រាល់ការជាវទូរសព្ទឆ្លាត Huawei Y7a តម្លៃ 189 ដុល្លារ នឹងទទួលបានកាបូបស្ពាយ Huawei មួយភ្លាម​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

ទូរសព្ទឆ្លាតជំនាន់ថ្មី Huawei Y7a ទទួលបានការកែប្រែមុខមាត់ថ្មី ដើម្បីលើកម្ពស់ទូរសព្ទឆ្លាតស្ថិតត្រកូល Y ឲ្យលេចធ្លោជាងមុន។ ជាងនេះទៅទៀត វាក៏បង្ហាញខ្លួនមកជាមួយពណ៌ស្រស់ស្អាត ត្រូវចិត្តយុវវ័យ ផងដែរ ដោយពណ៌ទាំងនោះរួមមានដូចជា ពណ៌ខ្មៅ បៃតង និងពណ៌មាស។ Huawei Y7a ភភ្ជាប់មកជាមួយកាមេរ៉ា AI 4 គ្រាប់ តម្រៀបជាជួរបញ្ឈរ ស្រទៅបតាមទិសដៅស្លាកសញ្ញា Logo ហួវៃតែម្តង។ គួរបញ្ជាក់ផងថា រាល់ការជាវ Huawei Y7a តម្លៃ $189 ថ្ងៃនេះ នឹងទទួលបានកាដូបន្ថែម គឺកាបូបស្ពាយម៉ាកហួវៃដ៏ស្រស់ស្អាតចំនួន 1 ភ្លាមៗ។

ក្រៅពីមានរចនាបថរូបរាងទាន់សម័យ និងជម្រើសពណ៌ស្អាតហើយ Huawei Y7a ក៏បានភ្ជាប់មកជាមួយថាមពលធំ 5,000 mAh និងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនកម្លាំង 22.5W ទៀតផង។ ជាមួយគ្នានេះ Huawei Y7a ក៏បានបំពាក់មកជាកាមេរ៉ាក្រោយ AI ដល់ទៅ 4 គ្រាប់ ហើយលេនគោលរបស់វាមានទំហំ 48MP អាចថតរូបច្បាស់ស្អាត។ ចំណែកឯកាមេរ៉ាមុខវិញ ជាលេនទម្លុះអេក្រង់ មានសមត្ថភាព ថតរូបស៊ែលហ្វីបានស្អាត។ ជាងនេះទៅទៀត Huawei Y7a មានអេក្រង់ទំហំ 6.67 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ គួបផ្សំជាមួយបច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ ផងដែរ។ លើសពីនេះ វាក៏បានភ្ជាប់មកអង្គផ្ទុកនិន្នន័យ 128 GB អាចផ្ទុកឯកសារ និងរូបភាពវីដេអូ ក៏ដូចជាដាក់ហ្គេមធំបានច្រើន ថែមទៀតផង។

បន្ថែមពីនេះ Huawei Y7a ក៏បានភ្ជាប់មកជាមួយកម្មវិធី Huawei AppGallery, Petal Search អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការស្វែងរក ក៏ដូចជាទាញយកហ្គេមល្បីៗ និងកម្មវិធីជាច្រើនដោយឥតគិតថ្លៃ។ ក្រៅពី AppGallery និង Petal Search ហើយ វាក៏បានភ្ជាប់មកជាមួយកម្មវិធី Petal Maps សម្រាប់កំណត់ទិសដៅធ្វើដំណើរ ផងដែរ ហើយឆាប់ៗនេះ ពួកវានឹងទទួលបានកម្មវិធី Huawei Doc (Power Point, World, Excel) បន្ថែមទៀត។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង