សម្រាយអំពីមុខងារគោលៗនៃកាមេរ៉ា 108MP របស់ realme 8 Pro ចេញជាផ្លូវការនៅស្រុកយើងថ្មីៗនេះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ការថតរូបនៅលើទូរសព្ទដៃ មានការពេញនិយមខ្លាំងមែនទែន ពីសំណាក់អ្នកប្រើប្រាស់គ្រប់រូប ដូច្នេះហើយទើបក្រុមហ៊ុនទូរសព្ទឆ្លាតនីមួយៗ ព្យាយាមពង្រឹងសមត្ថភាពថតរូប ក៏ដូចជាដំឡើងកាណុងកាមេរ៉ា នៅលើទូរសព្ទឆ្លាតរបស់ពួកគេ។ ចំណែកឯក្រុមហ៊ុនទូរសព្ទឆ្លាតក្មេងខ្ចីមួយ នោះគឺម៉ាក realme ដែលទើបតែមកដល់ប្រទេសកម្ពុជាមិនទាន់បាន 2 ឆ្នាំស្រួលបួលផង ក៏មានការវិវដ្ដយ៉ាងរហ័ស និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាយើង។

ដោយក្រុមហ៊ុនទូរសព្ទឆ្លាត realme បានបញ្ចេញទូរសព្ទឆ្លាតស៊េរីចុងក្រោយ realme 8 Pro ដែលមានកាមេរ៉ាធំ 108MP និងមានមុខងារថ្មីៗប្លែកៗជាច្រើន។ realme 8 Pro ទទួលបានការចាប់អារម្មណ៍ច្រើន ទៅលើកាមេរ៉ាកាណុងធំ 108MP របស់វា ហើយក៏មានអ្នកជំនាញថតរូបពីក្រុម SmartPhone Photography Cambodia គឺ លោក លុន។ គាត់ក៏ចាប់អារម្មណ៍ទៅលើវាខ្លាំងដែរ ហើយគាត់បង្ហាញពីមុខងារសំខាន់ៗនៅលើកាមេរ៉ា realme 8 Pro នេះតែម្តង។ ចឹងតោះយើងទៅមើលពីមុខងារ និងវិធីសាស្រ្តថតរូបថតរូបទាំងអស់គ្នា ។

មុខងារ 108MP ថតរូបកាន់ច្បាស់

realme 8 Pro អាចថតរូបបានទំហំ 12000 X 9000 Pixel ពិតជាធំមែនទែន វាផ្តល់សាច់រូបភាពបានច្បាស់ ។ អ្នកអាចប្រើមុខងារនេះ ដើម្បីចាប់យករូបភាពប្លង់ធំ ហើយអាចកាត់តម្រឹមយកប្លង់តូចក៏បាន។ realme 8 Pro កាមេរ៉ាទំហំ 108MP នេះអាចស៊ីធំរហូតដល់ 30MB ក្នុងមួយសន្លឹក សម្រាប់ការប្រើមុខងារ 108MP តែម្ដង។ 

មុខងារ 3X Zoom មិនបាត់បង់ភាពច្បាស់

realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវា ក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាព ឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិត ភាពច្បាស់បែបនេះហើយ រូបភាពពង្រីក 3 ដងនៃ realme 8 Pro គឺស្ទើរតែល្អប្រសើរជាង Optical Telephoto Lenses ចំពោះភាពច្បាស់នៃរូបភាព។

មុខងារដំបូងបង្អស់លើពិភពលោក Starry Time-Lapse Video and Tilt-Shift Time-Lapse Video

មុខងារនេះអាចផ្តិតយករូបភាព ដែលមានលក្ខណៈថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូ ការថតរូបឲ្យឃើញតូច លឿនជាងមុន 10 ដង ដែលមើលទៅប្លែក។ realme 8 Pro ក៏ជាទូរសព្ទឆ្លាតដំបូងបង្អស់មួយ របស់ពិភពលោក ដែលមានលក្ខណៈពិសេស នៃការថតរូបឲ្យឃើញតូច (Tilt Shift Time Lapse Video)។ ចំពោះមុខងារថតហ្វូងផ្កាយលើកនេះ យើងអាចថតជាវីដេអូ ដែលយើងអាចមើលឃើញពី គន្លងនៃផ្កាយផងដែរ។

មុខងារ AI Portrait ថ្មី 

មុខងារដែលពេញនិយមសម្រាប់យុវវ័យ ដូចជា Neon Portrait, Dynamic Bokeh Portrait ដូចដែលយើងបានឃើញរូបខាងក្រោម វាធ្វើឲ្យយើងមានអារម្មណ៍មួយផ្សេងទៀត និងកាន់តែពិសេសទៅលើរូបភាព ដែលបានថតចេញមក។

មុខងារថតវីដេអូកាន់តែច្នៃប្រឌិត Dual-View Video

មុខងារ Dual-View Video វាពិតជាល្អ សម្រាប់អ្នកចង់ចាប់ផ្តើមធ្វើវីដេអូ Vlog ឬចូលចិត្តថតបណ្តើរ បរិយាយពីសកម្មភាពបណ្តើរ។

ដោយ​ ៖ realme Cambodia
អត្ថបទទាក់ទង