លោក Neil Druckmann បញ្ជាក់ថា គ្រោងសាច់រឿងរបស់ហ្គេម The Last of Us Part III ត្រូវបានសរសេររួចរាល់ហើយ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

តាមរយៈ Podcast មួយមានឈ្មោះថា Script Apart ដែលធ្វើឡើងកាលពីពេលថ្មីនេះ លោក Neil Druckmann ត្រូវជាសហប្រធានរបស់ក្រុមហ៊ុន Naughty Dog បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យដឹងថា គាត់ និង អ្នកនាង Halley Gross បានសរសេរគ្រោងសាច់រឿងរបស់ហ្គេម The Last of Us Part III រួចរាល់ហើយ។ ប៉ុន្តែខណៈពេលនេះ Sony Interactive Entertainment (SIE) និង Naughty Dog មិនទាន់មានគម្រោងផលិតហ្គេម The Last of Us Part III (ឈ្មោះមិនទាន់ផ្លូវការ) នៅឡើយនោះទេ។

នៅពេលដែលត្រូវបានគេសួរថា តើអាចទេដែលហ្គេម The Last of Us Part III នឹងបន្តដំណើរផ្សងព្រេងរបស់តួអង្គឯក Ellie និង Abby ត្រូវជាសត្រូវរបស់ Ellie នោះ លោក Neil Druckmann បានឆ្លើយតបថា ខណៈពេលនេះ គាត់មិនដឹងថា តើត្រូវបង្ហាញពីសាច់រឿងរបស់ហ្គេម The Last of Us Part III ច្រើនប៉ុណ្ណានោះទេ។ ជាមួយគ្នានោះ គាត់ក៏មិនដឹងថា The Last of Us Part III នឹងត្រូវយកទៅផលិតជាហ្គេមពេញលេញ ឬក៏យ៉ាងណានៅឡើយនោះទេ ដូច្នេះមានតែរង់ចាំតាមដានជាបន្តទៀត។ យ៉ាងណាមិញ លោក Neil Druckmann សង្ឃឹមថា ថ្ងៃណាមួយវគ្គបន្តរបស់ហ្គេម The Last of Us Part II នឹងបានឃើញពន្លឺថ្ងៃជាផ្លូវការទៅចុះ។

តាមរយៈ Podcast ដដែលនេះ លោក Neil Druckmann ក៏បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យបានដឹងផងដែរថា ក្រៅពីហ្គេម The Last of Us Part III ហើយ Naughty Dog ក៏មានគំនិតចង់ផលិតហ្គេមផ្សេងទៀត ស្ថិតនៅក្នុងចក្កវាឡថ្មី ផងដែរ។ លើសពីនេះ តាមរយៈរបាយការណ៍ រាយការណ៍ដោយសារព័ត៌មាន Bloomberg ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា ខណៈពេលនេះ Naughty Dog កំពុងសម្ងំអភិវឌ្ឍហ្គេម The Last of Us ប្រភេទ Multiplayer និង The Last of Us ប្រភេទ Remake សម្រាប់លេងនៅលើម៉ាស៊ីន PlayStation 5 ផងដែរ។

ដោយ​ ៖ IGN
អត្ថបទទាក់ទង