លោក Bill Gates និងភរិយារបស់គាត់ បានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយពីនៅជាមួយគ្នាអស់ 27 ឆ្នាំមក​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

កាលពីព្រឹកព្រលឹមថ្ងៃទី 4 ខែឧសភា ឆ្នាំ 2021 នេះ លោក Bill Gates បានបង្ហោះសារសំខាន់មួយ នៅលើគណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់គាត់ថា គាត់និងភរិយារបស់គាត់ Melinda Gates បានលែងលះគ្នាហើយ។ ការសម្រេចចិត្តដ៏ធំមួយនេះ មានការពិចារណាឡើងមក បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា អស់រយៈពេលប្រមាណជាង 27 ឆ្នាំកន្លងមក ប៉ុន្ដែក៏ត្រូវបានមកដល់ផ្លូវបញ្ចប់។

ជាការពិតណាស់ សម្រាប់រយៈពេលជាង 27 ឆ្នាំមកនេះ លោក Bill Gates និងអតីតភរិយារបស់គាត់ Melinda Gates មានកូនចំនួន 3 នាក់ (ស្រី 2) និងបានចូលរួមគ្នាបង្កើតមូលនិធិ ដ៏ជោគជ័យមួយឈ្មោះថា Bill & Melinda Gates Foundation ផងដែរ។ ទោះបីជាបានចែកផ្លូវគ្នាមែនក្ដី ដោយឡែក លោក Bill Gates បាននិយាយប្រាប់ថា មូលនិធិដែលបង្កើតរួមគ្នា ជាមួយអតីតភរិយារបស់គាត់ នឹងនៅបន្ដដំណើរការដដែល ដើម្បីជួយដល់ពិភពលោក នៅពេលខាងមុខទៀត។ ចំពោះមូលហេតុនៃការលែងលះគ្នាវិញ លោក Bill Gates ចង់សុំរក្សាសិទ្ធិឯកជន ដល់ក្រុមគ្រួសាររបស់គាត់សិន ខណៈពេលដែល ពួកគាត់កំពុងតែចាប់ផ្ដើម រស់នៅក្នុងផ្លូវជីវិតថ្មីរៀងៗខ្លួន។

នេះគឺជាដំណឹងមួយ ដែលគ្មាននរណាម្នាក់រំពឹងទុក និងចង់ឲ្យកើតឡើងនោះទេ។ គួរបញ្ចាក់ផងថា គាត់និងភរិយារបស់គាត់ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ 1994 ប៉ុន្ដែគួរឲ្យសោកស្ដាយ ក៏ត្រូវបានលែងលះគ្នានៅឆ្នាំ 2021 នេះ។

ដោយ​ ៖ CNN
អត្ថបទទាក់ទង