ថ្មីៗនេះ IBM បានដាក់បង្ហាញអំពីបច្ចេកវិទ្យាឈីប 2nm លើកដំបូងបង្អស់លើពិភពលោក​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ទូរសព្ទឆ្លាតលំដាប់កំពូលៗ ត្រូវបានបំពាក់ឈីបជំនាន់ចុងក្រោយទំហំ 5nm នៅលើទីផ្សារបច្ចុបុ្បន្ននេះ ដោយវាមានកម្លាំងកាន់តែខ្លាំងជាងមុន និងអាចជួយសន្សំថាមពលថ្ម បានកាន់តែល្អប្រសើរជាងមុនដែរ ដោយសារតែ ទំហំរបស់វាកាន់តែតូចទៅៗ ពីមួយជំនាន់ទៅមួយជំនាន់។ ចំណែកឯពេលថ្មីៗនេះ IBM បានធ្វើការដាក់បង្ហាញអំពី បច្ចេកវិទ្យាឈីបជំនាន់ថ្មីទៀតហើយ ដែលមានទំហំត្រឹមតែ 2nm ប៉ុណ្ណោះ ហើយផ្ដល់ជូនអត្ថប្រយោជន៍ កាន់តែពិសេស ជាងជំនាន់មុនៗទៅទៀត។

ចំពោះទំហំតួខ្លួនដ៏តូចត្រឹម 2nm នេះ នឹងអនុញ្ញាតឲ្យទូរសព្ទឆ្លាតទូទៅ កាន់ថ្មបានរហូតដល់ទៅ 4 ថ្ងៃ ទើបតម្រូវឲ្យបញ្ចូលថាមពលថ្មម្ដងទៀត នេះបើយោងតាមការអះអាងរបស់ IBM ផ្ទាល់តែម្ដង។ លើសពីនេះ IBM ក៏បានលើកឡើងមកថា វានឹងពង្រឹងលើផ្នែកសមត្ថភាពរហូតដល់ខ្ទង់ 45% ដើម្បីអាចឲ្យដំណើរការបានរលូនជាងមុន និងអាចសន្សំថាមពលបានដល់ខ្ទង់ 75% ឯណោះ។ គួរបញ្ជាក់ផងដែរថា នេះមែនមានន័យថា ឈីបទំហំ 2nm អាចបំពាក់លើទូរសព្ទឆ្លាត ឬឧបករណ៍ឆ្លាតវៃនានា ក្នុងពេលឆាប់ៗនេះបានទេ ដោយឡែក ពួកគេអាចត្រូវចំណាយពេល ប៉ុន្មានឆ្នាំខាងមុខទៀត ទើបសម្រេចចេញជា ទ្រង់ទ្រាយប្រើប្រាស់បាន។

ម្យ៉ាងវិញទៀត ក្រៅពីបំពាក់លើទូរសព្ទឆ្លាតហើយ IBM ក៏បានរំពឹងទុកថា បច្ចេកវិទ្យាឈីប 2nm ថ្មីមួយនេះ នឹងត្រូវយកទៅប្រើប្រាស់ ទាំងនៅលើកុំព្យូទ័រយួរដៃ រហូតដល់ការគាំទ្ររថយន្ដស៊េរីទំនើបៗ ដែលអាចបើកបរដោយស្វ័យប្រវត្តិ ក្នុងពេលអនាគតខាងមុខ ថែមទៀតផង។

ដោយ​ ៖ IBM
អត្ថបទទាក់ទង