ទីបំផុត SpaceX ទទួលបានជោគជ័យក្នុងការបង្ហោះសាកល្បង Starship SN15 ហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

យប់មិញនេះ (ពេលវេលាក្នុងស្រុកយើង) SpaceX បានធ្វើការបង្ហោះសាកល្បងនូវយានអវកាស Starship SN15 របស់ខ្លួនមួយទៀត បន្ទាប់ពីបានបរាជ័យក្នុងការបង្ហោះសាកល្បង 4 លើកមកហើយ ពោលគឺចាប់តាំងពី SN8, SN9, SN10 និង SN11 កន្លងទៅថ្មីៗនេះ។ ដោយឡែកសម្រាប់ Starship SN15 លើកនេះវិញ គឺមិនធ្វើឲ្យ SpaceX នឹងអ្នករង់ចាំតាមដានខកបំណងឡើយ ជាក់ស្ដែងគេធ្វើបានជោគជ័យជាមួយ Starship ចុងក្រោយ ដោយក្នុងនោះឃើញថា ការហោះឡើង និងចុះចតមកវិញ ប្រព្រឹត្តិទៅយ៉ាងមានសុវត្ថិភាព មិនមានការផ្ទុះឡើងទៀតឡើយ។

មិនខុសទេ សម្រាប់ការបង្ហោះលើកនេះ យើងអាចមើលឃើញ Starship SN15 បានច្បាស់ល្អគួរសមដែរ ដោយសារតែអាកាសធាតុអំណោយផល មិនដូចពេលដែលគេបង្ហោះសាកល្បង SN11 លើកមុនឡើយ។ ដូចបានបញ្ជាក់អញ្ចឹង Starship SN11 ដែលបានបង្ហោះសាកល្បងចុងក្រោយគេនេះ គឺមិនមានបញ្ហាកើតឡើងនោះឡើយ ដោយវាអាចធ្វើការហោះឡើយ និងចុះចតមកកាន់ផ្ទៃផែនដីវិញ ទៅតាមការគ្រោងទុករបស់ SpaceX បានយ៉ាងត្រឹមត្រូវ និងមិនមានការប៉ះទង្គិចខ្លាំងជាមួយផ្ទៃដីទៀតឡើយ ដូច្នេះហើយបានជាធ្វើឲ្យការចុះចតរបស់វា ដំណើរការទៅបានដោយរលូនតែម្ដង។ យ៉ាងណាក៏ដោយ ប្រិយមិត្តអាចទស្សនាបន្ថែមតាមរយៈវីដេអូចេញពី YouTube ដែលបង្ហោះដោយ SpaceX ខាងក្រោមនេះបាន ដើម្បីឃើញច្បាស់ទាំងអស់គ្នា អំពីការហោះ ក៏ដូចជាការចុះចតរបស់ Starship SN15 ដែលត្រូវជា Starship កូនពៅរបស់ SpaceX សម្រាប់ពេលនេះ។

អញ្ចឹងហើយ ការបង្ហោះសាកល្បង Starship SN15 ជាជោគជ័យថ្មីមួយទៀតសម្រាប់ SpaceX ហើយក៏ជាជោគជ័យជាប់ៗគ្នាដែរ ព្រោះថាខ្ទង់មួយសប្តាហ៍មុន ក្រុមហ៊ុនអាវកាសនេះ បានបញ្ជូនអាវកាសយានិកចំនួន 4 ទៅកាន់ស្ថានីយអាវកាសអន្តរជាតិ បានដោយជោគជ័យ តាមរយៈបេសកកម្ម Crew-2 របស់ NASA ហើយប៉ុន្មានថ្ងៃបន្ទាប់មក អាវកាសយានិកទាំង 4 រូប ក៏បានត្រលប់មកកាន់ផែនដីវិញ បានយ៉ាងមានសុវត្ថិភាពដូចគ្នា តាមរយៈយាន Crew-2 Dragon របស់គេនោះឯង។ 

ដោយ​ ៖ SpaceX
អត្ថបទទាក់ទង