មកយល់ដឹងពីសមត្ថភាពរបស់ កាសឥតខ្សែ HUAWEI FreeBuds 4i តម្លៃ 79 ដុល្លារ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

សម្រាប់ឆ្នាំ 2021 នេះ ក្រុមហ៊ុន Huawei មិនត្រឹមតែសម្រិតសម្រាង លើគុណភាពកាសឥតខ្សែ របស់ខ្លួនតែប៉ុណ្ណោះទេ ថែមទាំងបំពាក់នូវ បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត លើកាសឥតខ្សែ Huawei FreeBuds 4i នោះគឺអាចតភ្ជាប់បាន គ្រប់ម៉ូដែលទូរសព្ទឆ្លាតទាំងអស់។ Huawei FreeBuds 4i នឹងផ្លាស់ប្តូរនូវបរិបទដ៏ថ្មីស្រឡាងសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់ម៉ូដែល គ្រប់ស៊េរីតែម្តង ជាពិសេសនឹងជួយជម្រុញឲ្យក្រុមហ៊ុន Huawei បំបែកកំណត់ត្រានៃសម្មិតផលលក់ចេញកាសឥតខ្សែប្រចាំ 2021 នេះ ក៏ថាបាន។ 

អតិថិជិនអាចរកជាវ កាសឥតខ្សែជំនាន់ថ្មីនេះក្នុងតម្លៃ 79 ដុល្លារ នៅតាមបណ្តាហាង Huawei Showroom ហាងលក់ទូរសព្ទ, ហាងដៃគូសហការ ដែលមានស្លាកសញ្ញា Huawei ឬភ្នាក់ងារលក់ Huawei ទូទាំងប្រទេស។ ដោយមានឈាមជ័រ ជាប់ខ្សែស្រឡាយ Huawei FreeBuds កាសឥតខ្សែកម្ចាត់សំឡេងរំខានស៊េរីថ្មី ជំនាន់ទី 3 ដែលត្រូវជា Huawei FreeBuds 4i នេះ ត្រូវបានសង្កេតឃើញថា ក្រុមហ៊ុនរចនាផលិតឡើង ជាមួយនឹងរូបរាងស្រស់ស្អាត, ស៊ីវិល័យ, ទាន់សម័យថ្លៃថ្នូរជាងមុន។

លើសពីនេះ Huawei ក៏បានបង្កើននូវសមត្ថភាពរបស់វា តាមរយៈបច្ចេកវិទ្យាចុងក្រោយ ថែមទៀតផង។ កាសឥតខ្សែកម្ចាត់សំឡេងរំខានជំនាន់ទី 3 ដែលត្រូវជា Huawei FreeBuds 4i នេះ មានសំឡេងពិរោះរណ្តំចិត្ត (10mm Driver ) ភ្ជាប់បច្ចេកវិទ្យា កម្ចាត់សំឡេងរំខានជំនាន់ទី 3 (ANC), លេងហ្គេមគ្មានសំឡេងរអាក់រអួល, សំឡេងលាន់លឺច្បាស់ល្អ ទោះនៅពេលនិយាយទូរសព្ទ, ការប្រជុំតាមអនឡាញ, ស្តាប់ចម្រៀង ឬទស្សនាខ្សែភាពយន្ត ហើយសាកមួយពេញ អាចស្តាប់បាន 10 ម៉ោងជាប់។

សរុបមក កាសឥតខ្សែ Huawei FreeBuds 4i តម្លៃ 79 ដុល្លារ ស័ក្ដិសមបំផុតសម្រាប់អ្នកដែល កំពុងរកកាសឥតខ្សែ ដ៏មានសមត្ថភាពមួយ បានទាំងផលិតផលមានគុណភាព និងមានជំនួយការឆ្លាតវៃនៅក្បែរខ្លួនតែម្ដង។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង