ទីបំផុតរឿងភាគគំនូរជីវចល League of Legends របស់ Netflix ទទួលបានពេលត្រូវចាក់បញ្ចាំងជាផ្លូវការ
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

សម្រាប់អ្នកដែលនិយមគាំទ្រហ្គេម League of Legends ភាគច្រើន ប្រាកដជាធ្លាប់បានដឹងរួចមកហើយថា សេវាកម្ម Netflix បានសហការជាមួយនឹង Riot Games ដើម្បីបង្កើតរឿងភាគគំនូរជីវចល ទាក់ទងទៅនឹងតួអង្គទាំងអស់នោះ។ បន្ទាប់ពីមានការពន្យាពេលកន្លងមក ឈានមកដល់ពេលថ្មីៗនេះ Netflix បានប្រកាសជាផ្លូវការហៅថា រឿងភាគគំនូរជីវចលឈ្មោះថា Arcane នឹងចាក់បញ្ចាំងជាផ្លូវការ នៅរដូវស្លឹកឈើជ្រុះ ដែលត្រូវនឹងចន្លោះពីចុងខែកញ្ញា ដល់ចុងខែធ្នូ ឆ្នាំ 2021 ខាងមុខនេះ។

រឿងភាគគំនូរជីវចលមួយនេះ ត្រូវបានប្រកាសចេញ ចាប់តាំងពីអំឡុងឆ្នាំ 2019 មកម្ល៉េះ ដែលស្ថិតនៅពិធិប្រារព្ធខួប 10 ឆ្នាំរបស់ហ្គេម League of Legends តែម្ដង ប៉ុន្ដែកាលពីឆ្នាំ 2020 ក្រុមហ៊ុន Riot ក៏បានប្រកាសពន្យាពេល ទៅចាក់បញ្ចាំងនៅក្នុងឆ្នាំ 2021 នេះវិញ។ នោះក៏ដោយសារតែ ការរីករាលដាលនៃវីរុសកូវីដ-19 ទើបធ្វើឲ្យផលិតកម្មពន្យាពេល និងមិនអាចបញ្ចប់គំនូរជីវចល ឲ្យទាន់ពេលវេលាកំណត់។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងពេលកន្លះឆ្នាំខាងមុខនេះ យើងនឹងអាចធ្វើការទស្សនា រឿងភាគគំនូរជីវចល Arcane នៅលើសេវាកម្ម Netflix បានជាផ្លូវការហើយ។ ចំពោះសាច់រឿងរបស់វាវិញ គឺមិនទាន់បង្ហើបច្រើននៅឡើយទេ ប៉ុន្ដែអ្នកទាំអស់គ្នា អាចទស្សនាវីដេអូខ្លីអំពី រឿងភាគគំនូរជីវចល Arcane នៅខាងក្រោមនេះសិនបាន។

អ្វីដែលអ្នកគាំទ្រទាំងអស់ត្រូវធ្វើ នៅក្នុងពេលបច្ចុប្បន្ននេះ គឺមានតែរង់ចាំបន្ដទៀតប៉ុណ្ណោះ ហើយសង្ឃឹមថានឹងលែងមាន ការពន្យាពេលតទៅទៀតនោះទេ។ អ៊ីចឹង តើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះវីដេអូខ្លីនៅខាងលើនេះ?

ប្រភព ៖ Netflix & Riot
អត្ថបទទាក់ទង