កុំព្យូទ័រយួរដៃកម្រាស់ស្ដើង MSI Prestige 15 បំពាក់ស៊ីភីយូ Intel ជំនាន់ទី 11 តម្លៃខ្ទង់ 1,049 ដុល្លារឡើងទៅ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

អ្នក Content Creator ទាំងឡាយណា ដែលចូលចិត្តកាត់តរូបភាពជាមួយ Photoshop, Lightroom ឬកាត់តវីដេអូនៅលើ Premiere Pro ក៏ដូចជាអ្នកសរសេរកូដជាមួយ VS Code នឹងអាចពេញចិត្តកុំព្យូទ័រយួរដៃ MSI Prestige 15 ស៊េរីថ្មីទាំងនេះ។ វាមានភ្ជាប់មកជាមួយ លក្ខណៈសម្បត្តិសម្បូរបែបដូចជា ស៊ីភីយូ Intel ជំនាន់ទី 11, ក្រាហ្វិកកាតដាច់ និងបន្ទះអេក្រង់គុណភាពដិតច្បាស់ អាចបង្ហាញពណ៌បានត្រឹមត្រូវ ជាដើម។

កុំព្យូទ័រយួរដៃ MSI Prestige 15 ស៊េរីថ្មី មានកម្រាស់ត្រឹម 16.9mm និងទម្ងន់ 1.69kg ទើបងាយស្រួលយកតាមខ្លួន ក៏ដូចជាអាចកាន់ថ្មបានយូរម៉ោង ជាមួយថាមពលថ្មទំហំធំ 82Whr/4 Cells និងដុំសាកថ្ម Type C មានកម្លាំង 90W ផងដែរ។ យើងប្រទះឃើញមានរន្ធ Thunderbolt 4/ USB 4/DP/Type-C ចំនួន 2, រន្ធ USB A 3.2 ចំនួន 2, រន្ធ Micro SD Card និងរន្ធ HDMI (4K@60Hz)។ លើសពីនេះ វាក៏មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ជាមួយនឹងកាមេរ៉ា IR សម្រាប់ស្កេនផ្ទៃមុខដោះសោ និងកន្លែងស្កេនម្រាមដៃដោះសោ ថែមមួយទៀត។

ចំពោះទីផ្សារប្រទេសកម្ពុជាយើង MSI Prestige 15 មានចំនួន 3 ជម្រើស សម្រាប់ឲ្យអតិថិជនជ្រើសរើស ដោយរួមមានដូចជា ម៉ូឌែល A11SCS-439KH តម្លៃ 1,449 ដុល្លារ, ម៉ូឌែល A11SCS-440KH តម្លៃ 1,249 ដុល្លារ និងម៉ូឌែល A11SB-441KH តម្លៃ 1,049 ដុល្លារ។ យ៉ាងណាមិញ មិនថាម៉ូឌែលមួយណាក៏ដោយ សុទ្ធតែបំពាក់អេក្រង់ទំហំ 15.6 អ៊ីញ Anti-Glare ប្រើប្រាស់ស៊ីភីយូ Intel Core i7-1185G7 ជំនាន់ទី 11 (3.0GHz) រ៉េម 8GB + អង្គផ្ទុកទិន្នន័យ M.2 PCIe SSD ទំហំ 512GB ជាមួយប្រព័ន្ធ Wi-Fi 6 និង Bluetooth 5.1 ទាំងអស់។

ប្រសិនបើចំណុចខុសប្លែកគ្នាវិញ នោះគឺថាម៉ូឌែល A11SCS-439KH តម្លៃ 1,449 ដុល្លារ (បន្ទះអេក្រង់ 4K និងក្រាហ្វិកកាត NVIDIA GeForce GTX 1650 Ti មាន VRAM ទំហំ 4GB GDDR6) រីឯម៉ូឌែល A11SCS-440KH តម្លៃ 1,249 ដុល្លារ (បន្ទះអេក្រង់ FHD ប៉ុន្ដែមានក្រាហ្វិកកាត GTX 1650 Ti ដូចគ្នា) និងម៉ូឌែល A11SB-441KH តម្លៃ 1,049 ដុល្លារ (បន្ទះអេក្រង់ FHD និងក្រាហ្វិកកាត NVIDIA GeForce MX450 មាន VRAM ទំហំ 2GB GDDR6) វិញ។

លក្ខណៈសម្បត្តិ និងតម្លៃរបស់ MSI Prestige 15 មាននៅខាងក្រោមនេះ៖

ក្រោយពីបានដឹងអំពី លក្ខណៈសម្បត្តិត្រួសៗរបស់ MSI Prestige 15 (A11SCS-439KH, A11SCS-440KH និង A11SB-441KH) ហើយ បើសិនជាប្រិយមិត្តមានចំណាប់អារម្មណ៍ អាចធ្វើការសាកសួរព័ត៌មាន និងបញ្ជាក់ពីតម្លៃរបស់ពួកវា នៅតាមហាងលក់កុំព្យូទ័រយួរដៃនានា ដែលជាតំណាងចែកចាយរបស់ MSI ដោយផ្ទាល់បាន។

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង