាស់ ព្រមទាំងសន្សំថាមពលថ្ម និងសមត្ថភាពសម្បូរបែបផ្សេងៗទៀត។

កម្លាំងម៉ាស៊ីន

ដំបូងយើងមកមើលទៅលើ ផ្នែកកម្លាំងម៉ាស៊ីនរបស់ MSI Prestige 14 Evo ដោយវាមានស្ដង់ដាវិញ្ញាបនប័ត្រ Intel Evo ប្រើប្រាស់ស៊ីភីយូ Intel Core i7-1185G7 ជំនាន់ទី 11 (3.0GHz) រ៉េមទំហំ 16GB + អង្គផ្ទុកទិន្នន័យ SSD M.2 PCIe ទំហំ 512GB និងក្រាហ្វិកកាតជាប់ Intel Iris Xe ផងដែរ។ លើសពីនេះទៅទៀត វាក៏មានភ្ជាប់មកជាមួយម៉ូដឹម 802.11 ax Wi-Fi 6, Bluetooth v5.1, សេនស័រស្កេនម្រាមដៃ, សេនស័រ IR ស្កេនផ្ទៃមុខ, ម៉ាយក្រូហ្វូន និងភ្លើងក្ដារចុច Backlit ពណ៌ស ជាដើម។

តួខ្លួន និងរន្ធតំណរភ្ជាប់

សម្រាប់ទម្ងន់តួខ្លួនរបស់ កុំព្យូទ័រយួរដៃស៊េរីថ្មីមួយនេះ គឺមាន 1.29kg និងកម្រាស់ស្ដើង 1.59cm ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ងាយស្រួលយកតាមខ្លួន ទៅគ្រប់ទីកន្លែងខាងក្រៅ។ យើងក៏ប្រទះឃើញថា តួខ្លួនរបស់វាហើបឡើងលើបន្ដិចខ្ទង់ 5 ដឺក្រេ រៀងរាល់ពេលបើកគម្របឡើងដែរ ដោយអាចឲ្យចរន្ដខ្យល់ចេញចូលបានល្អ និងរក្សាសីតុណ្ហភាពបានថេរដដែល។

ចំណែកឯរន្ធតំណរភ្ជាប់វិញ វាមានផ្ដល់ជូនដូចជា រន្ធ Type-A USB 2.0 ចំនួន 1, រន្ធដោតកាស, រន្ធដាក់ Micro SD និងរន្ធ Type-C (USB4/DP/Thunderbolt™4) ជាមួយបច្ចេកវិទ្យាសាកថ្ម មួយឈុតជាស្រេចតែម្ដង។ វាក៏មានថាមពលថ្មទំហំ 52Whr និងផ្ដល់ជូនដុំសាកថ្មកម្លាំង 65W ថែមជូនឲ្យក្នុងប្រអប់។

បន្ទះអេក្រង់

កុំព្យូទ័រយួរដៃស៊េរីថ្មី MSI Prestige 14 Evo បំពាក់បន្ទះអេក្រង់ IPS ទំហំ 14 អ៊ីញ FHD (1920x1080) ដែលក្រុមហ៊ុន MSI បានបញ្ជាក់ថា វាប្រើប្រាស់បន្ទះអេក្រង់ទំនើប ដែលអាចជួយសន្សំថាមពលថ្មបាន។

លក្ខណៈសម្បត្តិ និងតម្លៃរបស់ MSI Prestige 14 Evo មាននៅខាងក្រោមនេះ៖

ហាក់បីដូចជា ក្រុមការងារខេមបូរីផតយើង បានជម្រាបជូនអំពីលក្ខណៈសម្បត្តិត្រួសៗរបស់ MSI Prestige 14 Evo នៅអត្ថបទខាងលើនេះរួចហើយ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចធ្វើការសាកសួរព័ត៌មាន និងបញ្ជាក់ពីតម្លៃ នៅតាមហាងលក់កុំព្យូទ័រយួរដៃនានា ដែលជាតំណាងចែកចាយរបស់ MSI ដោយផ្ទាល់បាន។

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង