ស្វែងយល់បន្ថែមអំពី Huawei nova 7 SE 5G តម្លៃ $349 និង Huawei nova 7i តម្លៃ $249 កំពុងមានលក់ក្នុងប្រទេសយើង​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

គ្រប់គ្នាធ្លាប់បានឮនិងល្បីតៗគ្នារួចហើយ អំពីរូបរាងឌីហ្សាញ និងសមត្ថភាពសម្បូរបែប នៃទូរសព្ទឆ្លាតហួវៃត្រកូល Nova ពីមួយជំនាន់ទៅមួយជំនាន់។ តោះមកអ៊ុតមើលលម្អិតពីទូរសព្ទឆ្លាត Nova ពីរស៊េរី ដែលកំពុងឆក់ប្រជាប្រិយភាព នាត្រីមាសទី 1 នៃដើមឆ្នាំ 2021 ទាំងអស់គ្នានៅខាងក្រោមនេះ៖

Huawei nova 7 SE 5G តម្លៃ 349 ដុល្លារ ថែមកាបូបធំម៉ាកហួវៃតម្លៃ 35 ដុល្លារ

ទូរសព្ទឆ្លាតស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃ ធ្វើកំណែអាប់ដេត ទ្រទ្រង់បច្ចេកវិទ្យា 5G បំពាក់កាមេរ៉ាក្រោយ 4 គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ។ លើសពីនេះ វាអាចថតវីដេអូកម្រិត 4K និងថតវីដេអូយឺត Slow-Mo កម្រិត 960FPS រលូនត្រជាក់ភ្នែក។

សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាមេទំហំ 64MP អាចថតស្អាតច្បាស់សព្វវត្ថុ ក្នុងរូបភាពដែលចង់ផ្តិតយក។ កាមេរ៉ាទី 2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120 ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិ ក្រុមគ្រួសារ បានកាន់តែទូលាយ។

កាមេរ៉ាទី 3 បំពាក់នូវលេន Macro ទំហំ 2MP f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាព តាមទូរសព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី 4 ទំហំ 2MP (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI Depth Perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមក កាន់តែទាក់ទាញ និងលេចធ្លោបំផុត។

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វី ច្បាស់ស្អាតនៅពេលយប់ ជាមួយនឹងមុខងារ Super Night Selfie 2.0 Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្ត នៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗ ដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ វាបានរចនាឡើងដោយកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យ ពណ៌ត្រូវចិត្ត គឺពណ៌បៃតង ស្វាយ និងទឹកប្រាក់ មានអេក្រង់ទំហំ 6.5 អ៊ីញ កម្រិតបង្ហាញ 2400x1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4,000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿន Huawei SuperCharge 40W មានស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G។

Huawei nova 7i តម្លៃ 249 ដុល្លារ ថែមកាបូបស្ពាយធំម៉ាកហួវៃតម្លៃ 35 ដុល្លារ

Huawei nova 7i ត្រូវបានក្រុមហ៊ុនបំពាក់ថាមពលថ្មធំ រហូតដល់ទំហំ 4,200mAh ទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក 10 នាទី លេងជាប់លើស 3 ម៉ោង ដែលជាហេតុជួយស្រាយនូវ កង្វល់រឿងបញ្ហាអស់ថ្ម ដែលរំខានដល់ការប្រើប្រាស់ បំពេញភារកិច្ចប្រចាំថ្ងៃ។ HUAWEI nova 7i មានកាមេរ៉ាក្រោយ AI 4 គ្រាប់ ដែលកាមេរ៉ាទី 1 ទំហំ 48MP អាចថតស្អាតច្បាស់ ដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ កាមេរ៉ាទី 2 ទំហំ 8MP ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120 ដឺក្រេ អាចថតរូបភាពបានកាន់តែច្រើនគ្នា រហូតដល់ទៅ 140%។

កាមេរ៉ាទី 3 បំពាក់នូវលេន Macro ទំហំ 2MP សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដូចគ្នា។ សម្រាប់កាមេរ៉ាទី 4 ទំហំ 2MP ភ្ជាប់បច្ចេកវិទ្យា AI Depth Perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ វាបំពាក់កាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាត នៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.0 Mode ដែរ ហើយភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្ត នៅពេលថតស៊ែលហ្វីពេលយប់ ដោយរូបភាពមួយសន្លឹកៗ ដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។

សរុបមក ការជ្រើសរើសយកទូរសព្ទឆ្លាតស៊េរីថ្មីម៉ូឌែល Huawei nova 7 SE 5G តម្លៃ 349 ដុល្លារ ឬក៏ម៉ូឌែល Huawei nova 7i តម្លៃ 249 ដុល្លារ គឺសុទ្ធតែជាជម្រើសសមរម្យសម្រាប់ថវិកា និងទទួលបានសមត្ថភាពសម្បូរបែប ទៅតាមតម្រូវរបស់អ្នកទាំងអស់គ្នា។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង